Ad Code

បទល្មើស​ជលផល​កើតឡើង​យ៉ាង​អានាធិបតេយ្យ​នៅ​ស្រុក​លើកដែក

កណ្តាល ៖ បទល្មើស​ជលផល​កើត​មាននៅ​ស្រុក​លើកដែក ខេត្តកណ្តាល​នៅក្នុង​តំបន់​អតីត​ឡូ​ត៍ ១០.១១.១២ ជ្រក​ក្រោម​លេស​សហគមន៍។


ចំណែក​មន្ត្រី​ជំនាញ​ជលផល​សង្កាត់​និង​ផ្នែក​រដ្ឋបាល​ជលផល​រកា​កោង​សម្ងំ​ចាំ​ទទួលផល​ពី​បទ​ល្មើស​យ៉ាង​ត្រជាក់​ចិត្ត ទោះបី​ឃើញថា ឧ​បករ​ណ៍​នេសាទ​ត្រី​ទាំងនោះ ត្រូវ​បាន​ច្បាប់​ហាមឃាត់​ក៏ដោយ​ចុះ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​បាន​លុយ ចង់​មច្ឆា​ជាតិ​ត្រូវ​រលាយ​ហិនហោច ក៏​មិន​ខ្ចី​ខ្វល់​ដែរ។


ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ក្អម​សំណរ បាន​រៀបរាប់​ឲ្យ​ដឹង​ថា របាំង​ព្រួល​យ៉ាង​រឹងមាំ​ជា​ច្រើន​កន្លែង​នៅក្នុង​តំបន់​អតីត​ឡូត៍​លេខ​១០.១១.១២ មាន​ទ្រង់ទ្រាយ​ដូចគ្នា​ទៅ​នឹង​អតីត​ឡូ​ត៍​ កាលពីមុន​អីចឹង។


និយាយ​រួម ក្រុម​អ្នក​ប្រព្រឹត្ត​បទល្មើស​ជលផល​សព្វថ្ងៃ​នេះ គឺជា​មនុស្ស​ដង្ខៅ​ឡូ​ត៍​កាលពីមុន​ទាំងអស់។


ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​លើកដែក ​បាន​លើកឡើង​ដូចៗ​គ្នា​ថា ប្រមុខ​រាជរដ្ឋាភិបាល​កាត់​រំសាយ ឡូត៍​នេសាទ​នៅ​ទូទាំង​ប្រទេស​ប្រគល់​ឲ្យ​រាស្ត្រ​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ តែ​លទ្ធផល​តំបន់​អតីត​ឡូ​ត៍ ដែល​កាត់​រំសាយ​នៅតែ​ធ្លាក់​ក្នុង​កណ្តាប់ដៃ​អតីត​ដង្ខៅ​ឡូ​ត៍​ដដែល គ្រាន់តែ​ប្តូរ​រូបភាព​មក​ជ្រក​ក្រោម​ដំបូល​សហគមន៍​ប៉ុណ្ណោះ។


ហេតុ​នេះ​ធ្វើ​ឲ្យ​មន្ត្រី​ជំនាញ​ជលផល គ្រប់​លំដាប់​ថ្នាក់​នៅ​តែ​មាន​ឱកាស​ទទួល​លុយ​ពី​បទល្មើស​ជលផល​ដដែល។ ក្នុង​ករណី​នេះ​ធ្វើ​ឲ្យ​សមត្ថកិច្ច អាជ្ញាធរ​ដែនដី ពិសេស​មន្ត្រី​ជំនាញ ឃុបឃិត​គ្នា​ទៅជា​ធ្លុង​មួយ នៅ​ពី​ក្រោយខ្នង​បទល្មើស​បណ្តែតបណ្តោយ ឲ្យ​កើតមាន​បទល្មើស​យ៉ាង​អានាធិបតេយ្យ ពេញ​ដែនដី​ខ្លួន​គ្រប់គ្រង។


ក្នុង​ករណី​នេះ​ប្រជាពលរដ្ឋ ទទូច​ស្នើ​សុំ​ឲ្យ​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ចាត់វិធានការ​ដុះ​ខាត់​មន្ត្រី​ជំនាញ​ខិលខូច​មួយ​ដំបរស្វា​នេះ​ផង៕


T-11-10-15-cc-fullT-11-10-15-c-full



បទល្មើស​ជលផល​កើតឡើង​យ៉ាង​អានាធិបតេយ្យ​នៅ​ស្រុក​លើកដែក

Post a Comment

0 Comments

Close Menu