Ad Code

ប្រមុខ​​UN ប្រកាសពី​ការ​បង្កើត​ក្រុម​ជម្រើស​កម្រិត​ខ្ពស់ នៃការ​បញ្ចូល​បច្ចេក​វិទ្យា​សុខាភិបាល

អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ លោក​ Ban Ki-moon កាលពីថ្ងៃ​សុក្រ កន្លងទៅនេះ បាន​ប្រកាស​​បង្កើត​ឲ្យ​មាន​ជាក្រុមជម្រើស​​កម្រិត​ខ្ពស់​នៃ​ការ​​បញ្ចូលបច្ចេកវិទ្យា​សុខាភិបាល។


អគ្គ​លេខាធិការ​រូបនេះបាន​តែងតាំង​លោក​ Ruth Dreifus អតីត​ប្រធានា​ធិបតីនៃ​ប្រទេស​ស្វីស និង​លោក Festus Mogae អតីតប្រធានាធិបតី​បូត​ស្វា​ណា ជាសហនាយក​ក្រុម។ អ្នកនាំពាក្យ​សហប្រជា​ជាតិ​ លោក Stephane Dujarric បានថ្លែង​​នៅក្នុង​​បទ​សម្ភាសន៍​ដ៏ខ្លីមួយ​នៅក្នុងសារព័ត៌មាន​ចេញ​ផ្សាយ​ប្រចាំថ្ងៃ។


ដើម្បី​ធានា​ចំពោះ​ការរស់នៅ​ប្រកបដោយ​សុខ​ភាពល្អ និង​ការ​ចាប់ផ្ដើម​ឡើង​នូវ​​សុខុមាលភាព​​របស់​ប្រជា​ពលរដ្ឋ​គ្រប់​វ័យ ដែលនោះ​​គឺជាការ​​ឆ្ពោះ​ទៅ​គោលដៅ​អភិវឌ្ឍ​ “Sustainable Development Goal 3” នោះ របៀប​របបថ្មី​ជា​សេចក្ដី​ត្រូវ​ការ​​យ៉ាង​បន្ទាន់​ដើម្បីធានា​​ថា មនុស្ស​គ្រប់​រូបអាច​ទទួល​បាន​នូវ​​គុណភាព​​នៃ​ការព្យាបាល​ស្ថិតនៅ​​ក្នុង​តម្លៃ​ដែល​អាច​​លៃលក​ដោះស្រាយ​បាន។ អ្នកនាំពាក្យ​បាន​ប្រាប់​ដូច្នេះ។


គោលដៅ​អភិវឌ្ឍ​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​ថ្នាក់​ដឹកនាំ​ពិភពលោក​កាលពីខែ​​កញ្ញា​ ដោយចាត់​ទុក​ថា ជាផែនការ​សម្រាប់​ការ​ខិតខំប្រឹងប្រែង​អភិវឌ្ឍ​សកល​សម្រាប់​រយៈពេល​១៥ឆ្នាំ​​ជាបន្ទាប់​ទៀត។


ក្រុម​នេះ​​ត្រូវបាន​បង្កើត​ឡើង​ដោយ​មាន​សមា​ជិក​​ឧត្ដុង្គ​ឧត្ដម​​ចំនួន​១៥រូប ជាបុគ្គល(ឥស្សរជន) ដ៏​គួរ​ឲ្យ​គោរព​ ជាមួយ​នឹងការ​យល់ដឹង​ មាន​ចំណេះ​វិជ្ជា​​ដ៏​ជ្រាលជ្រៅនៅក្នុងផ្នែក​ពាណិជ្ជកម្ម សុខាភិបាល​សាធារណៈ សិទ្ធិមនុស្ស​ និង​មូលបទ​នៃ​​និត្យា​នុកូល​ភាព​ ដោយ​រួមបញ្ចូល​ជាមួយនឹង​​បែបបទ​នៃ​ប្រព្រឹត្ដ​កម្ម​​ ត្រូវបាន​​គេរំពឹង​ថា នឹង​បើក​សម័យ​ប្រជុំ​មិទ្ទីង​របស់ខ្លួន​នៅលើ​កទីមួយ​ក្នុ​ងខែធ្នូ ឆ្នាំ​២០១៥នេះ ហើយចាប់​ផ្ដើម​ដោយ​មានការ​ផ្ដល់​ប្រឹក្សា​​យ៉ាង​ទូលំ​ទូលាយ​ជាមួយ​ម្ចាស់​មូលនិធិ។ នេះ​ជាការលើកឡើង​​ដោយលោក Dujarric។ លោកបាន​បន្ថែមថា រាល់​អនុសាសន៍​ទាំងឡាយ​នឹង​ត្រូវ​បាន​យកទៅ​ធ្វើ​កំណត់​បង្ហាញ​​ជូនអគ្គ​លេខាធិការ​សហប្រជា​ជាតិ​នៅខែ​មិថុនា ឆ្នាំ២០១៦។ បន្ទាប់​​មក​ទើប​អគ្គលេខាធិការ​​សហប្រជាជាតិ​នឹង​រៀបរៀង​ជា​របាយការណ៍​នា​មហា​សន្និបាត​ ព្រមទាំង​ចាប់ផ្ដើម​​​ជាសកម្មភាព​ទៅតាម​ភាពជាក់ស្ដែង៕


Xinhua



ប្រមុខ​​UN ប្រកាសពី​ការ​បង្កើត​ក្រុម​ជម្រើស​កម្រិត​ខ្ពស់ នៃការ​បញ្ចូល​បច្ចេក​វិទ្យា​សុខាភិបាល

Post a Comment

0 Comments

Close Menu