Ad Code

កិច្ចប្រជុំ​បូក​សរុប​សកម្មភាព​ការងារ​ប្រចាំត្រីមាស​ទី​៣​​​ខេត្តស្វាយរៀង​

ស្វាយរៀង​ ៖ នា​ព្រឹក​ថ្ងៃទី​២ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៥​នេះ​បាន​បើក​កិច្ចប្រជុំ​បូក​សរុប​សកម្មភាព​ការងារ​ក្រុ​ម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង ដើម្បី​ត្រួតពិនិត្យ ​និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោ​បា​យ ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ​ប្រចាំត្រីមាស​ទី​៣ ​ឆ្នាំ​២០១៥​ និង​លើក​ទិសដៅ​អនុ​វត្ត​បន្ត​ទៀត​។ ​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារ​វៃ​គោ​ស្ថិត​ក្នុងភូមិ​មេភ្លើង​សង្កាត់​/ក្រុង​ស្វា​យ​រៀង​ក្រោម​អធិបតីភាព​លោក​ ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធ​សភា​ ​អធិការកិច្ច​ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង ​និង​មានការ​អញ្ជើ​ញ​ចូលរួម​ពី​លោក​ លោកស្រី​ដែល​ជា​ក្រុមការងារ​ថ្នាក់​ជាតិ​ ថ្នាក់​ខេត្ត ​និង​មូលដ្ឋាន​ប្រមាណ​ជាង​២​០​០​នាក់​ប្រកបដោយ​ការ​យក​ចិត្ត​ទុកដាក់​បំផុត​។


​លោក​ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម មានប្រសាសន៍ថា ជំរុញ​ឲ្យ​ក្រុមការងារ​ទាំងអស់​បន្ត​ទិសដៅ​អនុវត្ត​ត្រី​មាស​ទី​៤ ​ឆ្នាំ​២០១៥ ​រួមមាន​ ១.​ត្រូវ​បន្ត​ខិតខំ​រៀបចំ​ធ្វើ​វេទិកា​សាធារណៈ​នៅ​តាម​មូលដ្ឋាន​ក្រុង​ស្រុក​ឃុំ ​សង្កាត់ ​ដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រឈម​ការ​លំបាក​ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​។​ ២.​ត្រូវ​ខិត​ខំ​ធ្វើការ​ដោះស្រាយ​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម សំណើ សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​លើក​ឡើង​ក្នុង​វេទិកា​សាធារណៈ​កន្លងមក​ទៅតាម​សមត្ថកិច្ច​ និង​តួនាទី​ភារកិច្ច​របស់​អាជ្ញាធរ មន្ទីរ​អង្គភាព​ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​។ ​៣.​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​នៅ​ក្រុង​ស្រុក​នៃ​ខេត្ត​ស្វាយរៀង​ជាពិសេស​អភិបាលក្រុង​ស្រុក​ដែល​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​ចុះ​មូលដ្ឋាន​ក្រុង​ស្រុក​ត្រូវធ្វើ​របាយការណ៍​ប្រចាំខែ​ត្រីមាស​ឆមាស​និង​ប្រចាំឆ្នាំ​ឲ្យ​ស្របតាម​ទម្រង់​របាយការណ៍​ថ្មី​ដែល​ក្រសួងមហាផ្ទៃ​បាន​ណែនាំ​ឲ្យ​បាន​ទៀងទាត់ ​និង​ទាន់​ពេល​វេលា​បាន​កំណត់​។​ ៤.​ត្រូវ​បន្ត​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​នៅ​តាម​មូលដ្ឋាន​ក្រុង​ស្រុក ឃុំ សង្កត់​ និង​ប្រជាពលរដ្ឋ​ឲ្យ​បាន​ជាប់​ជាប្រចាំ​បន្ត​ទៀត​៕​​


2-11-2015k2


2-11-2015k1


2-11-2015k



កិច្ចប្រជុំ​បូក​សរុប​សកម្មភាព​ការងារ​ប្រចាំត្រីមាស​ទី​៣​​​ខេត្តស្វាយរៀង​

Post a Comment

0 Comments

Close Menu