Ad Code

ពលករ​ខ្មែរ​របួស​ធ្ងន់​ស្រាល​៩​នាក់​ ពេល​ចូល​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ

បាត់ដំបង ​៖​ ពលករ​ខ្មែរ​ចំនួន​៩​នាក់ ដែល​បាន​ធ្វើ​ចំណាកស្រុក ​ឆ្លងដែន​ចូល​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​​ បន្ទាប់ពី​រថយន្ត​​ទួរីស ​ដែល​ដឹក​ពួកគេ ​ចាក​ចេញពី​ចំណុច​ផ្សារ​រោង​ក្លឿ ​​ស្ថិត​នៅ​ក្បែរ​ព្រំដែន​កម្ពុជា ថៃ ​​បាន​ផ្ទុះ​កង់​ក្រឡាប់​នៅ​តាម​ផ្លូវ ហើយ​ភ្លាមៗ​ពលករ​ទាំង​អស់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ។


ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ​វេលា​ម៉ោង​១០​ព្រឹក ត្រង់​ចំណុច​ក្នុង​ទឹកដី​ខេត្ត​ស្រះកែវ ប្រទេស​ថៃ។


សាក្សី​មួយចំនួន​បាន​និយាយថា នៅ​ព្រឹក​មុន​ពេល​កើតហេតុ គឺមាន​រថយន្ត​ទួរី​ស​មួយគ្រឿង បាន​ដឹក​ពលករ​ខ្មែរ​ជាច្រើន​នាក់ ដោយ​បាន​ចាកចេញ​ពី​ព្រំប្រទល់​កម្ពុជា​ត្រង់​ចំណុច​ក្នុង​ទីតាំង​ផ្សារ​រោង​ក្លឿ​ជាប់​នឹង​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ព្រមទាំង​បានចេញ​ដំណើរ​ឆ្ពោះទៅកាន់​ខេត្ត​ឆាក់​ឈើ​ង​សៅ ដើម្បី​ធ្វើជា​កម្មករ​នៅ​ទីនោះ។


ប្រភព​ដដែល​បាន​បន្តថា លុះ​នៅពេល​ចេញដំណើរ​ទៅដល់​ក្នុង​ទឹកដី​ខេត្ត​ស្រះកែវ ក៏​ស្រាប់តែ​រថយន្ត​នេះ​បាន​ផ្ទុះ​កង់​ឡើង​បណ្តាល​ឲ្យ​តួ​រថយន្ត​ទាំងមូល​ក្រឡាប់​ធ្លាក់​ផ្លូវ​តែ​ម្តង​ ដែល​ធ្វើ​ឲ្យ​ពលករ​ ដែល​នៅ​លើ​រថយន្ត ត្រូវ​ជះ​ចេញពី​រថយន្ត​ទាំងអស់ និង​បង្ក​ឲ្យ​រង​របួស​ធ្ងន់​ស្រាល​ចំនួន​៩​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​៣​នាក់​ផង។


ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ថៃ​បាន​ជួយ​បញ្ជូន​ជនរងគ្រោះ​ទាំងអស់​ទៅកាន់​មន្ទីរពេទ្យ​សម្តេចព្រះ​យុ​ផ​រាជ ប្រចាំ​ខេត្ត​ស្រះ​កែវ ដើម្បី​ជួយសង្គ្រោះ​ដល់​អាយុជីវិត​របស់​ពួកគេ​ ក្រោយពេល​ហេតុ​ការណ៍​នេះ​ត្រូវ​បាន​កើតឡើង​នៅក្នុង​ប្រទេស​ថៃ​រួចមក៕
M29-11-15-a1



ពលករ​ខ្មែរ​របួស​ធ្ងន់​ស្រាល​៩​នាក់​ ពេល​ចូល​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ

Post a Comment

0 Comments

Close Menu