Ad Code

ជនសង្ស័យ​៧​នាក់​ ពាក់ព័ន្ធ​អំពើ​ប្លន់​យក​ម៉ូតូ​នៅ​ខណ្ឌ​ចំការមន​ត្រូវ​ឃាត់​ខ្លួន​

ភ្នំពេញ ៖ ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស/ស្រី​ចំនួន​៧​នាក់​ ត្រូវ​បាន​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​ទួលគោក ស្រាវជ្រាវ​ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ដែល​ការ​ឃាត់​ខ្លួន​ត្រូវ​បាន​ប៉ូលិស​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​អំពើ​ប្លន់​យក​ម៉ូតូ​នៅ​ខណ្ឌ​ចំការមន​កន្លងមក។


ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​០៩​ព្រឹក ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ក្រោយ​ពេល​ដែល​ពួកគេ​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​បានសម្រេច​នៅ​ចំណុច​ផ្លូវ​១៧៣​ កែង​ផ្លូវ​២៧១ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការមន។​


ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៧​នាក់ មាន​ស្រី​ម្នាក់​ នគរបាល​ដកហូត​ម៉ូតូ​បាន​៣​គ្រឿង ទី​១-​ម៉ា​កនិច​ ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ​ភ្នំពេញ​១cv-៧០៩៥។ ទី​២​-ម៉ាក​សង​សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ ឡើង​តែម​ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១ak-៩៤៣២ និង​១​គ្រឿង​ទៀត ជា​មួយ​របស់​ជនរងគ្រោះ​ម៉ាក​សង​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ។​


មន្ត្រី​ប៉ូលិស​ខណ្ឌ​ទួលគោក​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១២​និង​២០​នាទី​យប់​ ឈាន​ចូល​ថ្ងៃ​ទី​២០ ​ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ ​មាន​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​៦ ​ទៅ​៧​នាក់ បាន​ធ្វើ​សកម្មភាព វាយ​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​សង​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​ ពី​បុរស​ម្នាក់​ដែល​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៧១ ខណៈ​ដល់​ចំណុច​កែង​ផ្លូវ​២៧១ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការមន ជនសង្ស័យ​ធ្វើ​សកម្មភាព​វាយ និង​គប់​ដុំ​ថ្ម យក​ម៉ូតូ​ពី​ជនរងគ្រោះ​បានសម្រេច។​ លុះ​មក​ដល់​ព្រឹក​ថ្ងៃ​កើតហេតុ​នេះ ​ក្រុម​ជនសង្ស័យ​ទាំងនេះ​ក៏​ត្រូវ​បាន​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​ទួលគោក ស្រាវជ្រាវ​ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​តែម្ដង។​


បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៧​នាក់ ​រួម​ទាំង​វត្ថុតាង​ ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕
Pisey-2015-12-20-full-E90


Pisey-2015-12-20-full-E91


Pisey-2015-12-20-full-E93


Pisey-2015-12-20-full-E95


Pisey-2015-12-20-full-E96



ជនសង្ស័យ​៧​នាក់​ ពាក់ព័ន្ធ​អំពើ​ប្លន់​យក​ម៉ូតូ​នៅ​ខណ្ឌ​ចំការមន​ត្រូវ​ឃាត់​ខ្លួន​

Post a Comment

0 Comments

Close Menu