Ad Code

ក្នុង​ឆ្នាំ ២០១៥ មាន​ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មាន​៣ ,៧ តោន

ភ្នំពេញ ៖ ក្នុង​មួយឆ្នាំៗ ទំនិញ​ដែល​បាន​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​នៅតែ​បន្ត​មាន​កំណើន​ជាប្រចាំ ហើយ​ជាក់ស្តែង​នៅ​ឆ្នាំ​២០១៥​នេះ ទំនិញ​ឆ្លងកាត់​ខេត្ត​ព្រះ​ហនុមាន​សរុប​ចំនួន​រហូតដល់ ៣ , ៧ តោន។


អគ្គនាយក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ លោក លូ គឹមឈុន បាន​ថ្លែងប្រាប់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ទំនិញ​ដែល​បាន​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គិត​ត្រឹម​រយៈពេល​ពេញ​មួយឆ្នាំ២០១៥​នេះ មាន​ចំនួន ៣ ,៧​តោន ហើយ​ធៀប​កា​ពី​ឆ្នាំមុន​មាន​កំណើន​ប្រមាណ ៨%។


លោក លូ គឹមឈុន​បាន​អះអាង​ទៀត​ថា ចំពោះ​កុងតឺន័រ​ឆ្លងកាត់​វិញ​មាន​ចំនួន ៣៩០ ពាន់ ភីយូ មាន​កំណើន ១៧% និង​នាវា​ចំនួន ១២៨៥​គ្រឿង នាវាចរណ៍​ចំនួន ៣៦​គ្រឿង ដែល​មាន​កំណើន ២២%  ហើយ​នៅ​ឆ្នាំនេះ ចំពោះ​ទំនិញ​ឆ្លងកាត់​វិញ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង ៥០​លាន​ដុល្លារ​អាមេរិក។


លោក​បាន​បញ្ជាក់​ថា « ឥឡូវនេះ​ខេត្ត​ព្រះសីហនុ​កំពុងតែ​សាងសង់​ផែ​ថ្មី​មួយ​ដែល​អាច​ចូល​ចត​ប៉ា​ល់បាត​ជ្រៅ​បាន ចំពោះ​ទំនិញ​ទូទៅ​មាន អង្ករ ពោត ដំ​ឡូ​វ​មី និង ដើម​អាកាស្យា។


ដោយឡែក​គម្រោង​ទី​១ នឹង​សាងសង់​រួច​ចុង ឆ្នាំ​២០១៧ ខាងមុខ ដែល​មាន​ទឹកប្រាក់​វិនិយោគ​សរុប​ជាង ៧០​លាន​ដុល្លារ​អាមេរិក ហើយ​បច្ចុប្បន្ន​បានដាក់​ដំណើរ​បាន ៤០% ហើយ​»។


យោង​តាម​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​បង្ហាញថា ដោយសារតែ​កំណើន​ការ​លើកដាក់​ទំនិញ​ឆ្លងកាត់​កំពង់ផែ​មាន​កំណើន​លើស ១០%​ប្រចាំឆ្នាំ ទើប​ខាង​កំពង់ផែ​ខេត្ត​ព្រះសីហនុ បង្កើន​ផលិតភាព​របស់ខ្លួន​ព​ង្រី​ក​ផែ​ថ្មី ក្នុង​ជំហាន​ទី​២ បន្ត​ទៀត ដែល​មាន​ទឹកប្រាក់ ១៥០​លាន​ដុល្លារ​អាមេរិក ហើយ​គ្រោង​បញ្ចប់​គម្រោង​សាងសង់​ទាំងស្រុង​នៅ​ឆ្នាំ​២០២៣៕


T-01-05-16-ll-full



ក្នុង​ឆ្នាំ ២០១៥ មាន​ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មាន​៣ ,៧ តោន

Post a Comment

0 Comments

Close Menu