Ad Code

ក្រុមហ៊ុន​ផលិត​ស្រា Cognac បង្កើន​ការខិតខំ​ការលក់​នៅ​អាមេរិក​ ខណៈ​នៅ​ចិន​ ​ ទទួលទាន​តិច​នោះ​

ក្រុមហ៊ុនស្រា Cognac ដែលមាន​អាយុ​រាប់​សតវត្សរ៍​របស់​ប្រទេស​បារាំង​ កំពុងតែ​បង្កើន​ការខិតខំ​របស់​ពួកគេ នៅលើ​ទីផ្សារ​អាមេរិក ​ជាមួយនឹង​ផលិតផល​ថ្មី ​និង​ការធ្វើ​យុទ្ធនាការ​ដើម្បី​ពង្រីក​ចំណាប់អារម្មណ៍​របស់​អ្នក​ទទួលទាន នៅឯ​នាយ​ទីផ្សារ ដ៏​រឹងមាំ​របស់​ពលរដ្ឋ​អាមេរិក ដើមកំណើត​អាហ្វ្រិក​​របស់ខ្លួន​ថែម​ទៀត​។



​ក្រុមហ៊ុន​ផលិត​ធំៗ​ចំនួន ៤ ​គឺ LVMH Moet Hennessy, Remy Cointreauw, Pernod Ricard និង Beom Suntory បាន​ប្ដូរ​ការយក​ចិ​ត្ដ​ទុកដាក់​របស់​ពួកគេ​ថែមទៀត​ទៅកាន់​អាមេរិក បន្ទាប់ពី​ការធ្លាក់ចុះ​ការលក់​នៅ​ប្រទេស​ចិន ​បន្ទាប់ពី​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​នោះមក​។



​នៅឯ​ស្រុក​ជា​កម្មសិទ្ធិ​របស់ខ្លួន​​ស្រា​ Cognac ត្រូវបាន​គេ​មើលឃើញថា ​ជា​ជម្រើស​ភេសជ្ជៈ​មួយ​សម្រាប់​មនុស្ស ដែលមាន​ការអប់រំ​ចាស់ទុំ ​ប៉ុន្ដែ​នៅ​អាមេរិក​ ស្រា​នេះ​ជា​ញឹកញាប់​ត្រូវបាន​ទាក់ទាញ​ចាប់​ចិ​ត្ដ ដោយ​ពួក​អ្នក ដែលមាន​ឋានៈ​ហ៊ឺហាចូល​ចិ​ត្ដ​ការសប្បាយ​អ៊ូអរ ​និង​ជម្រុល​ចិ​ត្ដ​ដោយ​ដប​ស្រា​​ដ៏​ប្រណីត ​និង​ប្រភេទ​ចង្វាក់ភ្លេង hip-hop បទ​​ចម្រៀង​កន្ដ្រាក់​អារម្មណ៍ ដូចជា​ប្រភេទ​បទ​ចម្រៀង​ Busta Rhymes មាន​ចំណងជើង​ថា Pass the Courvoisier ​ជាដើម​។



​ការ​ស្គាល់​រសជាតិ​របស់​វប្ប​ធម៌​ស្រា​ខ្មៅ​នៃ​ស្រា Cognac នេះ​ ដែល​បានកើត​មានតែ​នៅក្នុង​តំបន់​ជុំវិញ​ទីប្រជុំជន​ភាគ​ខាងលិច​ប្រទេស​បារាំង ​ដែលមាន​ឈ្មោះ Cognac នេះ​​គឺមាន​កាលបរិច្ឆេទ​ត្រឡប់​ទៅរក​យ៉ាង​យោ​ចណាស់​ក៏​នៅពេលដែល​អាមេរិក​ ​បាន​ទៅ​ទស្សនា​បារ​នៅ​ទីក្រុង​ប៉ារីស​ ដែល​លេង​ចង្វាក់ភ្លេង jazz នៅក្នុង​អំឡុងពេល​សង្គ្រាម​លោក​លើក​ទី ២។ ​ត្រឡប់​ទៅ​ស្រុក​វិញ​ មាន​ជម្រើស​ស្រា​ផ្សេង​មួយទៀត​​គឺ​ស្រា​ Whisky អាមេរិក ​ដែល​ច្រើន​ធ្វើ​នៅ​បណ្ដា​រដ្ឋ​នៅ​ភាគខាងត្បូង​អាមេរិក ​ដែលមាន​ប្រ​វ​ត្ដិ​ទាសករ ​និង​ការប្រកាន់​ពូជសាសន៍​នោះ​។



​សហគមន៍​ពលរដ្ឋ​អាមេរិក​ ​ដើមកំណើត​អាហ្វ្រិក​​មាន​ចំនួន​ជិត ២​ភាគ​៣ នៃ​អ្នក​ផឹកស្រា Cognac ទាំងអស់​នៅក្នុង​ទីផ្សារ​ដ៏​ធំ​បំផុត នៅលើ​ពិភពលោក​នេះ​។​ ពួក​អ្នក​ប្រតិ​ប​ត្ដិ ​និង​អ្នកវិភាគ​បាន​និយាយ​ឲ្យ​ដឹង​ដូច្នេះ​។​ ប៉ុន្ដែ​ចំនួន​នេះ​មកដល់​ឥឡូវនេះ​មានការ​ផ្លាស់ប្ដូរ​ហើយ​។



​ផលិតករ​នៃ​ភេសជ្ជៈ​នេះ ដែល​ផលិត​ដោយ​ការ​​បិតស្រា​ ​និង​ទុក​ឲ្យ​វាចា​ស់​នៅក្នុង​បារ៉ែល​ធ្វើ​ពី​ដើមឈើ​សែន ​ដើមឈើ​នៅ​ប្រទេស​បារាំង​ ចាប់ពី ២ ​ទៅ​ជាង​១០​ឆ្នាំ​នោះ​ ឥឡូវនេះ​ត្រូវការ​ឈោង​ទៅរក​ក្រុម​ផ្សេងៗ​ទៀត​ដើម្បី​បំពេញ​ចន្លោះ​ដែល​បន្សល់ទុក​ដោយ​ប្រទេស​ចិន​។​ នាយក​ប្រតិ​ប​ត្ដិ​របស់ Remy Martin លោក Augustin Depardon បាន​និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដូច្នេះ​នៅក្នុង​អំឡុងពេល ទៅ​ទស្សនា​តំបន់ Cognac ដែល​មាន​ចម្ការ​ទំពាំងបាយជូរ​ជាង ៧៥០០០ ហិកតា​​ភាគច្រើន​គឺ​ទំពាំងបាយជូរ Ugni Blanc ដែល​បាន​ក្លាយទៅជា​ប្លុក​អគារ​របស់ Cognac នោះ​។



​ ​លោក Depardon បាន​និយាយ​នៅក្នុង​យុទ្ធនាការ​ថ្មី​មួយ​បង្ហាញ​តារា​ Hollywood លោក Jeremy Renner ជា​តារា​ម្នាក់​នៅក្នុង​រឿង​ The Avengers គឺ​សំដៅ​ទាក់ទាញ​ទស្សនិកជន​ឲ្យ​កាន់តែ​បាន​ទូលំទូលាយ​ថែមទៀត​៕




ក្រុមហ៊ុន​ផលិត​ស្រា Cognac បង្កើន​ការខិតខំ​ការលក់​នៅ​អាមេរិក​ ខណៈ​នៅ​ចិន​ ​ ទទួលទាន​តិច​នោះ​

Post a Comment

0 Comments

Close Menu