Ad Code

ករណី​ Ebola ថ្មី ត្រូវបាន​រកឃើញ​មាន​នៅក្នុង​ប្រទេស​លីបេរីយ៉ា

មាន​៣ករណី​ថ្មីនៃ​ជំងឺ Ebola ត្រូវ​បាន​បញ្ជាក់​អះ​អាង​ថា កើត​ឡើង​​នៅក្នុង​ប្រទេស​លីបេរីយ៉ា។ នេះ​​ជា​​ការ​វិល​ត្រឡប់មក​វិញ​នៃវីរុស​មរណៈ​ចំពោះ​ប្រទេស​​អាហ្វ្រិក​ខាងលិច​មួយនេះ ដែលធ្លាប់បាន​ប្រកាស​ថា ឆ្លង​រួច​ផុតពី​ Ebola ទៅហើយនោះ។


ករណី​​ជាលើកចុងក្រោយ​បង្អស់​បានកើត​ឡើង​ចំពោះ​ក្មេង​ប្រុស​អាយុ១០ឆ្នាំ​ម្នាក់ ដែលធ្លាក់​ខ្លួន​ឈឺ​​នៅ​សង្កាត់​ជាយក្រុង Paynesville នៃ​រដ្ឋ​ធានី Monrovia ហើយត្រូវ​បាន​បញ្ជូន​មកសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុងក្រុង។ ក្រុម​មន្ដ្រី​សុខាភិបាល​បាន​និយាយ​កាលពីថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​ថា រំពេច​នោះ​ស្រាប់តែ​​មាន​សមា​ជិក២​នាក់​ផ្សេង​ទៀត​នៃ​ក្រុម​គ្រួសារ​​ ត្រូវបាន​​ធ្វើ​តេស្ដ​ឃើញ​លទ្ធផល​វិជ្ជ​មានដែរ។


អ្នក​ជំងឺ​ទាំង​៣នាក់​ ជួនពេល​ជាមួយ​នឹង​មនុស្ស​​៣នាក់​​ផ្សេង​ផងទៀ​ត ​ដែល​ប្រហែល​ជា​មាន​ជាប់ពាក់​ព័ន្ធ​​ទៅនឹង​ជំងឺ​​នោះ ត្រូវបាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​​នៅមជ្ឈមណ្ឌល​ព្យាបាល​ Ebola មួយកន្លែង​​ខាង​ក្រៅ​​ក្រុង​ Monrovia រួចហើយ។


លីបេរីយ៉ា ត្រូវបាន​ប្រកាស​ថា បានឆ្លង​ផុត​ពី Ebola កាលពីថ្ងៃ​ទី០៩ ខែ​ឧសភា ប៉ុន្ដែបែរ​ជា​ករណី​ចម្លង​ថ្មីបាន​លេច​​ចេញមក​នៅ​ក្នុង​ខែមិថុនា។


អង្គការសុខភាពពិភពលោក​ WHO បាន​ប្រកាស​ថា ប្រទេស​នេះ​បានឆ្លងផុត​ជាថ្មី​​ម្ដង​ទៀត​កាលព​ីថ្ងៃ​​០៣ ខែ​កញ្ញា។


លីបេរីយ៉ា ជាប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​​ទាំង​៣​ដែល​រង​ការចម្លង​យ៉ាង​​ធ្ងន់​បំផុត​ដោយ​ការ​កើត​​មាន​ជំងឺ​មរណៈ​បង្ក​ឡើង​ដោយ​វីរុស Ebola ដែល​បាន​ចាប់​ផ្ដើម​នៅក្នុងខែ​​ធ្នូ ឆ្នាំ​២០១៣ ដោយ​មាន​អ្នក​​កើត​ Ebola ដល់ទៅជាង​​១០,០០០នាក់ ក្នុង​នោះ​មាន​ស្លាប់​ជាង​ ៤,៨០០នាក់។


សរុបមក ជំងឺ​រាតត្បាត​នេះ​បានសម្លាប់មនុស្ស​ប្រមាណ​ ១១,៣០០នាក់ នៅក្នុងប្រទេស​លីបេរីយ៉ា ហ្គីណេ និង​សៀរ៉ាឡេអូន៕


VOA



ករណី​ Ebola ថ្មី ត្រូវបាន​រកឃើញ​មាន​នៅក្នុង​ប្រទេស​លីបេរីយ៉ា

Post a Comment

0 Comments

Close Menu