Ad Code

អភិបាលខេត្ត​ចុះ​ត្រួតពិនិត្យ​ស្ថានីយ​បូមទឹក​ចូល​ស្រែ​៣​កន្លែង​ក្នុងស្រុក​កំពង់ស្វាយ

កំពង់ធំ ៖ ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពង់ស្វាយ ជួប​នូវ​ភាពរាំងស្ងួត ហួតហែង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ ការ​បង្ក​បង្កើន​ផល​ស្រូវ​ក្នុងឆ្នាំនេះ ដោយសារតែ​គ្រោះធម្មជាតិ បណ្តាល​ឲ្យ​ខ្សត់​ទឹក​មិន​គ្រប់គ្រាន់ ក្នុង​ការ​ដាំ​ដំណាំ​ស្រូវ ទាំង​ស្រូវប្រាំង និង​ស្រូវវស្សា ទើប​បាន​ធ្វើ​ឲ្យ​ស្រែវស្សា​និង​ស្រែប្រាំង ប្រឈម​និង​វិបត្តិ​ខ្វះខាត​ទឹក​មិន​គ្រប់គ្រាន់ ក្នុង​ការ​បញ្ចូល​ទឹក​ចូល​ស្រែ។


ទើប​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ព្រមទាំង​ប្រធាន​ធនធានទឹក និង​អាជ្ញាធរ​ស្រុក​កំពង់ស្វាយ បាន​ចុះ​មក ពិនិត្យ​ស្ថានីយ​បូមទឹក​ស្ថិតនៅ​ចំនួន ៣​កន្លែង ទី​១ ស្ថិត​ភូមិ​តា​ប៉ោង ទី​២ ស្ថានីយ​បូមទឹក​នៅ​ភូមិ​តាអាំ ស្ថិតនៅ​ឃុំ​កំពង់ស្វាយ និង​ទី​៣ ស្ថិត​នៅ​ភូមិ​សំបួរ ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដែល​ម៉ាស៊ីន​ទាំងនេះ កំពុងតែ​បូមទឹក​ស្ទឹងសែន មក​ដាក់​ស្រែ​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​តែ​រងគ្រោះ​ដោយសារតែ​ខ្វះខាត​ទឹក សរុប​ទាំង​២​ឃុំ ក្នុងស្រុក​កំពង់ ស្វាយ ជាង​២០០០​ហិច​តា ក្រោម​ការ​យក​ចិត្ត​ទុកដាក់​របស់ លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បាន​ផ្តាំផ្ញើ​ដល់ អាជ្ញាធរ​ទាំងអស់ ជួយ​ដល់​ប្រជាពលរដ្ឋ ស្តាប់​ពី​បញ្ហា​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ការ​ខ្វះខាត ដើម្បី​រក​ដំណោះស្រាយ ជូន​ឲ្យ​បាន​ទាន់​ពេលវេលា​កាលពី​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៥។


ប្រជាពលរដ្ឋ ក្នុង​ឃុំ​កំពង់ស្វាយ និង​ឃុំ​ព្រៃ​គុយ បាន​សម្តែង​នូវ​ភាព​កក់ក្តៅ និង​អគុណ​ចំពោះ​លោក​អភិបាលខេត្ត ដែល​បាន​នាំ​យក​ម៉ាស៊ីនបូមទឹក មក​បូមទឹក​ចូល​ស្រែ​ប្រជាពលរដ្ឋ ខណៈ​ពេល​ដែល​ស្រូវ​រាប់​រយ​ហិតា កំពុងតែ​ប្រឈម​និង​ខ្វះខាត​ទឹក តែ​ពេលនេះ​គឺ​បាន​រំដោះ​ផុត​ពី​ទុក្ខ​កង្វល់​នេះ​ហើយ ដោយសារ​តែ​មាន​ការ​យក​ចិត្ត​ទុកដាក់ ជួយ​បាន​ទាន់​ពេល​វេលា ជៀស​ផុត​ពី​គ្រោះរាំងស្ងួត។


លោក​ អ៊ុត សំអន បាន​មានប្រសាសន៍​ផ្តាំផ្ញើ ដល់​ប្រជាពលរដ្ឋ​ថា នេះ​គឺជា​គោលការណ៍​របស់ ប្រមុខ​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យល់​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ក្នុងឆ្នាំនេះ​ដោយ​ជួប​និង​គ្រោះធម្មជាតិ បណ្តោយ​ឲ្យ​មានការ​ខ្សត់ខ្សោយ​ទឹក ទាំង​ស្រូវវស្សា និង​ស្រូវប្រាំង​រាប់ម៉ឺន រាប់សែន​ហិតា កំពុងតែ​ត្រូវការ​ឲ្យ​ជួយ​រំដោះ​ឲ្យ​រួច​ផុត​ពី​គ្រោះ​រាំងស្ងួត​នេះ ទើប​សម្តេច​បានសម្រេច​ផ្អាក​បុណ្យជាតិ ដែល​ជា​បុណ្យ​អុំទូក ដើម្បី​បង្វែរ​ថវិកា​ទាំងនេះ មក​ទិញ​ប្រេង ទិញ​ម៉ាស៊ីន​សម្រាប់​បូមទឹក​ចូល ស្រែ​ជូន​ប្រជាពលរដ្ឋ​ទាំងនេះ​វិញ  ចំណែក​បណ្តែត​ប្រទីប​សំពេះ​ព្រះ​ខែ​ គឺ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រារព្ធ​ឡើងជា​ធម្មតា ដោយឡែក​អាជ្ញាធរ​ខេត្តកំពង់ធំ បាន​សហការ​ជាមួយ​អង្គភាព​ជំនាញ ចុះ​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​កំពុងតែ​ជួប​និង ភាព​ខ្វះខាត​ទឹក​ក្នុង​ការ​ធ្វើស្រែ​ប្រាំង ហើយ​និង​បន្ត​ជួយ​ដល់​ស្រុក​មួយ​ចំនួន​ទៀត ដែល​កំពុង​តែ​មាន​បញ្ហា៕


T-11-10-15-h-fullT-11-10-15-hh-fullT-11-10-15-hhh-fullT-11-10-15-hhhh-fullT-11-10-15-hhhhh-fullT-11-10-15-hhhhhh-fullT-11-10-15-hhhhhhh-full



អភិបាលខេត្ត​ចុះ​ត្រួតពិនិត្យ​ស្ថានីយ​បូមទឹក​ចូល​ស្រែ​៣​កន្លែង​ក្នុងស្រុក​កំពង់ស្វាយ

Post a Comment

0 Comments

Close Menu