Ad Code

រឿង សោ​ភ័​ណ្ឌ​ និង​ង៉ែ​ត្រ រដ្ឋា ជួប​ថៃ​លើ​សង្វៀន​SEA-TV

រឿង សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លិប​ម្កុដ​រាជសីហ៍ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Phach​Aroun​នា​រសៀល​ថ្ងៃអាទិត្យ​ទី​០៨​វិច្ឆិកា ២០១៥​នេះ នៅ​លើ​សង្វៀន SEA-TV ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៩​គីឡូក្រាម។ PhachAroun នេះ ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​SEA-TV​នេះ ចំនួន​ពីរ​លើក​ហើយ ដោយ​វាយ​ឈ្នះ​មឿ​ន សុខ​ហ៊ុ​ច អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ទាំង​ពីរ​លើក ដែល​លើក​ទី​១​គេ​ឈ្នះ​សុខ​ហ៊ុ​ច​ត្រឹម​ពិន្ទុ តែ​មក​លើក​ទី​២ គេ​ផ្តួល​សុខ​ហ៊ុ​ច​អោយ​សន្លប់​ក្នុង​ទឹក​ទី​២ ។​ដូច្នេះ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ខ្លាំង​មិនធម្មតា​ទេ។ តែ​យ៉ាងណា PhachAroun​មក​លើក​នេះ ជួប​ជាមួយ​រឿង សោ​ភ័​ណ្ឌ ប្រហែលជា​មិនអាច​ធ្វើ​ព្យុះភ្លៀង​បាន​ដូច​មុនៗ​បាន​ឡើយ។


រឿង សោ​ភ័​ណ្ឌ គេ​ធ្លាប់​បាន​បំបាក់​អ្នក​ប្រដាល់​ថៃ​អស់​ច្រើន​នាក់​មក​ហើយ ក្នុង​ការ​ប្រកួត​ក្នុងស្រុក​កន្លងមក។ សោ​ភ័​ណ្ឌ ធ្លាប់​ចាញ់​តែ​ពីរ​នាក់​ទេ ក្នុង​ជំនួប​ជាមួយ​ថៃ​ប្រមាណ​១៦​នាក់​កន្លង​មកនេះ គឺ​ចាញ់​Jetsada និង Kam Lai Phach​។ សោ​ភ័​ណ្ឌ ជួប​ជាមួយ​ថៃ​លើក​ចុងក្រោយ​នេះ គេ​ផ្ដួល​Chale​DetSor. អោយ​សន្លប់​ក្នុង​ទឹក​ទី​២ កាលពី​ថ្ងៃទី​២៥ តុលា​កន្លង​មកនេះ។ និយាយ​រួម រឿង សោ​ភ័​ណ្ឌ គេ​ជា​អ្នក​ប្រដាល់​ដែល​វាយ​ខ្លាំង វាយ​មិន​ញញើត​ចំពោះ​គូប្រកួត​ទោះបី​ជាធំ​ជាង​ឬ​ប៉ុនគ្នា​យ៉ាងណា​ក៏ដោយ គឺ​គេ​វាយ​មិន​លាក់​កម្លាំង មិន​លាក់​ស្នៀត​នោះទេ។


ប៉ុន្តែ​យ៉ាងណា អ្នក​ប្រដាល់​ថៃ​ដែល​នឹង​មក​ជួប​សោ​ភ័​ណ្ឌ​លើក​នេះ គេ​មាន​ស្នៀត​ប្រដាល់​ល្អ​និង​ខ្លាំង​ដែរ ហើយ​បទពិសោធន៍​លើ​រេញ​របស់​គេ​ ក៏​មិនធម្មតា​ដែរ ព្រោះ​គេ​មាន​ប្រវត្តិ​ប្រកួត​បាន​៨២​ដង ក្នុង​នោះ​វាយ​ឈ្នះ​៧២​ដង និង​ចាញ់​១០​ដង មិនដែល​ស្មើ​ទេ។


