Ad Code

សម្ដេច​តេ​ជោ ៖ រាល់​សំណង់​ដែល រំលោភ​កេង​ស៊ី​ចំណី​ផ្លូវ​សាធារណៈ និង​សួនច្បារ​សាធារណៈ ត្រូវ​រុះរើ​រំលាយ​ចេញ​ជាបន្ទាន់​

ភ្នំពេញ ៖ បន្ទាប់ពី បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​មាន​វិធានការ​ ចំពោះ​សំណង់​ហ្គា​វើល​(NagaWorld)​ដែល​បាន​សាងសង់​ខុសច្បាប់ និង​ប៉ះពាល់​ដល់​លំហ​សាធារណៈ​សម្រាប់​ប្រជាពលរដ្ឋ សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន ចេញ​បញ្ជា​ថា​ រាល់​សំណង់​ដែល​បាន​សាងសង់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចិញ្ចើម​ផ្លូវ សាធារណៈ​របស់​រដ្ឋ មិន​ថា​តែ​នៅ​ទីក្រុង​ភ្នំពេញ​ ឬ​នៅ​តាម​បណ្ដាល​ខេត្ត​នានា​នោះ​ទេ គឺ​ត្រូវតែ​រុះ​រើចេញ​ជាបន្ទាន់ ហើយ​អាជ្ញាធ រ​និង​មន្ត្រី​ពាក់ព័ន្ធ​ជា​អ្នកទទួលខុសត្រូវ។ នេះ​បើ​តាម​ការ​ថ្លែង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វ៊េ​ស​ប៊ុ​ក​របស់​លោក​នា​ព្រឹក​ថ្ងៃអាទិត្យ ទី​០៨ ខែ វិច្ឆិកា ឆ្នាំ​២០១៥។


សម្ដេច​បាន​បញ្ជាក់​ថា កន្លង​ទៅ​ថ្មីៗ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទៅ​ពិនិត្យមើល​ការដ្ឋាន​សាងសង់​អាគារ​ពាណិជ្ជកម្ម​ណា​ហ្កាស៊ីណូ (Naga World & Casino) ដែលជា​ក្រុមហ៊ុន​វិនិយោគ​ខ្នាត​ធំ​មួយ​នៅ​កម្ពុជា ដែល​មាន​ទីតាំងនៅ​ជិត វិទ្យាស្ថាន​ពុទ្ឋ​សាសន​បណ្ឌិត្យ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ​។ តាម​ការពិនិត្យ​ជាក់ស្ដែង​លើ​សំណង់​ដែល​កំពុង​សាងសង់​គឺ​បាន​រំលោភ​លើដី​ចិញ្ចើម ផ្លូវ​របស់​រដ្ឋ និង ប៉ះពាល់​ទៅដល់​ទីតាំង​វិទ្យាស្ថាន​ពុ​ទ្ឋ​សាសន​បណ្ឌិត្យ​ទៀត​ផង។


មិនថា តែ​ក្រុមហ៊ុន Naga World & Casino មួយ​ទេ គឺ​ចំពោះ​ក្រុមហ៊ុន​ទាំងអស់ ដែល​បាន​ទទួល​ច្បាប់​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ទាំង​នៅ​ក្នុង​ក្រុង​នី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ត​នានា គឺ​ត្រូវតែ​គោរព​តាមច្បាប់​និង​គោលការណ៍​ដែល​រដ្ឋាភិបាល​បាន​ផ្តល់ជូន​។ សំណង់ ​ដែល​មាន​លក្ខណៈ​រំលោភ​កេង​ស៊ី​ចំណី​ផ្លូវ​សាធារណៈ និង​សួនច្បារ​សាធារណៈ គឺ​ត្រូវ​រុះរើ​រំលាយ​ចេញ​ជាបន្ទាន់​។ ហើយ​បើ​ធ្វើ​នៅ​ទីតាំង​កន្លែង​ណា គឺ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ក្រសួង​ពាក់​ព័​ន្ឋ​ត្រូវតែ​ទទួលខុសត្រូវ​។ ចំពោះ​ក្រុមហ៊ុន​ឯកជន​ក៏​ដូច្នោះ​ដែរ គឺ​មិនមែន​បាន​ទទួល​ច្បាប់​ធ្វើ​ប៉ុណ្ណេះ ដល់ពេល​សាងសង់​ធ្វើ​ហួស​ពី​ច្បាប់​បាន​កំណត់​ដោយ​អំពើ​ឃុបឃិត​ជាមួយ​មន្ត្រី​ខិលខូច​ ក៏​មាន​ទោស​ដែរ​។ រីឯ​ចំពោះ​អស់លោក​មន្ត្រី​ទាំង​អស់​នោះ​ គឺ​បាន​ដឹង​ច្បាស់​ណាស់​ថា ទីណា​ជា​របស់​ឯកជន និង​ទីណា​ជា​របស់​រដ្ឋ​។ ទោះបី​នៅ​ពេលនេះ​ប្រមុខ​រាជរដ្ឋាភិបាល មិនទាន់​បាន​ដឹង តែ​រឿង​ទាំងអស់​នោះ​ប្រាកដជា​លាក់​មិន​ជិត​ពី​ភ្នែក​សាធារណជន​ឡើយ​។ សម្ដេច​តេ​ជោ ហ៊ុន សែន មិន​បណ្ដោយ​ឲ្យ​មន្ត្រី​ខិលខូច​ទាំងនោះ បំផ្លាញ​សង្គមជាតិ​អោយ​អាប់ឱន​ទៅទៀត​ជាដាច់ខាត។


សូម​រំលឹក​ថា កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​សម្ដេច​តេ​ជោ ក្រោយពី អញ្ជើញ​ជា​អធិបតី នៅ​ក្នុង​ពិធី​សម្ពោធ​គម្រោង​ការពារ​ទឹកជំនន់ និង​កែរ​លម្អ​ប្រ​ព័​ន្ឋ​ប្រឡាយ លូ ក្នុង​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នៅ ការដ្ឋាន សាងសង់ អាគារ​ណាហ្គា​វើល​(NagaWorld)​ដែល​បាន​សាងសង់​ខុសច្បាប់ និង​ប៉ះពាល់​ដល់​លំហ​សាធារណៈ​សម្រាប់​ប្រជាពលរដ្ឋ​លំហែ​កំសាន្ត នៅ​ក្នុង​ឱកាស​នោះ សម្ដេច​តេ​ជោ បាន បញ្ជា​ឲ្យ​មាន​ការ​រុះរើ​ជាបន្ទាន់​ផង​ដែរ៕


Nita-8-A-42-Full


Nita-8-A-43-Full


Nita-8-A-44-Full


Nita-8-A-45-Full


 


Nita-8-A-46-Full




សម្ដេច​តេ​ជោ ៖ រាល់​សំណង់​ដែល រំលោភ​កេង​ស៊ី​ចំណី​ផ្លូវ​សាធារណៈ និង​សួនច្បារ​សាធារណៈ ត្រូវ​រុះរើ​រំលាយ​ចេញ​ជាបន្ទាន់​

Post a Comment

0 Comments

Close Menu