Ad Code

ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រើយ​ស្លា នឹង​ទទួលបាន​សេវា​ពិនិត្យ ព្យាបាល​ជំងឺ​ទូទៅ និង​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​ឃុំ ដោយ​មិន​គិតថ្លៃ



កណ្តាល ​៖​ ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម កញ្ញា ធី សុវណ្ណ​ថា បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន កាលពី​ថ្ងៃទី​៣១ ខែឧសភា ថា ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​ទាំងអស់ នឹង​ទទួលបាន​សេវា​ពិនិត្យ ព្យាបាល​ជំងឺ​ទូទៅ និង​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​ឃុំ ដោយ​មិន​គិតថ្លៃ​១០០​ភាគរយ។

កញ្ញា​សរសេរ​យ៉ាងនេះ​ថា “​ប្រជុំ​សម្រេច​ដោយ​ជោគជ័យ (​ឥតគិតថ្លៃ​១០០%) សេវា​ពិនិត្យ ព្យាបាល​ជំងឺ​ទូទៅ និង​សម្រាលកូន នៅ​មណ្ឌល​សុខភាព​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​...”​។​

សូមបញ្ជាក់ថា កញ្ញា ធី សុវណ្ណ​ថា ត្រូវបាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស សម្រេច​តែងតាំង​ជា​អនុប្រធាន​ទី​១ នៃ​គណៈ​ពង្រឹង​មូលដ្ឋាន​ឃុំ​ត្រើយ​ស្លា ខេត្តកណ្តាល កាលពី​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០១៨ ហើយ​ក្រោយមក​កញ្ញា​បាន​ដឹកនាំ​ប្រជាពលរដ្ឋ​កសាង​ផ្លូវ​ដោយ​ចាក់​បេតុង​ជាច្រើន​ខ្សែ ហើយ​ក្នុងនោះ​ ក៏មាន​ការចាក់​បេតុង​ពង្រីក​ស្ពាន នៅ​ភូមិ​ទួល​ក្តី​ផងដែរ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu