Ad Code

ស្ត្រី​ម្នាក់​​ស្រែក​ឆោឡោ​ទាំងយប់​​បង្កការ​ភ្ញាក់​ផ្អើល​ដោយសារតែ​បាត់​កូន​ស្រី​

បាត់ដំបង ៖ ស្ត្រី​ជា​ម្តាយ​ម្នាក់ បាន​ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ បន្ទាប់​ពី​បាន​ឃើញ​កូន​ស្រី ត្រូវ​ជន​សង្ស័យ​ម្នាក់​អូស​ទម្លាក់​ទឹក​ស្ទឹង​សង្កែ។


ហេតុការណ៍​នេះ កើត​ឡើង​ម៉ោង ៩និង​៤១នាទី យប់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​បណ្តុះ​សណ្តែក​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​វត្ត​អូ​តា​មឹ​ម  ឃុំ​អូរ​ដំបង​មួយ ស្រុក​សង្កែ ខេត្តបាត់ដំបង។


សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ការ​ភ្ញាក់ផ្អើល​នេះ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ ក៏​ដូ​ចជា​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ បាន​ចុះ​ទៅ​ស្រាវជ្រាវ បន្ទាប់ពី​ម្ចាស់ផ្ទះ​បាន​ស្រែក​ឆោឡោ​ឡើង​ដោយ​បាត់​កូនស្រី​ម្នាក់​ឈ្មោះ ឆាំ ស្រីរ័ត្ន ហៅ តែង​មោ  អាយុ​១៨​ឆ្នាំ  ជា​សិស្ស​រៀន​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ  នេ​ត យ៉ង់។ ហើយ​អះអាង​ថា មាន​ជនសង្ស័យ​ម្នាក់​បាន​អូសទាញ​ក្មេងស្រី​រូប​នោះ​ទម្លាក់​ទៅ​ក្នុង​ស្ទឹង​សង្កែ ខណៈ​ដែល​នាង​កំពុង​អង្គុយ​ច្រក​សណ្តែក ដើម្បី​បណ្តុះ​លក់​នៅ​ថ្ងៃស្អែក។


​តាម​ការ​អះអាង​ស្ត្រី​ជា​ម្តាយ​ឈ្មោះ ជាវ ម៉ៅ អាយុ​៥៦​ឆ្នាំ បាន​រៀបរាប់​ថា នៅមុន​កើតហេតុ​គឺ​កូនស្រី​របស់​គាត់​កំពុង​អង្គុយ​ច្រក​សណ្តែកបាយ ដើម្បី​បណ្ដុះ​សណ្តែក​លក់​នា​ពេល​ព្រឹក ហើយ​រូប​គាត់​ក៏​កំពុង​អង្គុយលេង​ផ្ទះ​អ្នកជិតខាង​នៅ​ម្ខាង​ថ្នល់​ម្នាក់ បន្ទាប់មក​ក៏​ស្រាប់តែ​លឺ​សម្រែក​ស្រែក​របស់​កូនស្រី ដែល​សម្រែក​នេះ គឺជា​សម្រែក​ល្វើយៗ​ចាក​ចេញពីផ្ទះ​ធ្លាក់​តាម​ជ្រលង​ទៅ​ក្នុង​ស្ទឹង​សង្កែ​បន្ទាប់មក​ក៏​បាត់​សំឡេង​ឈឹង​តែម្តង។


ស្ត្រី​ជា​ម្តាយ​បាន​អះអាង​បន្ថែម​ថា គាត់​បានឃើញ​ក្បាលមនុស្ស​ប្រុស​ម្នាក់​នៅក្នុង​ស្ទឹង​គឺ​បាន​ចាប់​កូនស្រី​របស់​គាត់​ដោយ​មិនដឹង​ថា បំណង​យ៉ាងណា​នោះ​ទេ។


រហូតមកដល់​ម៉ោង​១១​ជាង​យប់​ថ្ងៃ​ដដែល ទាំង​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ក៏ដូចជា​ប្រជាពលរដ្ឋ និង​កម្លាំង​ដែល​ចុះ​តាម​រុករក​នៅក្នុង​ស្ទឹង​ក៏​ពុំ​ទាន់​ប្រទះឃើញ​នារី​រងគ្រោះ ឬ ក៏​ជនសង្ស័យ​នោះ​ឡើយ ដោយ​បាត់​ដំណឹង​ទាំង​២​នាក់​តែម្តង។ រហូតដល់​តម្រូវ​ឲ្យ​សមត្ថកិច្ច​នាំ​យក​បងស្រី និង ម្តាយ​ទៅ​ធ្វើ​ការសាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ដើម្បី​ចង់​ដឹង​ពី​ការពិត ប៉ុន្តែ​ឆ្លើយតប​នឹង​សំណួរ​សមត្ថកិច្ច​ថា “ខណៈ​ពេល​ដែល​ជនសង្ស័យ​មក​ចាប់​កូនស្រី​របស់​គាត់​អូស​ទម្លាក់​ទៅ​ក្នុង​ស្ទឹង​សង្កែ ពី​ចំណុច​ច្រក​សណ្តែកបាយ​នៅ​ខាង​មុខ​ផ្ទះ​មាន​ភ្លើង​បំភ្លឺ ឬ ទេ?” ស្ត្រី​ជា​ម្តាយ​បាន​បំភ្លឺ​ថា ភ្លើង​បំភ្លឺ​នៅ​ខាង​មុខ​ផ្ទះ​ត្រូវ​បាន​ជនសង្ស័យ​ដក​ឌុយ​ពន្លត់ភ្លើង​បាត់​ទៅ​ហើយ។


ដូច្នេះ​ប្រភព​ជាច្រើន​បាន​រិះគន់​ថា ពាក់ព័ន្ធ​បញ្ហា​នេះ គឺ​ទំនងជា​អាច​ជនសង្ស័យ​មានការ​ត្រូវ​រ៉ូវ​គ្នា​ជាមួយនឹង​កូនស្រី ព្រោះ​មានឱកាស​ច្រើន ដើម្បី​ចូល​ទៅ​ដក​ឌុយ​ពន្លត់ភ្លើង នៅក្នុង​ផ្ទះ​ហើយ​មក​ជួប​នឹង​កូនស្រី​នៅ​ខាង​មុខ​ផ្ទះ រហូត​មក​ដល់​ម្តាយ​ចាក​ចេញពីផ្ទះ​អ្នកជិតខាង​មក​ទាន់ ទើប​នាំគ្នា​ស្ទុះ​ចុះ​ទៅតាម​ស្ទឹង​សង្កែ​តែម្តង នេះ​ជា​ចំណុច​ដែល​ប្រភព​ជាច្រើន​កំពុងធ្វើការ​ផ្តោត​លើ​បញ្ហា​នេះ ប៉ុន្តែ​អ្វី​ជា​ការ​ពិត គឺ​ស្ថិត​នៅ​លើ​សមត្ថកិច្ច​ដែល​កំពុង​សាកសួរ​ស្ត្រី​ជា​ម្តាយ និង បងស្រី៕


T-11-10-15-u-fullT-11-10-15-uu-fullT-11-10-15-uuu-full



ស្ត្រី​ម្នាក់​​ស្រែក​ឆោឡោ​ទាំងយប់​​បង្កការ​ភ្ញាក់​ផ្អើល​ដោយសារតែ​បាត់​កូន​ស្រី​

Post a Comment

0 Comments

Close Menu