Ad Code

ប្រទេស​ណូ​វ៉ែល​សេ​ឡង់ នាំគ្នា​កាន់ទុក្ខ​សព​វីរបុរស​បាល់ឱប Jonah Lomu

ក្រុមគ្រួសារ​របស់​អតីត​កីឡាករ Jonah Lomu បាន​ឯកភាព​លើ​ពិធី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​ជា​សាធារណៈ សម្រាប់​វីរបុរស​ក្រុម All Blacks រូបនេះ បន្ទាប់មក គឺ​នឹង​មាន​ពិធី​បុណ្យសព​ឯកជន​មួយ ខណៈ​ដែល​ប្រទេស​ណូ​វ៉ែល​សេ​ឡង់ ដែល​ងប់ងុល​នឹង​កីឡាករ​មួយ​នេះ នាំគ្នា​កាន់ទុក្ខ​ចំពោះ​ការស្លាប់​របស់​លោក។


គួរ​ឲ្យ​ដឹង​ថា លោក Lomu បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ ដោយសារ​ជំងឺ​គាំងបេះដូង បង្កឡើង​ដោយសារតែ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម ដែល​លោក​បាន​កើត​អស់​រយៈពេល​ជាង ២០ ឆ្នាំ​មក​ហើយ​នោះ។


លោក John Hart អតីត​គ្រូបង្វឹក​បាល់​ឱប​ណូ​វ៉ែល​សេ​ឡង់ និង​ជា​អ្នកនាំពាក្យ​គ្រួសារ​សព បាន​និយាយថា នេះ​គឺជា​ពេលវេលា​ដ៏​ក្រៀមក្រំ​បំផុត​សម្រាប់​ពួក​យើង ហើយ​យើង​លែង​បាន​ជួប​លោក Jonah Lomu ជា​រៀងរហូត ពីព្រោះថា លោក​បាន​ចាកចោល​យើង​ទៅ​ហើយ។


លោក Hart បាន​និយាយ​បន្ថែម​ទៀត​ថា លោក​ពេញចិត្ត​នៅ​ពេល​ដែល​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​បែបនេះ​ពី​រដ្ឋាភិបាល និង​រដ្ឋាភិបាល​ក្នុងស្រុក ក្នុង​ការ​ប្រារព្ធ​ពិធី​ចុងក្រោយ​សម្រាប់​ជីវិត​របស់លោក Jonah។


ដោយឡែក ម្ចាស់​ក្ស​ត្រី​អេ​លីហ្សា​បេ​ត បាន​ផ្តាំផ្ញើ​ទៅ​នាយករដ្ឋមន្ត្រី John Key ឲ្យ​ផ្ញើ​ការរំលែក​មរណទុក្ខ​របស់​ទ្រង់​ផងដែរ។


ចំណែកឯ​អ្នកស្រី Nadine ដែលជា​ភរិយា​របស់លោក Lomu ស្ថិត​ក្នុង​ពេលវេលា​ដ៏​ឈឺចាប់​មួយ​ស្ទើរ​ទ្រាំ​មិនបាន ចំពោះ​ការស្លាប់​ប្តី​របស់​គាត់ ប៉ុន្តែ​កូនប្រុស​ទាំងពីរ​នាក់​របស់​គាត់ អាច​ទប់​អារម្មណ៍​បាន៕



ប្រទេស​ណូ​វ៉ែល​សេ​ឡង់ នាំគ្នា​កាន់ទុក្ខ​សព​វីរបុរស​បាល់ឱប Jonah Lomu

Post a Comment

0 Comments

Close Menu