Ad Code

ស្រា​បៀរ​កម្ពុជា​ប្រគល់​រង្វាន់​អាពាហ៍ពិពាហ៍​នូវ​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​

ភ្នំពេញ ៖ ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី​លីមីត​ធី​ត​(​ស្រា​បៀរ​កម្ពុជា​) បាន​ប្រគល់​រង្វាន់​អាពាហ៍ពិពាហ៍​ដល់​គូ​ស្វាមី​ភរិយា​ ដែល​បាន​ជាវ​ស្រា​បៀរ​កម្ពុជា​ក្នុង​ពិធី​មង្គលការ ​នា​ពេល​កន្លងមក​ចំនួន​៣​រង្វាន់ ក្នុង​នោះ​រង្វាន់​ធំ​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ចំនួន​១​រង្វាន់ រង្វាន់​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​២០១៥ ចំនួន​៥​រង្វាន់ និង​រង្វង់​ម៉ាស៊ីន​ថត​ចំនួន​៥​រង្វាន់​ផង​ដែរ។


តំណាង​ស្រា​បៀរ​កម្ពុជា​បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ដល់​អតិថិជន​ ដែល​បាន​គាំទ្រ​ស្រា​បៀរ កម្ពុជា ដែល​ជា​ស្រា​បៀរ​ជាតិ​តែមួយគត់ ដែល​មាន​គុណភាព​ល្អផ្តាច់គេ មានការ​គាំទ្រ​យ៉ាង ខ្លាំងក្លា​បំផុត ទាំង​កម្មវិធី​ជប់លៀង​ផ្សេងៗ ជាពិសេស​កម្មវិធី​មង្គលការ​នេះ​តែម្តង។ ការ​ពេញ​និយម​ភ្លក់​ស្រា​បៀរ​កម្ពុជា សម្រាប់​ប្រជាជន​ទូទាំង​ប្រទេស​កម្ពុជា នឹង​ជាង​នេះ​ទៅទៀត​ស្រា​បៀរ​កម្ពុជា​អាច​មាន​លទ្ធភាព​ផលិត​សម្រាប់​នាំចេញ​ទៅ​ពិភពលោក។ ជាក់ស្តែង ស្រា​បៀរ​កម្ពុជា​បាន​នាំទៅ​កាន់​ប្រទេស​ជាច្រើន​ដូចជា ឆ្នាំ​២០១២ បាន​នាំ​ចេញទៅ​ប្រទេស ម៉ាឡេស៊ី និង​ជប៉ុន។ ឆ្នាំ​២០១៤ នាំ​ចេញទៅ​ប្រទេស​ម៉ាឡេស៊ី និង​បារាំង។ ឆ្នាំ​២០១៤ នាំទៅ​ចេញទៅ​ប្រ​ទេ​ម៉ាឡេស៊ី បារាំង និង​ចិន។ ឆ្នាំ​២០១៥ នាំ​ចេញទៅ​ប្រទេស​ម៉ាឡេស៊ី កូរ៉េ និង​ចិន។ ដោយឡែក​នៅ​ឆ្នាំ​២០១៦ ស្រា​បៀរ​កម្ពុជា​នឹង​ធ្វើ​ការ​នាំ​ចេញទៅ​សហគមន៍​អឺរ៉ុប​បន្ថែម​ទៀត។


នេះ​ជា​រដូវ​កាល​ថ្មី​នៃ​ការ​ចាប់​រង្វាន់​អាពាហ៍ពិពាហ៍​ កាន់តែ​រីករាយ​ជាមួយ​ស្រា​បៀរ​កម្ពុជា ដែល​ក្នុង​នោះ​មាន​រង្វាន់​ជាច្រើន​ដូចជា ទឹកប្រាក់​សុទ្ធ​១​ម៉ឺន​ដុល្លារ​សរុប​០៤​រង្វាន់ ម៉ូតូ​ហុងដា​ឌ្រីម​សរុប​២០​រង្វាន់ ម៉ាស៊ីន​ថត Digital Canon 70D សរុប​២០​រង្វាន់។ រាល់​ការ​ជាវ កញ្ចប់​២៤​កេស​នឹង​ទទួល​បាន​

