Ad Code

កងទ័ព ​អតីត​យុទ្ធជន យុទ្ធជន​ពលី និង​គ្រួសារ​កងទ័ព​ ត្រូវ​បានទទួល​ការគិតគូរ​យកចិត្តទុកដាក់​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល



កំពង់ធំ ​៖ ​ថវិកា​មួយចំនួន​សម្រាប់​កសាង​ស្លាក​សម្គាល់​នៅខាងមុខ​ផ្នូរ​សព​យុទ្ធជន​ពលី​ចំនួន​១០៤​ស្លាក ​នៅ​វិមាន​យុទ្ធជន​ពលី ដើម្បី​ជាតិ​មាតុភូមិ​ស្ថិតនៅក្នុង​កំពង់ធំ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត តាមរយៈ​លោក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក ត្រូវបាន​ប្រគល់ជូន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​នៅ​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៨។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​មានប្រសាសន៍​ថា នេះ​គឺជា​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​កិត្តិយស​ និង​ការដឹងគុណ​ចំពោះ​ការធ្វើ​ពលី​កម្ម​ដ៏​មានតម្លៃ​របស់​អតីតយុទ្ធជន​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាជន​។ ជាមួយគ្នា​នោះ លោក​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​កងទ័ព អតីតយុទ្ធជន យុទ្ធជន​ពលី និង គ្រួសារ​កងទ័ព​តាមរយៈ​ការលើកកម្ពស់​កម្រិតជីវភាព​និង​កិត្តិយស​របស់​កងទ័ព អតីតយុទ្ធជន យុទ្ធជន​ពលី និង​គ្រួសារ​កងទ័ព ហើយក៏​បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត តាមរយៈ​លោក ហ៊ុន ម៉ា​ណែ​ត ដែលជា​និច្ចកាល​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​លើ​វិស័យ​ការពារជាតិ​តាមរយៈ​ការគិតគូ​យកចិត្តទុកដាក់​ចំពោះ​ការហ្វឹកហ្វឺន ការកសាង​អង្គភាព​ទ័ព​ និង​ការ​ស្នាក់នៅ​ហូបចុក​របស់​កងទ័ព គ្រួសារ​កងទ័ព​ និង​ក្នុង​អង្គភាព​ដែល​កន្លងមក​សម្តេច​បា​ន​ផ្តល់នូវ ស៊ីម៉ងត៍ ដែក គ្រឿង​សម្ភារៈ​បរិក្ខារ​ពេទ្យ មី អង្ករ និង​គ្រឿងឧបភោគ​បរិភោគ​ជាច្រើន​ទៀត។

សូមបញ្ជាក់ថា ប្រធាន​សមាគម​អតីតយុទ្ធជន​ខេត្តកំពង់ធំ និង​ក្រុមការងារ​ទាំងអស់​ ដែល​បាន​យកចិត្តទុកដាក់​ធ្វើ​សកម្មភាព​ការងារ​សមាគម​អតីតយុទ្ធជន​ក្នុង​ខេត្តកំពង់ធំ​យ៉ាងសកម្ម​ប្រកបដោយ​ទឹកចិត្ត និង​គុណ​តម្លៃ​ខ្ពស់​តាមរយៈ​ការចុះ​ស្វែងយល់​ពី​សុខទុក្ខ ជីវភាព​រស់នៅ​របស់​អ៊ំ​ពូ​មីង​អតីតយុទ្ធជន ចុះ​ជួប​សំណេះ​សំណាល សាកសួ​សុខទុក្ខ និង​ប្រគល់ជូន​នូវ​គ្រឿងឧបភោគ បរិភោគ យកចិត្តទុកដាក់​សម្រប​សម្រួលការ​ព្យាបាល និង​ជាពិសេស​បាន​ចុះជួយ​កសាង​ផ្ទះ​ជូន​អ៊ំ​ពូ​មីង​អតីតយុទ្ធជន​ ដែលមាន​ជីវភាព​ខ្វះខាត ដែល​ទាំងនេះ​គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គ​មហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​ថ្នាក់ដឹកនាំ​សមាគម​អតីតយុទ្ធជន​កម្ពុជា ព្រមទាំង​សប្បុរសជន​ដទៃទៀត​។ នេះ​សបញ្ជាក់​ឱ្យឃើញថា ជាការ​គោរព​ដឹងគុណ និង​ការលើក​តម្កើង​ទាំង​កិត្តិយស ​និង​ជីវភាព​របស់​អ៊ំ​ពូ​មីង​អតីតយុទ្ធជន ដែល​បាន​លះបង់​សាច់​​​ស្រស់​ឈាម​ស្រស់ លះបង់​គ្រួសារ​ចូលរួម​ក្នុង​បុព្វហេតុ​សង្គ្រោះ​ និង​ការពារជាតិ មាតុភូមិ​ឱ្យ​រួចផុត​ចេញពី​ភ្លើងសង្គ្រាម ហើយ​មានឱកាស​ថ្មី ទទួលបាន​សុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ​រីកចម្រើន​ និង​ការ​រស់​បាន​សុខសាន្ត​ និង​សម្បូរ​សប្បាយរីករាយ ​របស់​ប្រជាពលរដ្ឋ​ដូច​សព្វថ្ងៃនេះ។

ការប្រគល់​អំណោយ​ដើម្បី​កសាង​ស្លាក​សម្គាល់​នៅខាងមុខ​ផ្នូរ​សព​យុទ្ធជន​ពលី បាន​ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន ម៉ា​ណែ​ត អគ្គលេខាធិការរង​សមាគម​អតីតយុទ្ធជន​បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពាក់​លី​ក្នុងឱកាស​ ដែល​លោក​ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អតីតយុទ្ធជន​នៅ​ខេត្តកំពង់ធំ​កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៨ កន្លងទៅនេះ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu