Ad Code

បុរស​ជនជាតិ​កូរ៉េ​ម្នាក់ ធ្វើ​អត្តឃាត​ ដោយ​ចងក​សម្លាប់​ខ្លួនឯង គ្មាន​អ្នក​ដឹង​មូលហេតុ

ភ្នំពេញ ៖ សព​បុរស​ជនជាតិ​កូរ៉េ​ ត្រូវ​បាន​គេ​ប្រទះឃើញ​ស្លាប់​ ដោយ​ចងក សម្លាប់​ខ្លួនឯង បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង ២០​យប់​នា​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​អគារ​ផ្ទះល្វែង​លេខ​E12 នៃ​បុរី​គុ​ម៉​ល ដែល​មាន​ទីតាំងនៅ​ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។


សព​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ណា​ម ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ ជនជាតិ​កូរ៉េ មុខរបរ​ថៅកែ​ទំនិញ ស្នាក់​នៅផ្ទះ​កើត​ហេតុ​ខាង​លើ។


តាម​សំដី​របស់​សាក្សី ម្នាក់​ឈ្មោះ​ធឿន សារ៉ាក់ ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ ជា​អ្នក​ស្នាក់នៅ​ក្នុង​ផ្ទះ​ជាមួយ​សព​រងគ្រោះ​បាន​និយាយ​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ថា នៅ​ថ្ងៃ​កើតហេតុ ​គាត់​បាន​ឃើញ​ជន​រងគ្រោះ​(​សព​)​ស្នាក់​នៅ​ក្នុង​បន្ទប់ ​រហូត​តាំង​ពី​ព្រឹក​មិន​ឃើញ​ចេញ​មក​ក្រៅ​សោះ​ លុះ​ពេល​ឲ្យ​​ប្អូនស្រី​គាត់​ទៅ​គោះទ្វារ​ដាស់​ហៅ​អោយ​ហូបបាយ តែ​មិន​ឮ​សំឡេង​ឆ្លើយ​តប សោះ​ក៏​បើក​ទ្វារ​ចូល​ទៅ​មើល​ស្រាប់តែ​ប្រទះ​ឃើញ គាត់​(​សព​) ស្លាប់​ដោយ​ចងក​សម្លាប់​ខ្លួនឯង​បាត់​ទៅ​ហើយ​ ដោយ​ពុំ​ដឹង​មូល​ហេតុ​ច្បាស់លាស់។


ក្រោយ​កើត​ហេតុ សមត្ថកិច្ច​មូលដ្ឋាន មាន​ប៉ូលិស ប៉េអឹម​ មក​ត្រួតពិនិត្យ​សាកសព ខ្លាច​ក្រែង​វា​ជា​រឿង​ឃាតកម្ម​សម្លាប់​រួច​យក​មក​ចងក​ព្យួរ​បន្លំ​ភ្នែក ប៉ុន្តែ​ក្រោយ​ធ្វើ​កោសល្យវិច័យ​ រួច​រក​ឃើញ​ថា សាកសព​ពិតជា​ចងក​ធ្វើ​អត្តឃាត​ ដោយ​ខ្លួនឯង​មែន។


សាកសព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ និង​តាមរយៈ​ស្ថានទូត​កូរ៉េ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ជាតិ​របស់​ខ្លួន៕



បុរស​ជនជាតិ​កូរ៉េ​ម្នាក់ ធ្វើ​អត្តឃាត​ ដោយ​ចងក​សម្លាប់​ខ្លួនឯង គ្មាន​អ្នក​ដឹង​មូលហេតុ

Post a Comment

0 Comments

Close Menu