Ad Code

ឆ្នាំថោះ – ជោគជតារាសី និងហោរាសាស្ត្រក្នុងឆ្នាំ ២០១៦

ឆ្នាំថោះ


(ទំនាក់ទំនង​មនុស្សល្អៗក្នុង​ឆ្នាំ ២០១៦)


ឆ្នាំថោះ​កើត​ក្នុង​ឆ្នាំ៖ ១៩៥១, ១៩៦៣, ១៩៧៥, ១៩៨៧, ១៩៩៩, ២០១១, ២០២៣


អាជីព​ការងារ៖


មនុស្ស​នឹង​អាច​រកឃើញ​អ្នក ហើយ​ផ្តល់ជូន​នូវ​ឱកាស​អាជីព ឬ​ទំនាក់ទំនង​អាជីវកម្ម។ អ្នក​នឹងមាន​បទពិសោធ​ជា​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ ជាមួយនឹង​ថៅកែ ឬ​ដៃគូ​ថ្មី។


ការផ្លាស់ប្តូរ​ការងារ៖


ប្រសិនបើ​មាន​ក្រុមហ៊ុន​ណាមួយ​ផ្តល់ឱ្យ​អ្នក​នូវ​មុខតំណែង​ថ្មី​នោះ អ្នក​អាច​ពិចារណា​ក្នុងការ​ទទួលយក​វា​បាន។ ចូរ​កុំ​បោះចោល​ឱកាស​ក្នុង​អាជីព​ការងារ។


ទ្រព្យសម្បត្ដិ៖


កេរ្តិ៍ឈ្មោះ​របស់លោក​អ្នក​នឹង​ជួយ​ខ្លួន​អ្នក ក្នុងការ​បង្កើត​ឱកាស​រកប្រាក់​កាស។ កិត្តិនាម និង​ទ្រព្យសម្បត្តិ​នឹង​មកដល់​រួមគ្នា​ក្នុងពេល​តែមួយ។ ប៉ុន្ដែ​ចំណូល​ចម្បង​គឺ​ទទួលបាន​មកពី​ការងារ។


ស្នេហា៖


មាន​ទំនាក់ទំនង​ស្នេហា​ដ៏​ខ្លាំងក្លា​រវាង​អ្នក​កើត​ឆ្នាំថោះ និង​ឆ្នាំវក។ ប្រសិនបើ​លោកអ្នក​កំពុងតែ​ស្វែងរក​ស្នេហា នោះ​វា​ជា​ពេលវេលា​ដ៏​ល្អ ក្នុងការ​ចាប់យក​សក​ម្ម​ភាព​ណាមួយ។ បើ​លោកអ្នក​មានគូស្រករ​ហើ​យ លោកអ្នក​អាច​គិតគូ​អំពី​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជ្រៅ ឬក៏​ឈានទៅដល់​ការរៀប​ការ។ ប្រសិនបើ​លោកអ្នក​មាន​ក្រុមគ្រួសារ​ក៏ដោយ អ្នក​ដែលមាន​ភេទ​ផ្ទុយគ្នា​នៅតែ​ទាក់ទាញ​សម្រាប់​អ្នក។


ទំនាក់ទំនង​សង្គម៖


លោក​អ្នកជា​មនុស្ស ដែល​គេ​ចូលចិត្ត​បំផុត​នៅក្នុង​ក្រុម។ លោក​អ្នកនឹង​ទទួលបាន​កេរ្តិ៍ឈ្មោះ​ដ៏​ល្អ​ពី​អ្នកផង​រាល់គ្នា។


ជម្លោះ៖


លោកអ្នក​មិនគួរ​មាន​ជម្លោះ​ជាមួយ​អ្នក​ដទៃទៀត ក្នុងអំឡុង​ពេលនេះ​ទេ។ ប៉ុន្តែ​អ្នក​ប្រហែលជា​អាចពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​អ្នកដទៃ ហើយ​បន្ទាប់មក​គួ​វិវាទ ឬ​ពាក្យបណ្តឹង​នឹង​កើតឡើង​ពី​ទីនោះ។ ក្នុងករណីនេះ លោកអ្នក​គួរតែ​ធ្វើការ​ចរចា​ដោយ​សន្តិវិធី​ជាមួយនិង​មនុស្ស​ម្នាក់​នោះ។


សុខភាព៖


សូម​ប្រយ័ត្ន​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឱ្យ​រងរបួស​នៅលើ​មុខ ឬ​ក្បាល ដោយ​វា​អាច​បង្កឱ្យមាន​ស្លាកស្នាម។ យកចិត្តទុកដាក់​លើ​ដៃ ជើង ថ្លើម និង​ប្រព័ន្ធ​សរសៃប្រសាទ​របស់​អ្នក។


រាសី៖


ទំនាក់ទំនង​របស់​អ្នកមាន​សភាព​ល្អ​ណាស់។ អ្វីៗគ្រប់យ៉ាង​នឹង​ដើរ​តាមផ្លូវ​ដែល​អ្នក​ចង់បាន។ លទ្ធផល​នឹង​ទទួលបាន​ជាទី​គាប់ចិត្ត ។


ទ្រព្យសម្បត្តិ


ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អ្នក ដែល​កើត​ក្នុង​ឆ្នាំថោះ គួរតែមាន​ការព្រួយបារម្ភ​តិចតួច​នៅក្នុង​ឆ្នាំ ២០១៦ ដោយ​ធ្វើការ​សន្សំ សម្រាប់​កា​ពារ​ថ្ងៃ​ដែលមាន​អាសន្ន។ នេះ​មិនមែនជា​ការលំបាក​មួយ សម្រាប់​អ្នក​កើត​ឆ្នាំថោះ​នោះទេ ដោយសារតែ​ធម្មជាតិ​របស់​ពួកគេ​កើតមក​មានចំណេះដឹង សម្រាប់​ការប្រុងប្រយ័ត្ន​លើ​ផ្នែក​ថវិកា។ ការរក​ប្រាក់ចំណូល​នឹង​ក្លាយជា​គំនិត​ដ៏​ល្អ​មួយ ដែល​ពួកគេ​អាចមាន ដើម្បី​កំណត់​ទៅលើ​ការចំណាយ​ប្រាក់​បន្តិចបន្តួច​នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ។ លោកអ្នក ដែល​កើត​ឆ្នាំថោះ អាចធ្វើឱ្យ​ការវិនិយោគ ដែលមាន​ទំហំ​ធំ ដែល​នឹង​ធ្វើឱ្យ​ខ្លួន អាច​ជម្រះ​ប្រាក់កម្ចី​ទាំងអស់​នៅ​ឆ្នាំ ២០១។ ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ និង​សមត្ថភាព​មាន​អនុភាព​ខ្លាំង  ហើយ​លោក​អ្នកនឹង​អាចធ្វើ​ការសម្រេចចិត្ត​ដ៏​សមរម្យ​មួយ​នៅក្នុង​ឆ្នាំនេះ។


វា​អាច​នឹងមាន​កម្រិត​ប្រាក់បៀវត្សរ៍​កើនឡើង​សម្រាប់​បុរស ឬ​នារី​កើត​ឆ្នាំថោះ ដែលមាន​ជំនាញ​វិជ្ជាជីវៈ។ សម្រាប់​ផ្នែក​អាជីវកម្ម លោកអ្នក​ដែល​កើត​ក្នុង​ឆ្នាំថោះ អាច​នឹង​បង្កើត​ជំហាន​ថ្មី ហើយ​ទទួលបាន​ជោគជ័យ​ក្នុងការ​បង្កើត​មុខ​ជំនួញ​កាន់តែច្រើន។ តម្រូវការ​សុវត្ថិភាព​ហិរញ្ញវត្ថុ​គឺមាន​តាំងពី​កំណើត​សម្រាប់​អ្នក​កើត​ក្នុង​ឆ្នាំថោះ ហើយ​លោកអ្នក​នឹងមាន​ការគិត​ឆ្ពោះទៅមុខ​ច្រើនជាង​មុន នៅក្នុង​ឆ្នាំ ២០១៦ ខណៈពេលដែល​សិក្សា​ស្រាវជ្រាវ​អំពី​ឱកាស​ក្នុងការ​វិនិយោគ។


ទំ​ទាយ​កម្មផល


នេះ​ជា​ឆ្នាំ ដែលមាន​អំណោយផល​មួយ សម្រាប់​ការរក​ប្រាក់ចំណូល និង​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ ២០១៦ ដែល​អាចជា​ការវិលត្រឡប់​មកវិញ​ដ៏​ល្អ សម្រាប់​រយៈពេល​វិនិយោគ​របស់លោក​អ្នក។ ទោះជា​យ៉ាងណាក៏ដោយ វា​ក៏មាន​ហានិភ័យ​មួយចំនួន ដែល​បុគ្គលិក​របស់លោក​អ្នក អាច​នឹង​សម្រេចចិត្ត​ក្បត់​អ្នក​ផងដែរ។ តែ​លោកអ្នក ដែល​កើត​ក្នុង​ឆ្នាំថោះ តែងតែ​ទទួលបានអ្វីៗទាំងនោះ​មកវិញ។ សម្រាប់​ជាការ​ណែនាំ​ទៅកាន់​លោកអ្នក ដែល​កើត​ក្នុងឆ្នាំនេះ សូម​រក្សា​ការប្រុងប្រយ័ត្ន និង​ប្រយ័ត្ន​ចំពោះ​មនុស្ស ដែលមាន​បំណង​មិនល្អ ក្នុងចំណោម​មិត្តភក្តិ​របស់លោក​អ្នក។


លោកអ្នក​កើត​ឆ្នាំថោះ អាច​មើលឃើញថា វា​ជា​ពេលវេលា​ដ៏​ល្អ​ក្នុងការ​សម្អាត​បញ្ជី​ឈ្មោះ​មិត្តភក្តិ​ក្នុង​បណ្តាញ​ហ្វេ​ស​ប៊ុ​ករ​បស់​ពួកគេ​ចេញ ហើយ​ពិចារណា​ឡើងវិញ​អំពី​ទម្លាប់​ផ្ទាល់ខ្លួន​របស់​ពួកគេ ក្នុង​គោលបំណង​ដើម្បី​ធ្វើឱ្យមាន​ភាពប្រសើរឡើង​ក្នុង​ការលះបង់​សម្រាប់​ខ្លួនឯង​ដើម្បី​ភាព​រីកចម្រើន​ផ្ទាល់ខ្លួន និង​សាង​ភាពរឹងមាំ។ សរុបមក​ឆ្នាំ ២០១៦ ជា​ឆ្នាំ​ដ៏​សមរម្យ​មួយ​សម្រាប់​អ្នក​កើត​ឆ្នាំថោះ។



ឆ្នាំថោះ – ជោគជតារាសី និងហោរាសាស្ត្រក្នុងឆ្នាំ ២០១៦

Post a Comment

0 Comments

Close Menu