ដូច្នេះ​រឿង សោ​ភ័​ណ្ឌ ដែល​ជួប​ប្រកួត​ជាមួយ​PhachAroun​លើក​នេះ ប្រហែលជា​មិន​ស៊ី​ផុយ​ប៉ុន្មាន​ទេ​។ តែ​យ៉ាងណា  បើ​តាម​កម្រិត​សមត្ថភាព​របស់​រឿង សោ​ភ័​ណ្ឌ អាច​ចាត់ទុកថា PhachAroun​ពុំ​អាច​ជា​បន្លាក្នុងកែវភ្នែក​របស់​គេ​នោះ​ឡើយ ។ សោ​ភ័​ណ្ឌ គេ​មាន​ប្រវត្តិ​ប្រកួត​រហូតដល់​១៣៥​ដង​ឯណោះ ក្នុង​នោះ​ឈ្នះ​១២៤​លើក ចាញ់​១០​លើក និង​ស្មើ​០១​លើក ហើយ​សោ​ភ័​ណ្ឌ​ធ្លាប់​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​ចំនួន​៥៤​លើក ។ តែ​យ៉ាងណា រឿង សោ​ភ័​ណ្ឌ ក៏​ត្រូវ​ប្រយ័ត្ន​ដែរ។ អ្នក​ប្រដាល់​កម្ពុជា​រូប​នេះ មាន​កណ្តាប់ដៃ​ខ្លាំង​ណាស់ ពិសេស​កណ្តាប់​ដៃ​ឆ្វេង ។ ដូច្នេះ​ចាំ​មើល តើន​រណា​ឈ្នះ​រវាង​រឿង សោ​ភ័​ណ្ឌ និង​PhachAroun​នេះ ? ។


ង៉ែ​ត្រ រដ្ឋា អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ  នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ThorngChhai​ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦០​គ​.​ក្រ ។ អ្នក​ប្រដាល់​ថៃ​រូប​នេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះ​ទេ។


ThorngChhai នេះ​នៅ​ស្រុក​ថៃ គេ​ជា​ជើង​ខ្លាំង​ក្នុង​ប្រភេទ​ទម្ងន់​៦០​គ​.​ក្រ​នេះ ដោយ​គ្រប់គ្រង​ខ្សែក្រវាត់​បី​ម្នាក់ឯង​សព្វថ្ងៃនេះ ។ អ្នក​ប្រដាល់​ថៃ​រូប​នេះ មាន​ប្រវត្តិ​ប្រកួត​៨៥​លើក វាយ​ឈ្នះ​៦៥​លើក ចាញ់​១៧​លើក និង​ស្មើ​០៣​លើក ខណៈ​ដែល​ង៉ែ​ត្រ រដ្ឋា គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៩​លើក ឈ្នះ​៥៩​លើក ចាញ់​០៨​លើក និង ស្មើ ០២​លើក។


ទោះជា​យ៉ាងណា ង៉ែ​ត្រ រដ្ឋា ត្រូវតែ​ខំព្យាយាម​ខ្លាំង​មែនទែន ទើប​មាន​សង្ឃឹម​ឈ្នះ​ThorngChhai​នោះ បើ​មិន​ដូច្នោះ​ទេ គឺ​ចាញ់​ទៀតហើយ ។ រដ្ឋា ធ្លាប់​វាយ​ជាមួយ​ថៃ​ចំនួន​៥​នាក់​ហើយ ដោយ​ចាញ់​៤​នាក់ និង​អត់​ប្រកាស​លទ្ធផល​១​នាក់ ។ ដូច្នេះ​ជា​លើក​ទី​៦​សម្រាប់​គេ​ស្តារ​កេរ្តិ៍​ឈ្នះ​ឡើងវិញ ក្នុង​ការដែល​ជួប​ប្រកួត​ជាមួយ​ថៃ​ThorngChhai​នេះ ។ ចាំមើល ង៉ែ​ត្រ រដ្ឋា អាច​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ThorngChhai ដែល​មកនេះ បាន​ឬ​អត់ ? ។ រដ្ឋា មួយ​រយះ​ចុង​ក្រោយនេះ គេ​រាង​ធ្លាក់ចុះ​ច្រើនជាង​មុន ដោយ​វាយ​ចាញ់​ទាំង​អ្នក​ប្រដាល់​រួម​ជាតិ​ស្រករ​ក្រោយ​ផង៕


Nita-5-A-1-FullNita-5-A-2-Full




រឿង សោ​ភ័​ណ្ឌ​ និង​ង៉ែ​ត្រ រដ្ឋា ជួប​ថៃ​លើ​សង្វៀន​SEA-TV

Post a Comment

0 Comments

Close Menu