Ad Code

Gayoon នឹងចូលរួមសម្តែងក្នុងខ្សែភាពយន្តជាលើកដំបូងបង្អស់

យោងទៅតាម​ប្រភពព័ត៌មាន​ពី​កូរ៉េ​កាលពីថ្មីៗនេះ បាន​ឲ្យ​ដឹងថា​នាង Gayoon ដែលជា​សមាជិក​ក្រុម 4minute នឹងចូលរួម​សម្តែង​ជា​លើកដំបូង​បង្អស់​ក្នុង​ខ្សែភាពយន្ត​រឿង  “Dad, Daughter” ។


gayoon-4minute-first-in-movie-01


គេ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ខ្សែភាពយន្ត​នេះ​ត្រូវបាន​ដឹកនាំ​ថត​ដោយ​លោក  Kim Hyung Hyup ហើយ​សាច់រឿង​ក្នុង​ខ្សែភាពយន្ត​នេះ គឺជា​ប្រភេទ​ខ្សែភាពយន្ត​មនោសញ្ចេតនា ដែល​រួមមាន​សេចក្តី​សប្បាយរីករាយ ដែល​លាយ​លំនឹង​ទឹកភ្នែក​ជាដើម ដោយបាន​និយាយ​អំពី​សេចក្តីស្រលាញ់​រវាង​ឳ​ពុក​និង​កូនស្រី​ម្នាក់ ក្នុង​គ្រួសារ​ដ៏​សាមញ្ញ​មួយ។ ដោយឡែក ក្នុង​ខ្សែភាពយន្ត “Dad, Daughter” នេះ  នាង Gayoon  ត្រូវបាន​អ្នកនិពន្ធ​រឿង ដាក់ឈ្មោះថា Kyung Mi ចំណែកឯ​តួនាទី​សម្តែង​វិញ គេ​នៅ​ពុំទាន់​ប្រកាស​នៅឡើយ​ទេ។


gayoon-4minute-first-in-movie-02


ជាការ​បន្ថែម​ចុងក្រោយ ខ្សែភាពយន្ត​នេះ នឹង​ចាក់​បញ្ចាំង​នៅ​ដើមឆ្នាំ២០១៦ ដែល​នឹង​មកដល់​ក្នុងពេលឆាប់ៗនេះ ៕



Gayoon នឹងចូលរួមសម្តែងក្នុងខ្សែភាពយន្តជាលើកដំបូងបង្អស់

Post a Comment

0 Comments

Close Menu