ការធ្វើបរិវត្ដន៍ផ្លាស់ប្ដូរនៃព្រៃកោងកាងសម្រាប់ការប្រើប្រាស់ផ្សេងៗទៀតនោះ បានបង្កឲ្យមានការគំរាមកំហែងយ៉ាងធំមួយ ចំពោះការមានព្រៃប្រភេទនេះ នៅអាស៊ីអាគ្នេយ៍។ នេះបើយោងតាមការសិក្សាស្រាវជ្រាវមួយធ្វើឡើងដោយសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS)។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ កាលពីថ្ងៃអង្គារ ទី ៥ ខែមករា NUS បាននិយាយថា នៅពេលដែលអត្រានៃការរានដីព្រៃទាបជាងការគិតពីពេលមុន ដែលមានត្រឹមតែ ២ ភាគរយ ផ្ទៃដីព្រៃជាង១០០.០០០ ហិកតានៃព្រៃកោងកាងក្នុងតំបន់ត្រូវរងការកាប់ឆ្ការចោល ពីឆ្នាំ ២០០០ ដល់ ២០១២។
ការសិក្សាស្រាវជ្រាវនេះត្រូវបានទទួលការអនុញ្ញាត ដោយសាស្ត្រាចារ្យជំនួយ លោក Daniel Friess មកពីទីស្ដីការទទួលបន្ទុកផ្នែកភូមិសាស្ដ្រ និង លោកបណ្ឌិត Dr. Daniel Richards ដែលមកពីទីស្ដីការនៃស្ថាប័នតែមួយនេះផងដែរ។ លោក Dr. Richard នៅពេលនេះ កំពុងស្ថិតនៅជាមួយទីស្ដីការ Department of Animal and Plant Seiences នៅសាកលវិទ្យាល័យ University of Sheffield។
យោងតាមការសិក្សាស្រាវជ្រាវនេះបានឲ្យដឹងថា តំបន់អាស៊ីអាគ្នេយ៍មានប្រភេទព្រៃកោងកាងចម្រុះនៅក្នុងពិភពលោក ដែលប្រភេទដើមឈើមានកំហាប់កាបូនដ៏ខ្ពស់បំផុត។
បើតាមការលើកឡើង នៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះបានឲ្យដឹងថា ព្រៃកោងកាងដើរតួយ៉ាងសំខាន់ ក្នុងការបន្ធូរការសាយភាយកាបូនឌីអុកស៊ីត និងបម្រែបម្រួលអាកាសធាតុ។
បើទោះជាការរានព្រៃនោះទាបជាងការរំពឹងទុកមកក្ដី ក៏ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការពន្លាតផ្ទៃដីកសិកម្មសម្រាប់ដំណាំស្រូវ នៅប្រទេសមីយ៉ាន់ម៉ា និងការធ្វើបរិវត្ដន៍ព្រៃកោងកាងមកធ្វើជាការដាំដុះដូងប្រេង នៅម៉ាឡេស៊ី និងឥណ្ឌូនេស៊ី កំពុងតែស្ថិតនៅក្នុងភាពគំរាមកំហែង ជាមួយនឹងការគំរាមដល់វត្ដមាននៃប្រព័ន្ធអេកូឡូស៊ីរបស់ដើមកោងកាង នៅក្នុងតំបន់ទៀតផង៕
CNA
បរិវត្តន៍ដីធ្លី គំរាមកំហែងដល់ព្រៃកោងកាងនៃតំបន់អាស៊ីអាគ្នេយ៍
0 Comments