ភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណ១៦និង៥០នាទីល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ អាជីវករផ្សារងិនអាន ហៅផ្សារទំនប់ទួលគោកស្ថិតនៅម្ដុំរង្វង់មូលកាំកូស៊ីធី ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បានផ្ទុះការតវ៉ា ខណៈក្រុមហ៊ុនញ៉ូរ៉ិចយកកម្លាំងសន្តិសុខ៨នាក់ដើម្បីព័ទ្ធផ្សារអុកឡុកប្រជាពលរដ្ឋធ្វើឲ្យមានការភ័យខ្លាច។
ក្រុមហ៊ុនញ៉ូរ៉ិចអះអាងថា ខ្លួនឈ្នះក្ដីនេះទើបបានជាលើកកម្លាំងមក ដោយមានមេធាវី តំណាងក្រុមហ៊ុនមកជាមួយផង។ ប៉ុន្តែយើងមិនអាចសុំជួបជាមួយតំណាងក្រុមហ៊ុនបាននោះទេ។
គួរបញ្ជាក់ថា ការអនុវត្តដីការក្សាការពារធ្វើឡើងកាលពីថ្ងៃទី៤ ខែវិច្ឆិកា តែពុំបានសម្រេចឡើយ ដោយអាជីវករបានលើកគ្នាតវ៉ាប្រឆាំងដាច់ខាតចំពោះដីការក្សាការពារនោះ។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ៕
ក្រុមហ៊ុនញ៉ូរ៉ិចយកកម្លាំងសន្តិសុខ៨នាក់មកព័ទ្ធផ្សារ, អាជីវករផ្ទុះការតវ៉ា
0 Comments