Ad Code

សាលា​រាជធានី​ភ្នំពេញ គ្រោង​បំបែក​សង្កាត់​បន្ថែម​ជាច្រើន​ទៀត ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង

ភ្នំពេញ ៖ ដោយសារ​បញ្ហា​ស្មុគស្មាញ​ក្នុង​ការ​គ្រប់គ្រង​ភូមិសាស្ត្រ​នៅ​សង្កាត់​ធំៗ​មួយចំនួន​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​នោះ បាន​ធ្វើ​ឲ្យ​តម្រូវការ​កើនឡើង​នៃ​ការ​ផ្តល់​សេវាសាធារណៈ​ជូន​ទៅ​ប្រជាពលរដ្ឋ​មាន​ភាព​អសកម្ម​ផង​ដែរ ដោយមាន​បញ្ហា​នេះ​ហើយ​ទើប​សាលា​រាជធានី​ចាំបាច់​ត្រូវ​តែ​មាន​យន្តការ​ដោះស្រាយ​នូវ​ភាព​អសកម្ម​នានា​ក្នុង​ការ​សម្រួល​តុល្យភាព​នៃ​ការគ្រប់គ្រង​ព្រំប្រទល់​រដ្ឋបាល​និង​ត្រូវ​ស្នើសុំ​ទៅ​ក្រសួងមហាផ្ទៃ​ដើម្បី​បំបែក​សង្កាត់​ធំៗ​នៅ​រាជធានី​ភ្នំពេញ។


នេះ​ជា​ការ​លើកឡើង​របស់​លោក​អៀង អូន​នី​អភិបាលរង​រាជធានី​ក្នុង​កិច្ចប្រជុំ​លើក​ទី​២​ស្តី​ពី​ការរៀបចំ​ឯកសារ​សំរាប់​បំបែក​សង្កាត់​ធំៗ​នៅ​រាជធានី​ភ្នំពេញ។


សាលា​រាជធានី​បាន​ស្នើ​សុំ​បំបែក​សង្កាត់​ចំនួន​៨​សង្កាត់ ក្នុង​ខណ្ឌ​ចំនួន​៥​ខណ្ឌ​ក្នុង​នោះ​រួមមាន ទី​១.​ខណ្ឌមានជ័យ​មាន​២​សង្កាត់​ដែល​ត្រូវ​បំបែក​គឺ​សង្កាត់​ស្ទឹងមានជ័យ​មាន​១៦​ភូមិ​ស្នើសុំ​បំបែក​ជា​៣​សង្កាត់។ សង្កាត់​បឹងទំពុន​មាន​១៥​ភូមិ​ស្នើសុំ​បំបែក​ជា​៣​សង្កាត់។ ទី​២.ខណ្ឌ​ពោធិ៍​សែន​ជ័យ​មាន​២​សង្កាត់​គឺ​សង្កាត់​ចោមចៅ​មាន​២៧​ភូមិ ស្នើសុំ​បំបែក​ជា​៣​សង្កាត់​។ សង្កាត់​កា​កាប​មាន​៩​ភូមិ ស្នើសុំ​បំបែក​ជា​២​សង្កាត់។ ទី​៣.​ខណ្ឌ​ឫស្សី​កែវ មាន​១​សង្កាត់​គឺ​សង្កាត់​ទួល​សង្កែ​មាន​៣​ភូមិ ស្នើសុំ​បំបែក​ជា​២​សង្កាត់​ទី​៤.​ខណ្ឌ​សែន​សុខ មាន​២​សង្កាត់​គឺ​សង្កាត់​ទឹកថ្លា​មាន​០៩​ភូមិ ស្នើសុំ​បំបែក​ជា​២​សង្កាត់​ស្នើសុំ​បំបែក​ជា​២​សង្កាត់​។ សង្កាត់​ភ្នំពេញ​ថ្មី​មាន​១០​ភូមិ ស្នើសុំ​បំបែក​ជា​២​សង្កាត់។ ទី​៥.​ខណ្ឌចំការមន​មាន​០១​សង្កាត់​មាន​គឺ​សង្កាត់​ទន្លេបាសាក់​មាន​១៦​ភូមិ ស្នើសុំ​បំបែក​ជា​២​សង្កាត់។


គួរ​បញ្ជាក់​ផងដែរ​ថា មុន​បំបែក​ជា​១២​ខណ្ឌ រាជធានី​ភ្នំពេញ​មាន​៩៦​សង្កាត់​និង​មាន​៩០៩​ភូមិ។ ក្រោយ​បំបែក​១២​ខណ្ឌ​មាន​១០៧​សង្កាត់​ភូមិ​មាន​១២៧​ភូមិ  សង្កាត់​ថ្មី​មាន​១១​សង្កាត់​ព្រមទាំង​កើនឡើង​នូវ​ភូមិ​ថ្មី​ចំនួន​ចំនួន​១៨​ភូមិ​និង​មាន​សង្កាត់​មួយចំនួន​បាន​កើនឡើង ភូមិ​មួយចំនួន​ផង​ដែរ៕


T-11-03-15-ccc-fullT-11-03-15-cc-fullT-11-03-15-c-full



សាលា​រាជធានី​ភ្នំពេញ គ្រោង​បំបែក​សង្កាត់​បន្ថែម​ជាច្រើន​ទៀត ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង

Post a Comment

0 Comments

Close Menu