Ad Code

ប្រធាន​ក្រុម​សង្កេតការណ៍​សហភាព​អឺរ៉ុប អះអាង​ថា ដំណើរការ​បោះឆ្នោត​នៅ​មីយ៉ាន់ម៉ា ល្អ​ប្រសើរ​ជាង​ការ​រំពឹងទុក

ក្រុម​អ្នកសង្កេតការណ៍​សហភាព​អឺរ៉ុប បាន​អះអាង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការបោះឆ្នោត​សកល​ដោយ​សេរី​ជា​លើកដំបូង​របស់​ប្រទេស​មីយ៉ាន់ម៉ា ក្នុង​រយៈពេល ២៥ ឆ្នាំ​កន្លង​មក​នេះ ដំណើរការ​ទៅ​យ៉ាង​រលូន ល្អប្រសើរ​ជាង​ការរំពឹងទុក​ទៅទៀត ប៉ុន្តែ​កំណែទម្រង់​ច្រើនជាង​នេះ គួរតែ​ត្រូវការ ដើម្បី​ធានាបាន​ការបោះឆ្នោត​សុក្រឹត និង​យុត្តិធម៌​នាពេល​អនាគត​។​


ថ្លែង​ទៅកាន់​សន្និសីទកាសែត​នាទី​ក្រុង​រ៉ង់​ហ្គូ​ន លោក​អា​ឡិច​សាន់​ដឺ ហ្គ្រា​ហ្វ ឡាំ​ដូ​ហ្វ ប្រធាន​ក្រុម​សង្កេតការណ៍​សហភាព​អឺរ៉ុប បាន​សម្តែង​នូវ​ការ​ស្ងើចសរសើរ​យ៉ាងខ្លាំង​ដល់​ដំណើរការ​បោះឆ្នោត​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ថា បាន​ធ្វើទៅ​យ៉ាង​រលូន អំឡុង​ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​របស់ខ្លួន កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​។​


លោក​បាន​និយាយថា ដំណើរការ​បោះឆ្នោត បានល្អ​ប្រសើរ​ជាង​ការរំពឹងទុក តែ​ទោះបីជា​យ៉ាងណាក៏ដោយ កំណែទម្រង់​ច្រើនជាង​នេះ ត្រូវការ​ជា​ចាំបាច់ ដើម្បី​ធានា​បាន​ការបោះឆ្នោត​ពិត​ប្រាកដ​នាពេល​អនាគត​។​


សូមបញ្ជាក់ថា លទ្ធផល​ថ្មី​ពី​ការបោះឆ្នោត​របស់​មី​យ៉ាន់​ម៉ា បានបង្ហាញ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា គណបក្សប្រឆាំង​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង សាន​ស៊ូ​ជី ដណ្តើម​ការគ្រប់គ្រង​សភា​ក្នុង​តំបន់​ភាគច្រើន ក៏ដូចជា​អាច​បង្កើត​បាន​រដ្ឋាភិបាល​ថ្មី បន្ទាប់ពី​លទ្ធផល​ផ្លូវការ បាន​បង្ហាញ​ថា គណបក្ស​របស់​លោក​ស្រី ​បានឈ្នះ ៩៧ អាសនៈ​នៅ​ក្នុង​ចំណោម ១០៧​អាសនៈ​មាននៅ​សភា​ក្នុងស្រុក ខណៈ​ដែល​គណបក្ស​អភិវឌ្ឍន៍ និង​សាមគ្គី​សហភាព ទទួល​បានតែ ៣ អាសនៈ​ប៉ុណ្ណោះ៕



ប្រធាន​ក្រុម​សង្កេតការណ៍​សហភាព​អឺរ៉ុប អះអាង​ថា ដំណើរការ​បោះឆ្នោត​នៅ​មីយ៉ាន់ម៉ា ល្អ​ប្រសើរ​ជាង​ការ​រំពឹងទុក

Post a Comment

0 Comments

Close Menu