Ad Code

ម៉ៅ ហា​ជី ​ចេញ​មុខ​​​បក​ស្រាយ​ពាក់ព័ន្ធ​នឹង​​ទំព័រ​ហ្វេសប៊ុក

ភ្នំពេញ ​៖​ ​បន្ទាប់ពី​កម្ពុជា​ថ្មី​បាន​ចុះផ្សាយ​ អត្ថបទ​មួយ​ ដែល​មាន​ចំណង​ជើង​ថា 《​លោក​ម៉ៅ ហា​ជី ៖ ខ្ញុំ​មាន​គេ​ស្គាល់ ដោយសារ​ហង្ស​មាស តែ​ខ្ញុំ​ក៏​ត្រូវ​ការស្វែងរក​ទ្រនំ​ល្អ​សម្រាប់​អនាគត​ដែរ​》​​រួចមក​ នៅ​រសៀល​ថ្ងៃ​ទី​២៨​ ខែ​វិច្ឆិកា​នេះ លោក ម៉ៅ ហា​ជី​ បាន​ទម្លាយ​ប្រាប់ កម្ពុ​ជាថ្មី ​ឲ្យ​ដឹង​អំពី​ទំព័រ​ហ្វេ​ស​ប៊ុក​ និង​គណនី​ផ្លូវការ​របស់​លោក។


ទំព័រ​ហ្វេ​ស​បុក​ក្លែងក្លាយ​លោក​បាន បន្ថែម​ឲ្យ​ដឹង​ទៀត​ថា គណនី​ក្លែងក្លាយ​នេះ សរសេរ​នូវ​ព័ត៌មាន​មិន​ពិត​ ចេះតែ​ប្រឌិត​ធ្វើ​ឲ្យ​មហាជន​យល់​ច្រឡំ​ ទាក់ទង​ទៅ​នឹង​រឿង ​ដែល​កំពុងតែ​រសើប​មួយ​ចំនួន របស់​លោក ពិសេស​បំផុត​នោះ​គឺ​រឿង​ចុះ​កុងត្រា​របស់​លោក​ជាមួយ​ផលិតកម្ម​ថោ​ន។

ប៉ុន្តែ​ដោហេតុ​ថា ​លោក​កំពុង​មាន​ការ​មមាញឹក​នឹង​ការងារ ថែមទាំង​មើលថែ​ម្ដាយ​ ​ដែល​មាន​សុខភាព​មិនល្អ​ផង​នោះ​ ​​​ពេលនេះ​លោក​មិនទាន់​ទម្លាយ​រឿង​នេះ​ឲ្យ​ កម្ពុ​ជាថ្មី ក៏ដូចជា​ប្រិយមិត្ត​អ្នកអាន​ដឹង​​នៅ​ឡើយ​ទេ។


ទោះ​យ៉ាង​ណា ​លោក​ម៉ៅ ហា​ជី បាន​សន្យា​ថា នឹង​ចូលខ្លួន​មក​បកស្រាយ​អំពី​រឿងរ៉ាវ​ទាំង​អស់​នេះ​ ជា​សាធារណៈ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ ដោយ​លោក​បាន​ផ្ញើ​​សារ​មក​កម្ពុ​ជាថ្មី ថា​៖ 《​នៅ​ពេល​នេះ​ខ្ញុំ​រវល់​ណាស់ នៅ​តាម​ខេត្ត​ ខ្ញុំ​នឹង​ចូលខ្លួន​ដោះស្រាយ​ឆាប់ៗ​នេះ​ ផ្ញើ​ជូន​អ្នក​គ្រាំ​ទ្រ​ខ្ញុំ​》។


លោក​បន្ថែម​ថា ​សម្រាប់​ពេលនេះ លោក​គ្រាន់តែ​ចង់ ប្រាប់​ពី​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​របស់​លោក​ប៉ុណ្ណោះ និង​សុំ​បដិសេធ​នូវ​សម្ដី​ ដែល​ទំព័រ​ហ្វេ​ស​បុក​ក្លែងក្លាយ​​​បាន​សរសេរ​ថា 《​ខ្ញុំ​មាន​គេ​ស្គាល់ ដោយសារ​ហង្ស​មាស តែ​ខ្ញុំ​ក៏ត្រូវ​ការស្វែងរក​ទ្រនំ​ល្អ​សម្រាប់​អនាគត​ដែរ​》​។ ចំពោះ ទំព័រ​ហ្វេស​បុក​ផ្លូវការ​របស់​លោក​គឺមាន​តែមួយគត់ និង​មាន​អាសយដ្ឋាន https://www.facebook.com/OfficialHachi៕

mao-hachi-account-05


mao-hachi-account-03


mao-hachi-account-02mao-hachi-account-01mao-hachi-account



ម៉ៅ ហា​ជី ​ចេញ​មុខ​​​បក​ស្រាយ​ពាក់ព័ន្ធ​នឹង​​ទំព័រ​ហ្វេសប៊ុក

Post a Comment

0 Comments

Close Menu