ឆ័ត្រ​១ សៀវភៅ​កំណត់​ចំណងដៃ​មួយ ថែម​ស្រា​បៀរ​កម្ពុជា ២​កេស។ ជាង​៤៨​កេស ទទួល​បាន​វ៉ា​លី​ស​ដំណើរ​កម្សាន្ត​មួយ សៀវភៅ​កំណត់​ចំណងដៃ មួយ ថែម​ស្រា​បៀរ​៤​កេស។ ជាពិសេស​ទៅទៀត​នឹង​មាន​ថែម​ជូន​ឆ្នោត​ផ្សងសំណាង​ឈ្នះ រង្វាន់​ដ៏​ច្រើន​ទៀត។


ជា​រៀង​រាល់ឆ្នាំ​ក្រុមហ៊ុន​មានកម្ម​វិធីចែក​រង្វាន់​ជាច្រើន​ដល់​អតិថិជន​របស់​ខ្លួន​ជាច្រើន ឆ្នាំ នេះ​ជា​រដូវ​កាល​ទី​៤ ដែល​មាន​រង្វាន់​ជាច្រើន​ដូចជា ម៉ូតូ​ហុងដា ស៊េរី​ថ្មី និង​ទឹក​ប្រាក់សុទ្ធ ១២០០​ដុល្លារ ចំនួន​៥​រង្វាន់​រាល់ថ្ងៃ និង​មាន​មួក​សុវត្ថិភាព Power Bank និង​រង្វាន់​ផ្សេងៗ ជាច្រើន​ទៀត។ រោងចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា​បាន​ផលិត​លើ​ផ្ទៃដី​ទំហំ​១២.៥​ហិកតា និង​ម៉ាស៊ីន​ចម្រោះ​ទឹក ស្អាត​លំដាប់​លេខ​១ មិន​ប៉ះពាល់​ដល់​បរិស្ថាន Capacity រហូតដល់​1500m3 ក្នុង​មួយថ្ងៃ ។ ចំណែក​ឯ​គ្រឿងចក្រ​ដែល​ផលិត​ស្រា​បៀរ​នាំ​មកពី​ប្រទេស​អាល្លឺម៉ង់​ទាំងអស់ និង​មាន​តំ​ហែ ទាំ​ប្រចាំថ្ងៃ ប្រព័ន្ធ​សុវត្ថិភាព ២៤​ម៉ោង​លើ​២៤​ម៉ោង​ក្នុង​មួយ​សប្តាហ៍ និង​មាន​រថយន្ត​ពន្លត់ អគ្គីភ័យ​សម្រាប់​ជួយ​សម្រួល​បងប្អូន​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ។​ក្រុមហ៊ុន​ក៏​មាន​សកម្មភាព​មនុស្ស​ធម៌​ជាច្រើន​ក្នុង​ការ​រួមចំណែក​កសាង​ប្រទេសជាតិ​លើ គ្រប់​វិស័យ​រួមមាន សាលារៀន អាហារូបករណ៍​ជាច្រើន​កៅអី មន្ទីរពេទ្យ ឡានទឹក ជួយ​បង ពលទាហាន​តាម​ព្រំដែន លើកស្ទួយ​វិស័យ​កីឡា​ថ្នាក់​ជាតិ និង​អន្តរជាតិ​ជាច្រើន ព្រមទាំង វិស័យ​តារាចំរៀង​ចំរៀង​ថ្នាក់ជាតិ​ផងដែរ ៕




ស្រា​បៀរ​កម្ពុជា​ប្រគល់​រង្វាន់​អាពាហ៍ពិពាហ៍​នូវ​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​

Post a Comment

0 Comments

Close Menu