ភ្នំពេញ ៖ ជនសង្ស័យជាចោរប្លន់ម៉ូតូម្នាក់ ក្នុងចំណោមបក្សពួកចំនួន៥នាក់ត្រូវបាននគរបាលប៉ុស្តិ៍ទំនប់ទឹកធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៧យប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥នៅចំណុចផ្លូវលេខ២៧១ ភូមិទី៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន បន្ទាប់ពីជនសង្ស័យ និងបក្សពួកធ្វើសកម្មភាពវាយអ្នកម៉ូតូឌុបប្លន់យកម៉ូតូ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងរង់ចាំដឹកម៉ូយ ខណៈពេលកំពុងអង្គុយនៅលើម៉ូតូ ក៏ស្រាប់តែមានក្រុមជនសង្ស័យជិះម៉ូតូម៉ាក Dream C125 មិនស្គាល់ស្លាកលេខធ្វើសកម្មភាពវាយជនសង្ស័យកញ្ចឹង.កបណ្ដាលឲ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូ ហើយជនសង្ស័យឈ្មោះ នុជ សំណាង បានឡើងជិះម៉ូតូរបស់ជនរងគ្រោះបម្រុងជិះរត់តែត្រូវរងគ្រោះតដៃវិញក៏ស្រែកចោរៗក៏បានកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋនៅក្បែរនោះជួយទាន់ ឈានដល់់ចាប់ខ្លួនជនសង្ស័យបានម្នាក់ ខណៈ៤នាក់ផ្សេងទៀតរត់គេបាត់ស្រមោល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះមានឈ្មោះ នុដ សំណាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ចំណែកឯកបក្ខពួករបស់គេ៤នាក់ទៀត ដែលរត់ចោលយករួចខ្លួននោះមានឈ្មោះ ញ៉ា, ឈ្មោះ ឌី, ឈ្មោះ ធា, ឈ្មោះ ជ្រូក និងម្នាក់ទៀតមិនស្គាល់ឈ្មោះដែលប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ម៉ាក K59។ ជនរងគ្រោះដែលជាអ្នករត់ម៉ូតូឌុបមានឈ្មោះ ហឹង សុភា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ២៧១ ក្រុម២៨ ភូមិ៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន មានម៉ូតូម៉ាក សង់កូរ៉ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AJ-5003។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចសាកសួរ និងកសាងសំណុំរឿងបញ្ជួនទៅអធិការខណ្ឌកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕
ជនសង្ស័យមួយក្រុមត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពប្លន់ម៉ូតូមិនបានសម្រេច
0 Comments