Ad Code

អាជ្ញាធរ​ និង​សមត្ថកិច្ច កោះ​អញ្ជើញ​អ្នកលេង​ល្បែងស៊ីសង​មក​ប្រជុំ​ណែនាំ​​

កំពង់ឆ្នាំង ៖ អ្នក​ធ្លាប់​លេងល្បែង​ស៊ីសង​៤​នាក់ ​ក្នុងចំណោម​៦​នាក់​ក្នុង​ស្រុក​ទឹកផុស ត្រូវ​បាន​អាជ្ញាធរ​ស្រុក និង​សមត្ថកិច្ច​នគរបាល​ស្រុក ​កោះ​អញ្ជើញ​មក​ចូលរួម​ប្រជុំ​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកផុស​នា​ព្រឹក​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ដើម្បី​ធ្វើការ​អប់រំ​ ណែនាំ និង​ផ្សព្វផ្សាយ​អំពី​ច្បាប់​បង្ក្រាប​អ្នកលេង​ល្បែងស៊ីសង ហើយ​សំណូមពរ​ឲ្យ​ពួកគាត់​បញ្ឈប់​ប្រកបមុខរបរ​នេះ ផ្លាស់ប្ដូរ​យក​មុខ​របរ​ស្របច្បាប់​វិញ។


លោក វ៉ាន់ ប៊ុន​ថា​ត អភិបាលរង​ស្រុក​ទឹកផុស​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​នេះ​ថា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើឲ្យ​ស្រុក​ទឹកផុស​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ និង​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ធូរធារ​ឡើងជា​លំដាប់។ ដោយឡែក នៅ​មាន​កើតឡើង​នូវ​អំពើ​ចោរកម្ម​មួយ​ចំនួន​ផង​ដែរ ដោយសារ​តែ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​លេងល្បែង​ស៊ីសង​ខុសច្បាប់​ មាន​បៀរ អាប៉ោង កន្ទុយលេខ​។​ល។ លោក​អភិបាលរង​ស្រុក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ក្នុង​មាត្រា​៤, មាត្រា​៥, មាត្រា​៨, មាត្រា​១០ និង​តូច​តាច​តែប៉ុណ្ណោះ មិន​ធំ​ដុំ​ទេ​។​ កន្លងមក​ ដោយសារតែ​ប្រពន្ធ​ខឹង​ប្តី ឬ​កូន​ខឹង​ឪពុកម្ដាយ​លេង​ល្បែង គេ​បាន​លួច​រាយការណ៍​រឿង​នេះ​ទៅ​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ទប់​ស្កាត់ និង​បិទ​កុំ​ឲ្យ​មាន​ល្បែងស៊ីសង​នៅ​ក្នុង​ស្រុក​ទឹកផុស​។​


លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ថា កន្លងមក ​សមត្ថកិច្ច​នគរបាល​ស្រុក​ក៏​ធ្លាប់​បាន​កោះ​ហៅ​អ្នកលេង​ល្បែងស៊ីសង​ខាង​លើ​នេះ មក​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​ជា​បន្តបន្ទាប់​ផង​ដែរ តែ​អ្នក​មួយ​ចំនួន​តូច​នៅតែ​លួច​លេង ហេតុនេះ​ទើប​សមត្ថកិច្ច​កោះ​អញ្ជើញ​មក​អប់រំ​ណែនាំ​ជាថ្មី​ម្តង​ទៀត​។​

លោក ឈី​វ ទ្រី នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ដែល​បាន​មក​ចូលរួម​ប្រជុំ សហការ​ជាមួយ​លោកនាយ​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ទឹកផុស​ធ្វើ​កិច្ចសន្យា​ជា​មួយ​អ្នក​ធ្លាប់​លេងល្បែង​ទាំង​៤​នាក់​ខាងលើ​ឲ្យ​បញ្ឈប់​ការ​លេង​ល្បែង​គ្រប់​ប្រភេទ​តទៅទៀត បើ​នៅ​តែ​បន្ត​លេង​ទៀត ពេល​សមត្ថកិច្ច​ចាប់​ខ្លួន​បាន និង​កសាង​សំណុំរឿង​តាម​ផ្លូវ​ច្បាប់​បញ្ជូន​ទៅ​តុលាការ​ខេត្ត មិន​អត់​អោន​ឲ្យ​ឡើយ​។​ កន្លងមក​ ដោយសារតែ​ល្បែងស៊ីសង​កើតមាន បាន​នាំ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​កើតមាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​មាន​ចោរកម្ម​លួច​ឆក់​នៅ​ក្នុង​មូលដ្ឋាន។​


ការ​អប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា​ជាមួយ​អ្នកលេង​ល្បែង​ដូច​ខាងលើនេះ អាជ្ញាធរ និង​សមត្ថកិច្ច បាន​អនុវត្ត​៣​ស្រុក​រួចមកហើយ គឺ​ក្រុង​កំពង់ឆ្នាំង ស្រុក​កំពង់ត្រឡាច និង​ស្រុក​ទឹកផុស​ចុងក្រោយ​នេះ តាម​ការ​ចង្អុល​ការណែនាំ​របស់​លោក​ស្នងការ​រង​នគរបាល​ខេត្ត និង​តាម​ការ​ឯកភាព​ពី​លោក​អភិបាលខេត្ត និង​ជា​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត៕ Pisey-2015-11-10-full-H


Pisey-2015-11-10-full-H5



អាជ្ញាធរ​ និង​សមត្ថកិច្ច កោះ​អញ្ជើញ​អ្នកលេង​ល្បែងស៊ីសង​មក​ប្រជុំ​ណែនាំ​​

Post a Comment

0 Comments

Close Menu