Ad Code

ហេតុការណ៍​ដ៏​កម្រ​! ផ្ទុះ​បូម​កៅអី ប៊ុ​យ​រ៉ូ បណ្តាល​អោយ​ម្ចាស់​រងរបួស​ធ្ងន់



បាត់ដំបង ​៖​ បុគ្គលិក​ក្រុមហ៊ុន​ម្នាក់ បាន​រងរបួស​ជា​ទម្ងន់ ព្រមទាំង​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត ដើម្បី​សង្គ្រោះ​ផង​ដែរ ខណៈ​ដែល​ជនរងគ្រោះ​រូប​នេះ​ កំពុង​អង្គុយ​ធ្វើការ​នៅក្នុង​ប៊ុ​យ​រ៉ូ ហើយ​បាន​ងាក​បង្វិល​កៅអី​បន្តិច​ស្រាប់តែ​បូម​ខាងក្រោម​បាន​ផ្ទុះឡើង​តែម្តង។

ហេតុការណ៍​ដ៏​កម្រ​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ៨ និង ៣០ នាទី ព្រឹក ត្រង់ចំណុច​ភូមិ​ថ្មគោល​ត្បូង ឃុំ​តាពូង ស្រុក​ថ្មគោល​ខេត្តបាត់ដំបង ក្នុង​ស្តង់​លក់​ម៉ូតូ​យីហោ ហ៊ុយ ហួ​ក បង្ក​នូវ​ការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ និង​ធ្វើអោយ​មនុស្សម្នា​មួយចំនួន ចង់​រាងចាល​ក្នុងការ​អង្គុយ​នៅលើ​កៅអី​បង្វិល​នេះ។

បុគ្គលិក​ក្រុមហ៊ុន​ដែល​រងរបួស​នោះ​មានឈ្មោះ យ៉ាន លី​ហូ​វ ភេទ​ប្រុស អាយុ ២១ ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ក្បាល​ខ្មោច ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដោយនៅ​មុនពេល​កើតហេតុ គឺ​បុគ្គលិក​រូប​នេះ​នៅ​អង្គុយ​លើ​កៅអី​ជា​ធម្មតា ប៉ុន្តែ​ខណៈ​ដែល​គេ​បាន​បង្វិលខ្លួន​ និង​សារ៉េ​ កៅអី ដោយ​បាន​អោន​ទៅ​មើល​ផង​នោះ ក៏​ស្រាប់តែ​បូម​ខាងក្រោម​ បាន​ផ្ទុះឡើង បណ្តាលអោយ​បំណែក​កៅអី​ខ្ទាត​ត្រូវ​ត្រង់​គ្រាប់ភ្នែក​ខាងឆ្វេង រងរបួស​ជា​ទម្ងន់។

ភ្លាមៗ​នោះដែរ ក្រុមហ៊ុន​ក៏បាន​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត ដើម្បី​សង្គ្រោះ ដោយ​បញ្ហា​នេះ​ដែរ គេ​នៅ​មិនទាន់​ស្គាល់​ម៉ាក​កៅអី​នេះ​នៅឡើយ​ទេ ដោយសារ​តែ​ការផ្ទុះ​បូម​នេះ​វា​ដូចជា​ងាយ​ពេក និង​ធ្វើអោយ​អ្នកដទៃ​ស្ទើរតែ​មិន​ហ៊ាន​អង្គុយ​តទៅទៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu