កោះកុង ៖ ប្រជាពលរដ្ឋរួមទាំងអាណាព្យាបាលសិស្សមួយចំនួនបាននាំគ្នាត្អូញត្អែរថា នៅចំណុចភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានបើកល្បែងហ្គេមពង្វក់ក្មេងៗឲ្យភ្លេចសាលា តែវាមិនបានរំខានដល់អាជ្ញាធរ និងសមត្ថកិច្ចនៅតំបន់នោះឡើយ។
បើតាមប្រភពពីអាណាព្យាបាលសិស្សមួយចំនួនបានលើកឡើងថា ល្បែងហ្គេមដែលបើកលេងយ៉ាងចំហ ដោយមិនមានការរំខានពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធនោះឡើយ ហើយល្បែងហ្គេមនេះបានធ្វើឲ្យកូនសិស្សមួយចំនួន ធំគេចវេសពីការរៀនសូត្រ ថែមទាំងលួចលុយពីអាណាព្យាបាល ដើម្បីយកទៅលេងហ្គេមហើយពេលខ្លះ មិនចូលផ្ទះថែមទៀតផង ដោយសារតែការវក់ល្បែងហ្គេមទាំងនេះ។
ពួកគាត់បន្តថា ក្មេងៗជាច្រើនដែលពុំទាន់គ្រប់អាយុបានចូលលេងល្បែងហ្គេមដោយបំភ្លេចចោលនូវការសិក្សា គេចវេសពីផ្ទះសម្បែង នេះជារឿងមួយដែលធ្វើឲ្យប៉ះពាល់ទៅដល់សង្គម អាណាព្យាបាលទាំងនោះ បានលើកឡើងថា ពួកលោកធ្លាប់បានប្តឹងទៅដល់សមត្ថកិច្ចជាច្រើនលើកច្រើនសាណាស់មកហើយ តែចំណាក់ការរបស់សមត្ថកិច្ចហាក់ពុំមានប្រសិទ្ធភាពទាល់តែសោះ ដែលជាហេតុធ្វើឲ្យពួកគាត់សង្ស័យថា មានការឃុបឃិតយកលុយពីក្រុមអាជីវករដែលបើកអាជីវកម្មហ្គេមទាំងនោះហើយទើបបានជា ការបង្ក្រាបមិនមានប្រសិទ្ធភាព បែបនេះ ហើយបើនៅតែដូច្នេះលោក និង ប្តឹងទៅសមត្ថកិច្ចក្រសួងម្តងវិញថា តើសមត្ថកិច្ចក្រសួងលោកនិងមាន វិធានការបែបណាចំពោះបញ្ហានេះ។
ជុំវិញករណីរិះគន់ខាងលើ លោក នួន ហៀង មេប៉ុស្តិ៍ដងទង់ បានឲ្យដឹងថា លោកធ្លាប់បានសហការជាមួយកម្លាំងអធិការក្រុង ចុះទៅបង្ក្រាប និង ហៅម្ចាស់ហ្គេមទាំងនោះ មកធ្វើការណែនាំ និង ធ្វើកិច្ចសន្យានៅអធិការដ្ឋាន នគរបាលក្រុងខេមរភូមិន្ទដែរ តែបើចង់ដឹងបញ្ហានេះច្បាស់អោយសួរអធិការក្រុងទៅទើបដឹងច្បាស់។
ចំណែកលោក រៀល ច័ន្ទដារ៉ា អធិការក្រុងខេមរភូមិន្ទ បានឲ្យដឹងថា កន្លងមកលោកធ្លាប់ហៅម្ចាស់អាជីវកម្មហ្គេមទាំងនោះមកធ្វើកិច្ចសន្យាម្តងរួចមកហើយ តែដោយសារមួយរយៈពេលនេះខាងសមត្ថកិច្ចកំពុងមមាញឹកក្នុងការចុះយុទ្ធនាការភូមិឃុំសុវត្ថិភាព និង ចុះស្រង់ស្ថិតិអត្តសញ្ញាណប័ណ្ណផង រួមទាំងធាតុអាកាសមិនអំណោយផលផងនោះ ទើបមានការកើនឡើងវិញបែបនេះ ហើយលោកនិងចាត់វិធានការទៅលើម្ចាស់អាជីវកម្មហ្គេមទាំងនោះ ព្រោះកន្លងមកធ្លាប់មានកិច្ចសន្យារួចហើយ៕
សមត្ថកិច្ច និង អាជ្ញាធរក្រុងអសមត្ថភាពក្នុងការបង្ក្រាបល្បែងហ្គេមនៅសង្កាត់ដងទង់
0 Comments