អង្គការសហប្រជាជាតិ បានធ្វើការព្រមាន កាលពីថ្ងៃសុក្រថា ការសន្យាកាត់បន្ថយកាបូនក្នុងជាតិសាសន៍ “ចំពោះទីតាំងទាំងនៅជិតនិងនៅឆ្ងាយ គឺគ្រប់គ្រាន់ដើម្បីការពារកម្ដៅផែនដីពីការបង្កជាគ្រោះថ្នាក់ ដែលនេះជាកិច្ចខិតខំប្រឹងប្រែងផ្នែកនយោបាយមួយ ដោយទទួលបាននូវសន្ទុះក្នុងរយៈពេល ៣ សប្ដាហ៍មុនកិច្ចប្រជុំកំពូលក្រុងប៉ារីស ដែលបានទទួលបន្ទុកក្នុងការផ្សារភ្ជាប់ ជាមួយកិច្ចព្រមព្រៀងជួយសង្គ្រោះអាកាសធាតុនេះ។
សម្រាប់កិច្ចសន្យាជាតិទប់ស្កាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់ ប្រសិនបើទទួលបានការគោរពតាម នោះនឹងផ្តល់តែ ១ ភាគ ៣ នៃការកាត់បន្ថយដែលជាតម្រូវការសម្រាប់ឆ្នាំ ២០៣០ ក្នុងការជួយរក្សាភពផែនដីពីបញ្ហាកម្ដៅ នេះបើយោងតាមរបាយការណ៍កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP)។
លោក Achim Steiner នាយកប្រតិបត្តិ UNEP បានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គោលដៅស្ម័គ្រចិត្ត “គឺមិនគ្រប់គ្រាន់ដើម្បីកំណត់ការកើនឡើងនៃសីតុណ្ហភាពជាសកលនោះទេ ដែលបានណែនាំឱ្យមានកម្រិតត្រឹម ២ អង្សាសេក្នុងសតវត្សរ៍នេះ”។
នេះគឺជាកម្រិតដែលហួសពីអ្វីៗដែលអ្នកវិទ្យាសាស្ត្រ បាននិយាយថា ផែនដីនឹងត្រូវធ្វើទណ្ឌកម្ម ដោយគ្រោះរាំងស្ងួត ព្យុះ និងការធ្វើចំណាកស្រុកយ៉ាងរង្គាល ព្រមទាំងការកើនឡើងនៃទំហំដី ដែលនឹងមានកម្រិតស្មើទឹកសមុទ្រ។
រដ្ឋមន្ត្រីមកពីប្រទេសចំនួន ៦០ ក៏បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងប៉ារីស តាំងពីថ្ងៃអាទិត្យរហូតដល់ថ្ងៃអង្គារ ដើម្បីកិច្ចពិភាក្សាពីនយោបាយ ក្នុងការជួយកំណត់គោលដៅ INDC។
ពួកគេនឹងដោះស្រាយបញ្ហាដូចជា ហិរញ្ញប្បទានផ្នែកអាកាសធាតុសម្រាប់ប្រទេសក្រីក្រ ដើម្បីធ្វើឱ្យការផ្លាស់ប្តូរមានតម្លៃទាបវិញ ហើយភាពសម្បូរធ្យូងថ្ម ប្រេង និងឧស្ម័នថាមពលកកើតឡើងវិញ ដើម្បីជួយឱ្យប្រភព អាចបង្កើនការការពារប្រឆាំងនឹងការផ្លាស់ប្តូរដែលបណ្ដាលមកពីការខូចអាកាសធាតុ។
រដ្ឋមន្ត្រីនេះនឹងធ្វើការស្វែងរក ដើម្បីកំណត់តំបន់ដែលអាចធ្វើការសម្របសម្រួលមុនពេលសន្និសីទក្រុងប៉ារីស ដែលមានការរំពឹងទុកខ្ពស់ថានឹងត្រូវបានបើកដោយ ប្រមុខរដ្ឋជាង ៨០ រូប ដែលរួមទាំងលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា និងលោកស៊ី ជីនពីង របស់ប្រទេសចិន ព្រមទាំងលោក ណេរ៉េនដ្រា ម៉ូឌី នៃប្រទេសឥណ្ឌា។
របាយការណ៍ UNEP បានគូសបញ្ជាក់ថា ពេលវេលាដែលត្រូវធ្វើគឺឥឡូវនេះហើយ។
ទិន្នផលឧស្ម័នផ្ទះកញ្ចក់នឹងនៅតែកើនឡើង នៅឆ្នាំ២០៣០ បើតាមការនិយាយ ខណៈដែលអ្នកវិទ្យាសាស្ដ្រ ជាច្រើនបានជឿថា វាគួរតែធ្លាក់មកត្រឹមកម្រិត ០ វិញនៅជិតឆ្នាំ២០៧៥ ជាចុងក្រោយបំផុត។
សប្តាហ៍មុន ទម្រង់អាកាសធាតុរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា INDCs បាននាំយកមនុស្សជាតិទៅក្នុងភាពពិត ដើម្បីប្រើប្រាស់ការកើនឡើង ២ ភាគ ៣ នៃ “ថវិកាកាបោន” ទាំងមូលរបស់ផែនដី ជាចំនួនដែលយើងអាចបញ្ចេញដោយមិនលើសកម្រិត ២ C នៅឆ្នាំ ២០៣០៕
AFP
អង្គការសហប្រជាជាតិបានចេញការព្រមានអំពីបញ្ហាអាកាសធាតុ រយៈពេលបីសប្តាហ៍
0 Comments