Ad Code

ការបោះឆ្នោត​មីយ៉ាន់ម៉ា​បាន​បង្កើន​ក្តី​សង្ឃឹម​នៃ​ការ​ដក​ទណ្ឌកម្ម​

សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ចន្ទ​បាន​ស្វាគមន៍​ចំពោះ​ការបោះឆ្នោត​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ថា ​ជា​ជ័យ​ជំនះ​មួយ​សម្រាប់​ប្រជាជន​ហើយ​ការបោះឆ្នោត​នេះ​បាន​បង្ហាញ​ខ្លួន​ឡើង ​ដើម្បី​បង្កើន​ការ​រំពឹង​ទុក​នៃ​ការលើកលែង​ទណ្ឌកម្ម​របស់​អាមេរិក​ខណៈ​យោធា​បាន​ទទួលយក​លទ្ធផល​។​



ខណៈ​ពេល​ដែល​មាន​សញ្ញា​នៃ​ការ​លើកទឹកចិត្ត​ចេញពី​ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​តែ​មាន​ការប្រុងប្រយ័ត្ន​ ហើយ​បាន​និយាយ​ថា ខ្លួន​នឹង​មើល​សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ ​ដើម្បី​ឆ្ពោះ​ទៅ​មុខ​មុន​ពេល​ដក​ទណ្ឌកម្ម​ដែល​នៅតែ​កំណត់​គោលដៅ​លើ​បុគ្គល​ជាង​១០០​នាក់​ និង​ក្រុមហ៊ុន​អាជីវកម្ម​និង​វិនិយោគទុន​ពី​សហរដ្ឋអាមេរិក​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​



គណបក្សកាន់អំណាច​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ទទួល​ស្គាល់​បរាជ័យ​នៅក្នុង​ការបោះឆ្នោត​ដោ​យ​សេរី​ជា​លើកដំបូង​របស់​ប្រទេស​នេះ​នៅក្នុង​រយៈពេល​២៥​ឆ្នាំ​ចុងក្រោយ​។​គណបក្សប្រឆាំង​ដែល​ដឹកនាំ​ដោយ​មេដឹកនាំ​លទ្ធិប្រជាធិបតេយ្យ ​លោកស្រី ​អ៊ុង​ សាន​ស៊ូ​ជី​ បាន​ទទួល​ជ័យជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី​ដែល​អាច​ធានា​បាន​ថា ខ្លួន​អាច​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន​។​



អ្នកនាំពាក្យ​សេត​វិមាន​លោក Josh Earnest បាន​ឲ្យ​ដឹង​ថា ដំណើរការ​បោះឆ្នោត​នេះ​គឺជា​ការ​លើក​ទឹក​ចិត្ត​ និង​តំណាង​ឲ្យ​ជំហាន​ដ៏​សំខាន់​មួយ​នៅក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​។​



អ្នកការទូត​កំពូល​របស់​អាមេរិក​ស​ម្រា​ប់​តំបន់​អាស៊ី​លោក Daniel Russel បាន​លើក​ឡើង​ថា “​ការ​ប​ញ្ជា​ក់​ជាបឋម​គឺថា​ការបោះឆ្នោត​នេះ​ពិតជា​ដំណើរ​ការ​បាន​យ៉ាង​រលូន​ ប៉ុន្តែ​ការផ្លាស់ប្ដូរ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​ចាំបាច់​គឺ​ត្រូវការ​ក្នុង​ពេលនេះ​”​។​



លោក Russel បាន​និយាយ​ថា វា​ជា​ការ​ឆាប់​ពេក​ដើម្បី​វាយតម្លៃ​នៃ​ការបោះឆ្នោត​នេះ ​ឬ​និយាយ​បាន​ថា ​តើ​វា​អាច​នាំ​ឲ្យ​មានការ​លើកលែង​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ដែល​នៅសល់​ឬក៏​អត់។​



មន្ត្រី​អាមេរិក​បាន​និយាយ​ថា ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​និង​មេដឹកនាំ​យោធា​បាន​អះអាង​ម្តង​ទៀត​ជា​សាធារណៈ​ថា ពួកគេ​នឹង​ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​។​



លោក Russel បាន​ថ្លែង​ថា​ “​សហរដ្ឋអាមេរិក​ហើយនឹង​ខ្ញុំ​ជឿ​ថា សមាជិក​ផ្សេងទៀត​នៃ​សហគមន៍​អន្តរជាតិ​មាន​គោលបំណង​ដូចគ្នា​ទាំងអស់​ចំពោះ​រឿង​ដក​ទណ្ឌកម្ម​នេះ​”​។​



គួរ​បញ្ជាក់​ថា រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​និង​សហភាព​អឺរ៉ុប​បាន​ផ្អាក​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ច្រើន​បំផុត​លើ​ប្រទេស​មី​យ៉ាន់​ម៉ា​ បន្ទាប់ពី​ប្រទេស​នេះ​បាន​បង្កើត​រដ្ឋាភិបាល​ពាក់​កណ្ដាល​ស៊ីវិល​ក្នុង​ឆ្នាំ​២០១១៕


Reuters




ការបោះឆ្នោត​មីយ៉ាន់ម៉ា​បាន​បង្កើន​ក្តី​សង្ឃឹម​នៃ​ការ​ដក​ទណ្ឌកម្ម​

Post a Comment

0 Comments

Close Menu