Ad Code

តុលាការ​ប្រជាពលរដ្ឋ​ វាយ​ចោរ​លួច​ម៉ូតូ​ម្នាក់​មួយ​ដៃ​មួយ​ជើង​​ស្ទើរ​ស្លាប់

ភ្នំពេញ ៖ បក្ខពួក​ចោរលួច​ម៉ូតូ​ម្នាក់​ក្នុងចំណោម​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ចាប់បាន​វាយ​ទ្រោម​ខ្លួន ខ​ណៈ​ពេល​កំពុង​ធ្វើសកម្មភាព លួច​ម៉ូតូ​គេ​បាន​សម្រេច​ចេញពី​ក្នុងផ្ទះ​ហើយ តែ​ជិះ​រត់​គេច​ខ្លួន​បាន​ប្រហែល​១​គីឡូម៉ែត្រ ត្រូវ​ប្រជាជន​ជួយ​ស្ទាក់​ចាប់បាន​ភ្លាមៗ។


ហេតុការណ៍​នេះ​បាន​កើត​ឡើង កាលពី​វេលា​ម៉ោង​១២ និង ៣០នាទី ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅ​ភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ។


ជនជាប់ចោទ​ជា​ចោរលួច​នោះ ឈ្មោះ ទៀង អឿន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ គ្មាន​មុខរបរ​ច្បាស់លាស់ និង​មាន​ទីលំនៅ​ភូមិ​ត្រពាំង​ថ្លាន់ ឃុំ​ប្រក់​ភ្នំ ស្រុក​អង្គរជ័យ ខេត្តកំពត។ និង​បក្ខពួក​គេ​ម្នាក់ទៀត ឈ្មោះ កិ នៅ​ខេត្តកំពង់ចាម។


បើតាម​សំដី របស់​ជនរងគ្រោះ​ឈ្មោះ សេង វ​ណ្ណះ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​ក្រុមហ៊ុន​លី ឈួ​ង មាន​ទីលំនៅ​ភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ជា​ម្ចាស់​ម៉ូតូ បាន​និយាយ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅមុន​ពេល​កើត​ហេតុ​ជន​រងគ្រោះ បាន​ចេញពី​ធ្វើ​ការ​នៅ​ម៉ោង​១១ លុះ​មកដល់​ផ្ទះ​បាន​ចត​ម៉ូតូ​នៅមុខ​ផ្ទះ មួយស្របក់​ក្រោយមក​នៅ​វេលា​ម៉ោង​១២ និង៣០នាទី ថ្ងៃត្រង់​អ្នកជិតខាង​

​បាន​ឃើញ​ក៏​ស្រែក​ចោរៗ ជនរងគ្រោះ ឮ​ចេញ​មក​ឃើញ​ក៏​ខ្ចី​ម៉ូតូ​ប្អូន​ជិះ​ដេញ​តាម​បណ្តើរ​ប្តឹង​សមត្ថកិច្ច​បណ្តើរ តាម​ទាន់​នៅ​ម្តុំ​ផ្លូវ​ប្រឡាយ​៩២ ក៏​ធាក់​ផ្តួល ហើយ​ប្រជាពលរដ្ឋ​ឃើញ​ក៏​មក​ជួយ​អន្តរាគមន៍ វាយ​១​ដៃ​១​ជើង​ម្នាក់ បែក​មុខ​បែក​មាត់ ទ្រោម​ខ្លួន​ហើយ​ភ្លាមៗ​នោះ​សមត្ថ​កិច្ច បាន​មក​ទាន់​ឃាត់​ប្រជាពលរដ្ឋ និង​ចាប់​វាយ​ខ្នោះដៃ​យក​ទៅ​សួរនាំ និង​ដកហូត​ម៉ូតូ​របស់​ជនរងគ្រោះ​បាន​មក​វិញ ម៉ាក​ហុងដា សេ​១២៥​ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ​ភ្នំពេញ1CM-1376 ពណ៌​ខ្មៅ។


តាម​ចម្លើយ​សារភាព​របស់​ជនល្មើស បាន​ប្រាប់​ថា ខ្លួន​មាន​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ កិ នៅ​ខេត្តកំពង់ចាម ជា​អ្នកមាន​ម៉ូតូ និង ដែក​កែច្នៃ​សំរាប់​កាច់​បំបាក់​សោ​ដឹក​ខ្លួន​មក​ធ្វើ​សកម្មភាព​លួច តែ​បាន​គេច​ខ្លួន​បាត់។


ប៉ូលិស កំពុង​ស្រាវជ្រាវ តាម​ស្វែងរក​ចាប់ខ្លួន​ជន​បក្ខពួក​ជន​ល្មើស​ម្នាក់​ទៀត ឈ្មោះ​កិ នោះ​ដើម្បី យក​មក​ផ្តន្ទា​ទោស​តាមច្បាប់៕



តុលាការ​ប្រជាពលរដ្ឋ​ វាយ​ចោរ​លួច​ម៉ូតូ​ម្នាក់​មួយ​ដៃ​មួយ​ជើង​​ស្ទើរ​ស្លាប់

Post a Comment

0 Comments

Close Menu