Ad Code

អភិបាលខណ្ឌ​ដង្កោ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ



ភ្នំពេញ ៖ លោក នុត ពុធ​ដា​រ៉ា ជំនួយការ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​អភិបាល​ខណ្ឌដង្កោ កាលពី​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ០២​រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ២០១៨ បាន​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ស្វែងយល់​ពី​សំណើ សំណូមពរ និង​តម្រូវការ​នានា​របស់​បង​ប្អូន​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​សំបួរ ភូមិ​ខ្វា និង​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ ដើម្បី​យក​មក​ដោះស្រាយ​ជូន​បាន​ទាន់​ពេល​វេលា​។

ក្នុង​ឱកាស​នោះ លោក​អភិបាល ក៏បាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​បងប្អូន​ទាំង​អស់ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលជា​និច្ចកាល​សម្តេច​ទាំង​ទ្វេ​រតែង​បាន​គិតគូរ​ពី​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​មូលដ្ឋាន​។



លោក នុត ពុធ​ដា​រ៉ា ក៏បាន​លើកឡើង​អំពី​ការអភិវឌ្ឍន៍​រីកចម្រើន​ឥត​ឈប់ឈរ​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ របស់​ប្រទេសជាតិ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ខិតខំ​រំដោះ​ប្រទេសជាតិ​ពី​ភ្លើងសង្គ្រាម​ឲ្យ​មាន​សុខ​សន្តិភាព​ពេញបរិបូរណ៍ និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​រស់នៅ​ធូរធារ​។

បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បាន​ធ្វើការ​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ និង​បាន​ប្តេជ្ញាចិត្ត​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ក្រោយៗ​ទៀត ដើម្បី​បន្ត​ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​បន្តទៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu