Ad Code

ស្ត្រី​ម្នាក់​ដែល​ស្រែក “Allahu akbar” បាន​វាយប្រហារ​មនុស្ស​ពីរ​នាក់​ជាមួយ​កាំបិត​នៅក្នុង​ប្រទេស បារាំង



រដ្ឋអាជ្ញា​បាន​និយាយថា មនុស្ស​ពីរ​នាក់​បាន​រងរបួស​នៅក្នុង​ទីក្រុង​មួយ​នៃ​ភាគខាងត្បូង​ប្រទេស​បារាំង​កាលពី​ថ្ងៃអាទិត្យ​នៅពេលដែល​ស្ត្រី​ម្នាក់​ដែល​ស្រែកថា “Allahu akbar” (​ព្រះ​ជា​ម្ចាស់​ដ៏​អស្ចារ្យ​) បាន​វាយប្រហារ​ពួកគេ​នៅក្នុង​ផ្សារ​ទំនើប​មួយ​ជាមួយនឹង​កាំបិត​។​

រដ្ឋអាជ្ញា Bernard Marchal បាន​ប្រាប់​ទីភ្នាក់ងារ AFP ថា អតិថិជន​ម្នាក់​ត្រូវបាន​វាយប្រហារ​ចំ​ទ្រូង​ក្នុងអំឡុងពេល​វាយប្រហា​រ​ពេលព្រឹក​នៅ​ទីតាំង La Seyne-sur-Mer ខាងក្រៅ​កំពង់ផែ Toulon ប៉ុន្តែ​របួស​មិនបាន​គំរាមកំហែង​ដល់​ជីវិត​ទេ​។​

ស្ត្រី​ម្នាក់​ដែល​កំពុងធ្វើការ​នៅ​កន្លែង​គិតលុយ​ក៏ត្រូវ​បាន​មុត​នៅលើ​ភ្នែក​របស់​នាង​ផងដែរ​។ អ្នករបួស​ទាំងពីរ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

លោក Marchal បាន​និយាយថា “​វា​ហាក់ដូចជា​ករណី​ដាច់ដោយឡែក​មួយ​ដែល​បង្កឡើង​ដោយ​មនុស្ស​ម្នាក់​ដែលមាន​បញ្ហា​ចិត្តសាស្ត្រ​បើទោះបីជា​នោះ​មិន​រាប់បញ្ចូល​លទ្ធភាព​ដែលថា នាង​អាច​នឹង​ត្រូវបាន​គេ​ដាក់​មនោគមន៍​ឲ្យ​អនុវត្ត​ការវាយប្រហារ​ក៏ដោយ​”​។​

រដ្ឋអាជ្ញា​បាន​និយាយថា “​សាក្សី​ជាច្រើន​បាន​ដកស្រង់​សម្តី​របស់​នាង​ដែល​និយាយថា ព្រះ​អាឡស់​បាន​ប្រាប់​នាង​ឲ្យ​ធ្វើ​ហើយ​ថា​ពួកគេ​សុទ្ធតែជា​មនុស្ស​លាក់ពុត​និង​ថា​នាង​ចង់​ឲ្យ​ប៉ូលីស​សម្លាប់​នាង​”​។ លោក​បាន​បន្ថែមថា “​ផ្ទុយទៅនឹង​អ្វីដែល​ត្រូវបាន​គេ​និយាយ​ពីដំបូង នាង​មិនមាន​ពាក់​ស្បៃ​មុខ​ទេ​ប៉ុន្តែ​នាង​ពាក់អាវ​រឹប​ពណ៌​ខ្មៅ​លើ​ខោ​ខ្មៅ​និង​វ៉ែន​តាខ្មៅ​”​។​

ប្រទេស​បារាំង​បាន​ប្រុងប្រយ័ត្ន​ខ្ពស់​បន្ទាប់ពី​ការវាយប្រហារ​ជី​ហាដ​ជាច្រើនលើក​ចាប់តាំងពី​ដើមឆ្នាំ​២០១៥​មក​ដែលជា​ញឹកញាប់​ធ្វើឡើង​ដោយ​មនុស្ស​ដែល​បាន​ក្លាយទៅជា​រ៉ាឌីកាល់​ឬ​អះអាងថា​បានធ្វើ​សកម្មភាព​ក្នុងនាម​ក្រុម​រដ្ឋ​ឥស្លាម​។​

អ្នក​វាយប្រហារ​អាយុ​២៤​ឆ្នាំ​ដែល​មិនមាន​កំណត់ត្រា​ប៉ូលិស​គឺ​ត្រូវ​ទប់ទល់​ដោយ​អតិថិជន​ម្នាក់​និង​បុគ្គលិក​ផ្សារ​ទំនើប​ពីរ​នាក់​ហើយ​ត្រូវបាន​នាំទៅ​ឃុំខ្លួន​។​

គួរបញ្ជាក់​ជាថ្មី​ថា មនុស្ស​ជាង​២៤០​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​ដោយ​ពួក​ជី​ហាដ​ចាប់តាំងពី​ការសម្លាប់​រង្គាល​នៅក្នុង​ការិយាល័យ​របស់​ទស្សនា​វ​ដ្តី Charlie Hebdo ក្នុង​ទីក្រុង​ប៉ារីស​កាលពី​ខែមករា​ឆ្នាំ​២០១៥៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu