Ad Code

លោក​ ស​ ប៊ុន​សឿង​ ចុះ​ត្រួតពិនិត្យ​ និង​រៀប​ដាក់​កម្លាំង​​ការពារ​កន្លែង​ពិធីបុណ្យ​ចំបើង​លើក​ទី​២​ នៅ​ស្រុក​ព្រះនេត្រព្រះ

​បន្ទាយមានជ័យ​ ៖ នៅ​ព្រឹក​ថ្ងៃទី​៣១ ​ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​លោក​វរសេនីយ៍​ឯក​ ស​​ ប៊ុន​សឿង​ មេបញ្ជា​ការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ និង​មន្ត្រី​ក្រោម​ឱវាទ​ជាច្រើន​នាក់​បាន​ចុះទៅ​ត្រួត​ពិនិ​ត្យ​ និង​ត្រៀម​ដាក់​កម្លាំង​ការពារ​នៅ​កន្លែង​ពិធី​រៀបចំ​បុណ្យ​ចំបើង​នៅ​តាម​ផ្លូវជាតិ​លេខ​៦​ត្រង់​ចំណុច​ក្នុងភូមិ​ទឹកជោរ ឃុំ​ទឹកជោរ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។​


លោក ​ស ​ប៊ុន​សឿង​ បាន​មានប្រសាសន៍​ក្នុង​ការ​ចុះ​ពិនិត្យ​នោះ​ថា ​លោក ​គោ​ ស៊ុំ​សារឿ​ត ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ឆ្នាំនេះ ​លោក​បាន​រៀប​ចំ​ពិធីបុណ្យ​ចំបើង​ និង​បុណ្យ​ស្រូវ​លើក​ទី​១​យ៉ាង​ធំ​មួយ​ដែល​រៀបចំឡើង​ដោយ​ក្រសួងទេសចរណ៍ សហការ​ជាមួយ​ទីភ្នាក់ងារ​ជំរុញ​ការ​វិនិយោគ​ពាណិជ្ជ​កម្ម​កូរ៉េ និង​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ដែល​កម្មវិធី​បុណ្យ​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​៤​ដល់​៧ ​ខែមក​រា ឆ្នាំ​២០១៦​ខាងមុខនេះ​ ដោយមាន​ការ​តាំង​ពិព័រណ៍ ពាណិជ្ជកម្ម និង​ការ​សម្ដែង​សិល្បៈ​ជាច្រើន​ទៀត​។​


លោក​ ស ​ប៊ុន​សឿង ​បាន​បញ្ជាក់​ទៀត​ថា ​ក្នុង​នោះ​ក៏​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូលរួម​ទស្សនា​កម្សាន្ត​យ៉ាង​សប្បាយរីករាយ​ផង​ដែរ​។ ​លោក ​ស ​ប៊ុន​សឿង​ បញ្ជាក់​ទៀត​ថា​ ក្នុង​ថ្ងៃ​ពិធីបុ​ណ្យ​ចំបើង​ និង​បុណ្យ​ស្រូវ​លើក​ទី​១​នោះ​លោក​ក៏បាន​ដឹកនាំ​កម្លាំង​​កងរាជអាវុធហត្ថ​មួយ​ក្រុម ​ដើម្បី​ចុះទៅ​ការពារ​សន្តិសុខ ​និង​ធ្វើ​ការរៀបចំ​សណ្ដាប់ធ្នាប់​ជូន​អ្នក​វិនិយោគ​ អ្នក​ពាណិជ្ជកម្ម​កូរ៉េ ​ដែល​យក​ទំនិញ​មក​ដាក់​តាំង​ពិព័រណ៍​លក់​យ៉ាង​ច្រើន​ក្នុង​ពិធីបុណ្យ​ចំបើង​នោះ​ផង​ដែរ​។​


ក្នុង​នោះ​លោក​អភិបាលខេត្ត​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​ និង​ក្រៅ​ខេ​ត្ត​ឲ្យ​ចូល​មក​ទស្សនា​ក្នុង​ពិធីបុណ្យ​ចំបើង​ និង​បុណ្យ​ស្រូវ​នេះ​លើក​ទី​១​នេះ​ឲ្យ​បាន​ច្រើន​ ដើម្បី​លើក​មុខមាត់​ខេត្តបន្ទាយមានជ័យ​យើង​នេះ​៕​​


31-12-2015t3


31-12-2015t2


31-12-2015t



លោក​ ស​ ប៊ុន​សឿង​ ចុះ​ត្រួតពិនិត្យ​ និង​រៀប​ដាក់​កម្លាំង​​ការពារ​កន្លែង​ពិធីបុណ្យ​ចំបើង​លើក​ទី​២​ នៅ​ស្រុក​ព្រះនេត្រព្រះ

Post a Comment

0 Comments

Close Menu