Ad Code

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ជួប​គ្រោះធម្មជាតិ​ស្លាប់​ម្នាក់



ប្រទេស​ថៃ ៖ បុរស​ម្នាក់ ដែលជា​ពលករ​ខ្មែរ ទៅ​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ហេតុការណ៍​នៃ​គ្រោះធម្មជាតិ ខណៈដែល​ពួកគេ​កំពុង​សម្រាក​នៅក្នុង​រោង​យ៉ាង​លង់លក់​ទៅហើយនោះ ក៏​ស្រាប់​តែ​មាន​ភ្លៀង​ធ្លាក់ ថែមទាំង​មាន​ខ្យល់​បោកបក់​យ៉ាងខ្លាំង​ថែមទៀត។​

ហេតុការណ៍​នេះ​ដែរ​ គឺ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ប្រមាណ ១០​យប់ ថ្ងៃទី​១១ ខែ​មិថុនា ឆ្នាំ​២០១៨ ​ត្រង់​បរិវេណ​ចម្ការ​កៅស៊ូ មួយកន្លែង ស្ថិតក្នុង ឃុំ​តៈ​ខៀន​ ស្រុក​តៈ​ខៀន ខេត្ត​ត្រាត ប្រទេស​ថៃ។

​បើតាម​ប្រភព​ដែលជា​កម្មករ​ដូចគ្នា​បាន​និយាយថា ពួកគេ​គឺជា​ពលករ​ខ្មែរ​ដែល​មក​ធ្វើការ​នៅក្នុង​ចម្ការកៅស៊ូ​នេះ ដោយ​ម្នា​ក់ៗបាន​បោះជំរំ ធ្វើ​រោង​សម្រាប់​ស្នាក់នៅ ក្នុង​ចម្ការ​តែម្តង។ នៅ​មុនពេល​កើតហេតុ គឺមាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង ព្រមទាំង​មាន​ខ្យល់​ព្រមទាំង​បក់​ថែមទៀត ចៃដន្យ​ស្រាប់​តែមាន​ដើម​កៅស៊ូ​មួយ​ដើម បាន​បាក់​មក​ស្រស់ៗ​ ហើយ​បាន​សង្កត់​ទៅលើ​រោង​ដែល​មាន​កម្មករ​កំពុង​ស្នាក់នៅ បណ្តាល​អោយ​ត្រូវ​ចំ​ពលករ ខ្មែរ​ម្នាក់​ឈ្មោះ ចាន់ ដា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ បាក់ ក​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង។

ក្រោយពី​មានការ​ចុះ​ត្រួតពិនិត្យ​ពី​សំណាក់​សមត្ថកិច្ច​ថៃ​រួចមក ទើប​សព​ត្រូវ​បាន​ប្រគល់​ទៅអោយសាច់ញាតិ ក្នុងការ​រៀបចំ​បញ្ជូន​ទៅកាន់​ស្រុកកំណើត​វិញ ដើម្បី​រៀបចំ​ធ្វើបុណ្យ​​តាម​ប្រពៃណី នៅ​ស្រុក​ខ្មែរ ដែលជា​ស្រុកកំណើត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu