Ad Code

បុរស​វ័យ​ចំណាស់​ម្នាក់​ ​​ចងក​ធ្វើ​អត្តឃាត​​ ដោយសារ​​​ជំងឺ​របេង​រ៉ាំរ៉ៃ



សៀមរាប​ ៖ ​ ​សមត្ថកិច្ច​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា មាន​ការ​ភ្ញាក់ផ្អើល​មួយ ​បាន​កើត​ឡើង​ ដោយសារ​ពលរដ្ឋ​ បាន​ប្រទះឃើញ​សព​បុរស​វ័យ​ចំណាស់​ម្នាក់​ ចងក​ធ្វើ​អត្តឃាត​​​ជាមួយ​នឹង​ខ្សែ​នីឡុង ដោយ​ចង​ជាប់នឹង​មែក​ស្វាយ​កម្ពស់​ប្រហែល ៣.៥០ ​ម៉ែត្រ អង្គុយ​បត់ជើង​នៅនឹង​ដី​។ ​

ហេតុការណ៍​នេះ​ កើតឡើង​នៅវេលា​ម៉ោង ​៦​ និង ​៣០​ នាទី ថ្ងៃទី​៣០​ ខែឧសភា ឆ្នាំ​២០១៨​ ​ស្ថិតនៅ​ចំណុច ក្រុមទី​១៤ ភូមិ​កន្ត្រក សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប។លោក​អនុសេនីយ៍ឯក សូ វ៉ាន់​ដេ​ត នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្វាយដង្គំ បាន​ឲ្យ​ដឹងថា សាកសព​ឈ្មោះ ប៉ុក ហម ភេទ​ប្រុស អាយុ៥១​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​កន្ត្រក សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​ លោក​បន្តថា សព​បុរស​វ័យ​ចំណាស់​ម្នាក់ចងកធ្វើអត្តឃាត​​​ជាមួយនឹង​ខ្សែ​នីឡុង ពណ៌​ខៀវ ​ដោយចង​ជាប់នឹង​មែក​ស្វាយ ដែលមាន​កម្ពស់​ប្រហែល ៣.៥០​ ម៉ែត្រ អង្គុយ​បត់​ជើង​នៅ​នឹង​ដី​។

​យោងតាមការពិនិត្យ​សាកសព​ដោយ​នគរបាល​ជំនាញ​បាន​ឲ្យ​ដឹងថា ពុំមាន​ស្លាកស្នាម​អ្វីដែលពាក់ព័ន្ធ​នឹង​បទល្មើស​ឡើយ​។ ​លោក​បញ្ជាក់ថា ​មូលហេតុអាចមកពី​ខូចចិត្ត​ខ្លួនឯង​ដែលមានជំងឺ​របេង​រ៉ាំរ៉ៃ​។ ក្រោយពិនិត្យរួចរាល់សព​បានប្រគល់​ឲ្យ​កូន​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu