ឧត្តរមានជ័យ ៖ កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងជំនាញផ្នែកអត្តសញ្ញាណប័ណ្ណ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសំរោង សហការជាមួយកម្លាំងជំនាញខេត្ត បានចុះទៅបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណជូនកងទ័ព និងគ្រួសារកងទ័ព នៅតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ។
លោកវរសេនីយ៍ត្រីស៊ុន សាន អធិការនគរបាលក្រុងសំរោង បានឲ្យដឹងថា កាលដែលកម្លាំងជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណ ជូនកងទ័ព និងគ្រួសារកងទ័ពនោះ មានសរុបចំនួន១០៥នាក់។
លោកអធិការ នគរបាលក្រុងសំរោង បានបន្តទៀតថា ក្នុងពេល កម្លាំងជំនាញផ្នែកធ្វើអត្តសញ្ញាណប័ណ្ណ ចុះមកធ្វើជូនកងទ័ព និងគ្រួសារកងទ័ពនោះ, កម្លាំងសមត្ថកិច្ចក្រុង និងប៉ុស្តិ៍ សំរោង បានចុះការពារតាមគោលដៅ និងល្បាតជុំវិញ បរិវេណផ្សារសំរោង ជាប្រចាំ ហើយបានធ្វើការចែកសៀវភៅគ្រួសារចំនួន៥ក្បាល និងសៀវភៅស្នាក់នៅចំនួន២ក្បាល ជូនប្រជាពលរដ្ឋក្នុងភូមិត្រពាំងវែង ចំនួន៥គ្រួសារ។ ក្នុងពេលនោះដែរ កម្លាំងជំនាញក្រុងសំរោង និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សំរោងទាំងអស់ ក៏បានចាត់កម្លាំងប្រចាំការ និងចេញល្បាត តាមគោលដៅសំខាន់ៗ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋទៀតផង៕
កម្លាំងជំនាញផ្នែកអត្តសញ្ញាណប័ណ្ណ បានចុះធ្វើជូនកងទ័ព និងគ្រួសារកងទ័ពនៅតំបន់ប្រតិបត្តិការសឹករង
0 Comments