Ad Code

រថយន្ត​តូយ៉ូតា​បុក​រថយន្ត​កាមរី​ឆ្លាម របួសធ្ងន់​ស្រាល​ចំនួន​៤​នាក់

កំពង់ឆ្នាំង​ ៖​ យ៉ាង​ហោច​ណាស់​ មនុស្ស​ប្រុស​-​ស្រី ចំនួន​៣​នាក់​បាន​រង​របួស​ធ្ងន់ និង​ស្រាល​ ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ រវាង​រថយន្ត​កាមរី​ឆ្លាម​ និង​រថយន្ត​តូយ៉ូតា​ហ៊ី​លុច​មួយ​បាំង​កម្លាំង កាលពី​ពេលា​ម៉ោង​៤​និង​៣៥​នាទី​ល្ងាច​ថ្ងៃទី២៣ ខែវិច្ឆិកា ​នៅ​ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។


ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​រថយន្ត​កាមរី​ឆ្លាម មួយ​គ្រឿង ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ កំពង់ធំ 2A-0727 មាន​អ្នក​រួមដំណើរ​ទាំងអស់​ចំនួន​៦​នាក់ ស្រី​២​នាក់ ក្នុង​រថយន្ត ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង ស្រប​ពេល​នោះ​មាន​រថយន្ត​តូយ៉ូតា ហ៊ី​លុច​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 2J-2357 បើកបរ​ក្នុង​ទិសដៅ​ច្រាស់​គ្នា​ ហើយ​បាន​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​ផ្សេងទៀត លុះដល់​ចំណុចកើតហេតុ​មាន ក៏​​​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​កា​ម​រី​ឆ្លាម​ខាងលើ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ទាំងសងខាង រង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង។ ដោយឡែក​អ្នកដំណើរ​ក្នុង​រថយន្ត​កាមរី​ឆ្លាម ស្ត្រី​ម្នាក់​រង​របួស​ធ្ងន់ និង​បុរស​ម្នាក់​រងរបួស​ស្រាល។ ចំណែកឯ​អ្នកបើកបរ​រថយន្ត តូយ៉ូតា​ហ៊ី​លុ​ចមួយ​បាំង​កន្លះ​រង​របួស​ធ្ងន់ និង​អ្នក​រួមដំណើរ​ម្នាក់​រងរបួស​ស្រាល។


ក្រោយ​កើតហេតុ អ្នករងរបួស​ត្រូវបាន​បញ្ជូនមក​សង្គ្រោះ និង​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ដោយឡែក​មធ្យោបាយ​ទាំងសងខាង​ត្រូវបាន​យកមក​រក្សាទុក​នៅ​ការិយាល័យ​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង៕


M23-11-15-o8


M23-11-15-o7


M23-11-15-o6


M23-11-15-o5


M23-11-15-o3


M23-11-15-o1


M23-11-15-o



រថយន្ត​តូយ៉ូតា​បុក​រថយន្ត​កាមរី​ឆ្លាម របួសធ្ងន់​ស្រាល​ចំនួន​៤​នាក់

Post a Comment

0 Comments

Close Menu