Ad Code

ឪពុក​ស្លាប់​ចោល​ដោយសារ​រន្ទះបាញ់ ​ខណៈ​ដែល​កូន​កំពុង​បោះជំរំ​យុវជន​

កំពង់ធំ ៖ នៅ​ថ្ងៃទី​៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ​វេលា​ម៉ោង​៦​ និង​៤០​នាទី​ក្នុង​ក្រុម​គ្រួសារ​លោកស្រី នី សាត អាយុ​៣៩ ឆ្នាំ​រស់នៅ​ភូមិ ស្រះ​សំបួរ ឃុំ ពង្រ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​មាន​ទុក្ខ​ជា​ទម្ងន់​ដោយ​លោក ណុង នី​ម អាយុ ៤២ ឆ្នាំ បាន​ស្លាប់​ ដោយសារ​រន្ទះបាញ់​វេលា​ម៉ោង​៦​និង​៤០​នាទី ខណៈ​ពេល​កូនស្រី ណុ​យ  ដា​នេ ជា​យុវសិស្ស​រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន តាំងគោក​កំពុង​ជាប់រវល់​បោះ​ជុំរំ​យុវជន​នៅ​ឯ​វិទ្យាល័យ​កំពង់​ឈើទាល​ស្រុក​ប្រាសាទ​សំបូរ។ តាម​ការ​រៀប​រាប់​របស់​លោក​ស្រី នី សាត ត្រូវជា​ភរិយា​របស់​សព ​បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​គាត់​មាន​ចំនួន​សមាជិក​ចំនួន​៥​នាក់ ក្នុង​នោះ​មាន​ជីដូន​ចាស់​ត្រូវ​ជា​ម្តាយ​របស់​លោកស្រី  ស្វាមី ណុង នី​ម រូប​នាង​ខ្ញុំ​ជា​ភិយា កូនស្រី​ទី​មួយ​ណុង ដា​នេ និង​កូនស្រី​ទី​២ ឈ្មោះ ណុង ស្រី​ណាក់។


លោកស្រី​បាន​បន្ត​ទៀត​ថា​លោក ណុង នី​ម ត្រូវ​ជា​ស្វាមី គឺជា​មេ​គ្រួសារ គាត់​នេះ​ហើយ​​ដែល​ជា​អ្នក​រកស៊ី​ចិញ្ចឹម​ក្រុម​គ្រួសារ  គាត់​គឺជា​មនុស្ស​ស្លូតបូត​ខិតខំ​តែ​ប្រឹង​រកស៊ី​ចិញ្ចឹម​កូន​ឲ្យ​សិក្សា​រៀន​សូត្រ លោកស្រី រៀបរាប់​ទៀត​ថា​មុន​នឹង​ស្លាប់​ គាត់​បាន​ខល​ទៅ​រក​កូនស្រី​ណុង ដា​នេ ដើម្បី​សួរ​សុខទុក្ខ​របស់​កូន​ ដែល​បាន​ទៅ​បោះ​ជំរំ​យុវជន​នៅក្នុង​ស្រុក​ប្រាសាទ​សំបូរ រួច​ក៏​ជិះ​ម៉ូតូ​ទៅ​ស្រែ​បាត់​ទៅ លុះ​ដល់​ពេល​ល្ងាច​ខណៈ​ពេល​ដែល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង​ លោក​បាន​ជិះ​ម៉ូតូ​មក​កន្លែង​ឃ្វាល​ទា មួយសន្ទុះ​ក្រោយមក​លោក​ស្រី​ក៏​ទទួល​ដំណឹង​ថា ​ប្តី​របស់​គាត់​ ត្រូវ​បាន​ស្លាប់​ដោយសារ​រន្ទះបាញ់ ​នៅ​តំបន់​សាប​ប្លាត ស្ថិត​ក្នុង​ឃុំ ស្រុក​ខាងលើ។ បន្ទាប់ពី បាន​ទទួល​ដំណឹង​នេះ​ភ្លាម​ ក្រុម​គ្រួសារ​បាន​ទៅ​យក​សព​មក​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី។ ចំណែក កូនស្រី ណុង ដា​នេ​ ដែល​កំពុង​បោះជំរំ​យុវជន​នៅ​ស្រុក​ប្រាសាទ​សំបូរ ត្រូវ​បាន​គណៈកម្មការ​ក្រុមប្រឹក្សា​យុវជន​ជំរំ​ចាត់ចែង​ ដោះស្រាយ​ជូន​ទៅ​គេហដ្ឋាន​ទាំងយប់ និង​បាន​រៃ​អង្គាស​ថវិកា​បាន​ចំនួន​១.១៩៨.១០០ រៀល។ គណៈកម្មការ​ក្រុមប្រឹក្សា​ជុំរុំ​ បាន​ចាត់តាំង​លោក ប្រិ​ញ ហេង  និង លោក កែន សិរី​រ័ត្ន​មុនី នាំ​យក​ថវិកា​ជូន​ក្រុម​គ្រួសារ​សព​យក​ទៅ​ចាត់ចែង​ទៅតាម​

ប្រពៃណី​ពេលនោះ​ដែរ៕


Nita-5-A-18-FullNita-5-A-19-Full


Nita-5-A-20-Full


Nita-5-A-21-Full


Nita-5-A-22-Full


Nita-5-A-23-Full



ឪពុក​ស្លាប់​ចោល​ដោយសារ​រន្ទះបាញ់ ​ខណៈ​ដែល​កូន​កំពុង​បោះជំរំ​យុវជន​

Post a Comment

0 Comments

Close Menu