Ad Code

ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​២​នាក់​ជាមួយ​នឹង​អាវុធ​ខ្លី​១​ដើម និង​សម្ភារៈ​មួយ​ចំនួន

ក្រចេះ ​៖​ ជនជាតិ​វៀតណាម​ចំនួន​២​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​សន្តិសុខ​​ធ្វើ​ការ​ឃាត់​ខ្លួន​​ជាមួយ​​​នឹង​អាវុធ​ខ្លី​១​ដើម និង​សម្ភារៈ​មួយ​ចំនួន​កាល​ពី​ថ្ងៃ​ទី​៤ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥។


ការ​ឃាត់​ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​ពេល​កម្លាំង​ខាងលើ​ចុះ​ត្រួតពិនិត្យ​ជន​បទេស​ចេញចូល​ស្នាក់នៅ​និង​ប្រកបមុខរបរ​ផ្សេងៗ ​នៅ​​ចំណុច​អូរ​គគីរ​ក្នុង​ភូមិ​សាស្ត្រ​ ភូមិ​ស្រែ​ថ្មី​ឃុំ​ ឃ្សឹ​ម ស្រុក​ស្នួល ខេត្ត​ក្រចេះ។


ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ ដែល​ចុះ​ប្រតិបត្តិការ​​ករណី​ខាងលើ ​បាន​ឲ្យ​ដឹង​ថា ជនជាតិ​វៀតណាម​ទាំង​២​នាក់​នោះ ទី​១.​ឈ្មោះ​ឡេ វាង​អាំ​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​តឹង​ហៀ​ប ឃុំ​តឹង​ថា​ន់ ស្រុក​បូ​ដូ​ប ខេត្ត​ប៊ិ​ញ​ភឿ​ក​ប្រទេស​វៀតណាម ទី​២.​ឈ្មោះ​យឿ​ង វ៉ា​យ​អាំង​ភេទ​ប្រុស​អាយុ​៤៧​ឆ្មាំ​ មាន​ទីលំនៅ​ភូមិ​តឹង​ហៀ​ប ឃុំ​តឹង​ថា​ន់ ស្រុក​បូ​ដប ខេត្ត​ប៊ិ​ញ​ភឿ់​ក ប្រទេស​វៀតណាម។ ពួកគេ​​បាន​កាន់កាប់ និង​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ ហើយ​តាម​ចម្លើយ​សារភាព​អាវុធ​នោះ​ជា​របស់​ឈ្មោះ​ហួត ​ជា​យោធា​វរៈ​ការពារ​ព្រំដែន​គោក​លេខ​២០៤។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនជាតិ​វៀតណាម​ទាំង​២​នាក់​ខាងលើ​បាន​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​ដើម្បី​ស៊ីឈ្នួល​អារ​ឈើ​ឲ្យ​ឈ្មោះ​ហួត ដែល​ជា​ម្ចាស់​អាវុធ​នោះ។


ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្នុង​ការ​ឃាត់​ខ្លួន​នោះ​កម្លាំង​បាន​​​ដក​ហូត​​ម៉ូតូ​២​គ្រឿង​ ម៉ាស៊ីន​ត្រង់តឺន័រ​២​គ្រឿង អាវុធ​អាកា​បត់​១​ដើម​ គ្រាប់​២១​គ្រាប់ បង់​១។ បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិ​វិធី និង​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ទាំង​២​នាក់​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅតាម​ច្បាប់៕


M05-11-15-i1



ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​២​នាក់​ជាមួយ​នឹង​អាវុធ​ខ្លី​១​ដើម និង​សម្ភារៈ​មួយ​ចំនួន

Post a Comment

0 Comments

Close Menu