Ad Code

ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ត្រើយ​ស្លា ចាប់​អនុវត្ត​គម្រោង​ទី​១៦ គឺ​ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ និង​បន្ថែម​បង្គោល​ភ្លើង​ទូទាំង​៩​ភូមិ​



​កណ្តាល ៖ ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ដែលមាន​កញ្ញា ធី សុវណ្ណ​ថា ជា​អនុប្រធាន​ទី​១ នៃ​គណៈ​ពង្រឹង​មូលដ្ឋាន​នោះ បាន​ចាប់​អនុវត្ត​គម្រោង​ទី​១៦ គឺ​ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ និង​បន្ថែម​បង្គោល​ភ្លើង​ទូទាំង​៩​ភូមិ ដែល​គម្រោង​នេះ ធ្វើឡើង​បន្ទាប់ពី​គម្រោង​សាងសង់​ផ្លូវ ស្ពាន និង​ផ្តល់​សេវា​ជាច្រើន​ដល់​ពលរដ្ឋ​នៅ​ទីនោះ​។​

កញ្ញា ធី សុវណ្ណ​ថា បានបញ្ជាក់​យ៉ាងនេះ​ថា “​ចាប់ពី​ខែ​នេះ (​អនុវត្ត​គម្រោង​ទី​១៦) ខ្ញុំ​ឧបត្ថម្ភ 900$ / ១​ខែ (50​ភាគរយ នៃ​តម្លៃ​អគ្គិសនី​បំភ្លឺ​ផ្លូវ​) ដើម្បី​ជួសជុល​ខ្សែ អំពូល និង​បន្ថែម​បង្គោល​ភ្លើង​ផ្លូវ ទូទាំង​៩​ភូមិ នៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​...”​។

សូមបញ្ជាក់ថា ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម កញ្ញា ធី សុវណ្ណ​ថា កាលពី​ថ្មីៗ​នេះ បានសម្រេច​គម្រោង​ដ៏​ធំ​មួយ គឺ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​ទាំងអស់ ទទួល​បាន​សេវា​ពិនិត្យ ព្យាបាល​ជំងឺ​ទូទៅ និង​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​ឃុំ ដោយ​មិន​គិត​ថ្លៃ​១០០​ភាគរយ​។​

កញ្ញា ធី សុវណ្ណ​ថា ត្រូវបាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស សម្រេច​តែងតាំង​ជា​អនុប្រធាន​ទី​១ នៃ​គណៈ​ពង្រឹង​មូលដ្ឋាន​ឃុំ​ត្រើយ​ស្លា ខេត្តកណ្តាល កាលពី​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០១៨៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu