Ad Code

​នាយករដ្ឋមន្ដ្រី​ចិន​ ៖ ​កំណើនសេដ្ឋកិច្ច ៦.៥ភាគរយ​ ​រំពឹងថា ​នឹង​ស្ថិតនៅ​រហូតដល់​ឆ្នាំ ២០២០

មន្ដ្រី​សេដ្ឋកិច្ច​ថ្នាក់​កំពូល​បាន​និយាយថា ​រដ្ឋាភិបាល​ចិន​ ​រំពឹងថា ​នឹង​សម្រេចបាន​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ យ៉ាងហោចណាស់​ក៏​ចំនួន ៦.៥ ភាគរយ​ដែរ​ ​រហូតដល់​ឆ្នាំ២០២០។ ​នេះ​គឺជា​ការបង្ហាញ​លើកដំបូង​នៃ​គោលដៅ​កំណើន​មួយ ​បន្ទាប់ពី​កិច្ចប្រជុំ​ធ្វើ​ផែនការ​របស់​មន្ដ្រី​ថ្នាក់ខ្ពស់ កាលពី​សប្ដាហ៍​មុន​។



​ ​គណបក្ស​កុម្មុយនីស្ដ​​កំពុងកាន់​អំណាច កំពុងតែ​ព្យាយាម​ដើម្បី​កាច់ចង្កូត​សេដ្ឋកិច្ច​ទៅរក​កំណើន​ប្រកបដោយ​ចីរភាព​ថែមទៀត ដោយ​​ផ្អែកទៅលើ​ការប្រើប្រាស់​ក្នុងស្រុក ​ជាជាង​វិស័យ​ពាណិជ្ជកម្ម ​និង​ការវិនិយោគ ​ប៉ុន្ដែ​ត្រូវការ​ថែរក្សា​សេដ្ឋកិច្ច​នេះ​​កុំ​ឲ្យ​ចុះខ្សោយ​ខ្លាំងពេក​។ ​កំណើន​កាលពី​ឆ្នាំកន្លងមក​​បាន​ធ្លាក់​ទៅដល់​កម្រិត​ទាប ទសវត្សរ៍​​ចំនួន ៧.៤ ភាគរយ​។



​ ​លោក លី ​កឺ​ឈាង ​នាយករដ្ឋមន្ដ្រី​ចិន ​បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​មួយ កាលពី​ថ្ងៃអាទិត្យ ​នៅ​ទីក្រុង​សេ​អ៊ូ​ល​ថា​ យើង​ស្នើ​ធ្វើ​ឲ្យ​បានសម្រេច​នូវ​គោលដៅ​បង្កើត​សង្គម​ដ៏​រុងរឿង សម​ហេតុ​សម​ផល​មួយ នៅ​ឆ្នាំ២០២០ ​ដែល​ត្រូវការ​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​យ៉ាងហោចណាស់​ក៏ ៦.៥ ភាគរយ​ដែរ​ នៅក្នុង​រយៈពេល ៥ ឆ្នាំ​ខាងមុខនេះ​។​ នេះ​បើ​យោងទៅតាម​ឯកសារ​ជា​លាយលក្ខណ៍អក្សរ​ចេញផ្សាយ​ដោយ​គណៈរដ្ឋមន្ដ្រី​បាន​ឲ្យ​ដឹង​។



​ ​បន្ទាប់ពី​កិច្ចប្រជុំ​មួយ​ដើម្បី​យល់ព្រម​លើ​ផែនការ​អភិវឌ្ឍន៍ ៥ ឆ្នាំ​នោះមក​ ពួក​មេដឹកនាំ​គណបក្ស​បាន​សន្យា​កាលពី​សប្ដាហ៍​កន្លងមក ដើម្បី​បង្កើន​ទ្វេដង​នូវ​ទំហំ​សេដ្ឋកិច្ច​ពី​កម្រិត​ឆ្នាំ២០១០ ​នៅ​ឆ្នាំ២០២០ ។ ផែនការ​នោះ នឹង​​តម្រូវ​ឲ្យ​មាន​កំណើន​ប្រចាំឆ្នាំ​យ៉ាងហោច​ចំនួន ៦.៥ ភាគរយ​ដែរ ​ដែល​អាច​ជាន់គ្នា​ជាមួយ​ការខិតខំ​កែទម្រង់​។​ គោលដៅ​កំណើន​ឆ្នាំនេះ​ គឺ​ប្រហែល ៧ ភាគរយ ​បើទោះបី លោក​លី​ និង​មន្ដ្រី​ផ្សេងៗ​ទៀត​បាន​ព្យាយាម​ធ្វើ​មិន​ឲ្យ​លេចធ្លោ​នូវ​សារៈសំខាន់​របស់​កំ​ណើ​ន​នេះ​ក៏ដោយ​។​ លោក​លី​​ បាន​និយាយ​ពី​ពេលមុន​ថា ​លោក​នឹង​យល់ព្រម​ទទួលយក​កំណើន ដែល​យឺត ​ឲ្យ​តែ​សេដ្ឋកិច្ច​បង្កើត​បានការ​ងារ​ថ្មី​គ្រប់គ្រាន់​។



​ ​កំណើនសេដ្ឋកិច្ច​នៅក្នុង​ត្រីមាស​ចុងក្រោយ នៅក្នុង​ខែកញ្ញា​ មាន​សភាព​យឺត​ចំនួន ៦.៩ ភាគរយ​ ប៉ុន្ដែ​អ្នកវិភាគ​មួយចំនួន​បាន​និយាយថា ​សកម្មភាព​ឧស្សាហកម្ម​អាច​លោត​ហក់​មក​វិញ។ ​សកម្មភាព​ផលិត​របស់​ប្រទេស​ចិន​ ​បាន​​រួញ​ចុះ នៅ​ខែ​ទី ៣ នៅក្នុង​ខែតុលា​។ នេះ​​​បើ​​យោងទៅតាម​ការស្ទង់មតិ​មួយ ​ដែល​ចេញ​ផ្សាយ​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​។



​ ​ការិយាល័យ​ជាតិ​ស្ថិតិ​បាន​និយាយថា ​តារាង​របស់​អ្នកគ្រប់គ្រង​ការទិញ​ប្រចាំខែ​របស់ខ្លួន​បាន​ស្ថិតនៅ​មិន​ប្រែប្រួល នៅ​កម្រិត​ខែកញ្ញា​​ចំនួន ៤៩.៨ ​ចំណុច ​នៅលើ​កម្រិត ១០០ ចំណុច ដែល​នៅ​ក្នុងនោះ​ចំនួន​នៅក្រោម ៥០ ចំណុច​បង្ហាញ​នូវ​ការ​រួញ​ចុះ​។​ ស​ន្ទ​ស្សន៍ PMI របស់​ភ្នាក់ងារ​សម្រាប់​ឧស្សាហកម្ម​សេវា​បាន​ចុះខ្សោយ​ដល់ ៥៣.១ ចំណុច​​ពី ៥៣.៤ ចំណុច​របស់​ខែកញ្ញា។



​ ​ភាគច្រើន​នៃ​ការ​បង្អង់​ល្បឿន​សេដ្ឋកិច្ច​របស់​​ចិន ​នៅក្នុង​រយៈពេល ៥ ខែ​កន្លងមក​ត្រូវ​បាន​ដាក់​បង្ខំ​ដោយ​ខ្លួនឯង ​ប៉ុន្ដែ​ការធ្លាក់ចុះ​ដ៏​ខ្លាំង នៅក្នុង​ឆ្នាំកន្លងមក ​ដែល​បាន​បណ្ដាល​ឲ្យ​មានការ​ព្រួយបារម្ភ​អំពី​ការបាត់បង់​ការងារ ​និង​​មានការ​រំជើបរំជួល​។ ​ក្រុង​ប៉េកាំង ​​បាន​កាត់​បន្ថយ​អត្រា​ការប្រាក់ ៦ ដង​​ចាប់តាំងពី​ខែវិច្ឆិកា​កន្លងមក​៕


VOA




​នាយករដ្ឋមន្ដ្រី​ចិន​ ៖ ​កំណើនសេដ្ឋកិច្ច ៦.៥ភាគរយ​ ​រំពឹងថា ​នឹង​ស្ថិតនៅ​រហូតដល់​ឆ្នាំ ២០២០

Post a Comment

0 Comments

Close Menu