Ad Code

អាជ្ញាធរ​ខណ្ឌទួលគោក ​គ្មាន​វិធានការ​ ចំពោះ​អាជីវក​លក់ដូរ​ជុំវិញ​ផ្សារ​នាគ​មាស ​និង​លើផ្លូវ​២៣០



ភ្នំពេញ ៖ បច្ចុប្បន្ន សាលា​រាជធានី​ភ្នំពេញ​កំពុង​យកចិត្តទុកដាក់​ពី​បញ្ហា ការ​កកស្ទះ​ចរាចរណ៍​និង​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​បណ្ដា​មហាវិថី​តូច​ធំ ​និង ​ផ្លូវ​តូចៗ​មួយ​ចំនួនធំ​ក្នុង​មូលដ្ឋាន ទាំង ១២​ខណ្ឌ តែ​ផ្ទុយទៅវិញ អាជ្ញាធរ​ខណ្ឌទួលគោក ដែល​មាន លោក ឯក ឃុន​ឌឿ​ន​អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ទួលគោក មិនបាន​យកចិត្តទុកដាក់​នៅ​បញ្ហា​សណ្ដាប់ធ្នាប់ និង​បទបញ្ជា របស់ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ឡើយ បែរជា​បណ្ដែត​បណ្ដោយ​ឲ្យ អាជីវក ដាក់​តាំង​លក់ ផ្លែឈើ​ពេញ​របង ម៉ុង​ឌី​យ៉ា​ល់ និង​ចត​រ៉ឺម៉ក​ពេញ​នឹង​ដោយ​មិន​គិត​ពី​ការ​ធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ឆ្លងកាត់​ទៅមក​ដែល​កកស្ទះ​ចរាចរណ៍ ជា​រៀងរាល់ថ្ងៃ​ឡើយ​។



ជាក់ស្ដែង នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៣០ នៅ​ចំណុច​ជុំវិញ​ផ្សារ​នាគ​មាស ស្ថិតនៅ​មូលដ្ឋាន​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក អាជីវក​យក​ផ្លូវ លើស​ពី​១​ភាគ​៣ និង​នាំគ្នា​យក​របង ម៉ុង ឌី​យ៉ាល់ ធ្វើជា​កន្លែង​លក់​និង​ចត​រ៉ឺម៉ក​ពេញ​ផ្លូវ​តែម្ដង ​អាជ្ញាធរ​មិនបាន​ចុះ​រៀបចំ​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ឡើយ ដែល​បង្ក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ធ្វើដំណើរ​ឆ្លងកាត់​បណ្ដោយ​ផ្លូវ​នេះ កកស្ទះ​ចរាចរណ៍​ទាំង​ព្រឹក ទាំង​ល្ងាច​តែម្ដង​។



អ្នក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​នេះ សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​នេះ​ផង ដែល​ក្រុម​អាជីវករ​បាន​យក​ចិញ្ចើមផ្លូវ​ដាក់​តាំង​លក់​ពេញ​ផ្លូវ​បាន​បង្ក​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍​ជាខ្លាំង ជា​រៀងរាល់ថ្ងៃ​ជាក់ស្ដែង នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ២៣០​នេះ​តែម្ដង​។



ប្រជាពលរដ្ឋ​បាន​សូមពរ​ឲ្យ​លោក ឯក ឃុន​ឌឿ​ន អភិបាលខណ្ឌ​ទួលគោក ជួយ​យកចិត្តទុកដាក់​ផ្លូវ​នេះ​ផង ព្រោះ​អី​ស្ទះ​ពិបាក​ធ្វើដំណើរ​ឆ្លងកាត់​ទៅមក​ណាស់៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu