ឧត្តរមានជ័យ ៖ ដោយចាន់ ធី.កាលពីវេលាម៉ោង៨និង២០ ថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ២០១៥ លោកស៊ីម ពិចិត្រ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តឧត្តរមានជ័យ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះ អាសន្ន ទៅលើជនសង្ស័យ ឈ្មោះឆប ឆៃ ភេទប្រុសអាយុ២១ឆ្នាំ រស់នៅយាយទេព ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ពាក់ព័ន្ធករណី ចែកចាយថ្នាំញៀន ដែលកម្លាំងអធិការនគរបាលស្រុកបន្ទាយអំពិល បង្ក្រាបកាលពីថ្ងៃទី១៨ ខែវិចិ្ឆកា ឆ្នាំ២០១៥ នោះ៕
ជនសង្ស័យម្នាក់ ត្រូវបានតុលាការចេញដីកា ឃុំខ្លួនបណ្ដោះអាសន្ន ពាក់ព័ន្ធករណីចែកចាយ ថ្នាំញៀន
0 Comments