Ad Code

ឃុំខ្លួន​បុរស​គម​ខ្នង​ជនជាតិ​អាមេរិក ​រឿង​លក់​គ្រឿងញៀន​

ភ្នំពេញ ៖ ចៅក្រម​តុលាការ​ក្រុងភ្នំពេញ​នា​រសៀល​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​បុរស​គម​ខ្នង​ជនជាតិ​អាមេរិកកាំង​ម្នាក់​ ក្រោម​ការចោទប្រកាន់​ពី​បទ រក្សាទុក​គ្រឿងញៀន​ខុសច្បាប់។


សមត្ថកិច្ច​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជនជាប់ចោទ​ដែល​តុលាការ​ឃុំខ្លួន​ឈ្មោះ Michel ryan ភេទ​ប្រុស អាយុ ៦៧​ឆ្នាំ បច្ចុប្បន្ន​រស់នៅ ផ្ទះ​ជួល ផ្លូវ​លេខ​២០០ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ មាន​មុខរបរ​ជា​អ្នកលក់​ថ្នាំញៀន។


សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា លោក​Michel ត្រូវ​បាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី ២៤ វិច្ឆិកា នៅ​ចំណុច​ផ្លូវ លេខ​៥១​កែង​និង​ផ្លូវ​១៨៤ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌ​ដូនពេញ ខណៈ​ជននេះ​កំពង់​ឈរ​ចាំ​លក់​គ្រឿងញៀន​ឲ្យ​ពួក​ជនបរទេស។ ក្នុង​ពេល​ចាប់ខ្លួន សមត្ថកិច្ច​បាន​រឹបអូស​បាន​គ្រឿងញៀន​បាន​ពីរ កញ្ចប់ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១ ទូរស័ព្ទ​១​គ្រឿង លុយ​ដុល្លារ និង​លុយ​ខ្មែរ​មួយ​ចំនួន។


ក្រោយ​ចាប់ខ្លួន​លោក​michil ត្រូវ​បាន​បញ្ជូន​មក​តុលាការ​នា​ថ្ងៃទី២៧ ខែវិច្ឆិកា ២០១៥ ។ ក្នុង​នោះ​ក្រោយពី​បាន​ធ្វើការ​សាកសួរ​រួច ព្រះរាជអាជ្ញា​អម​តុលាការ​បានសម្រេច​ចោទប្រកាន់​ ពី​បទ​រក្សាទុក​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ហើយ​ចៅក្រម​ស៊ើប​អង្កេត​បាន​ចេញ​ដីកា​ឃុំខ្លួន​បណ្ដោះអាសន្ន​ដើម្បី​រង់ចាំ​ការ​កាត់ទោស​នា​ពេល​ក្រោយ៕
Nita-27-A-34-Full


Nita-27-A-35-Full



ឃុំខ្លួន​បុរស​គម​ខ្នង​ជនជាតិ​អាមេរិក ​រឿង​លក់​គ្រឿងញៀន​

Post a Comment

0 Comments

Close Menu