Ad Code

រថយន្ត​ហ៊ីយ៉ាន់ដាយ ​បើក​ឆ្លងផ្លូវ​ ហ្វ្រាំង​មិន​​ស៊ី ​បុក​រថយន្ត​២​គ្រឿង​ខូចខាត​យ៉ាងដំណំ



ភ្នំពេញ ​៖ ​រថយន្ត​ដឹក​ដីខ្សាច់​ម៉ាក​ហ៊ីយ៉ាន់ដាយ​បើក​ឆ្លងផ្លូវ​ជាន់​ហ្វ្រាំង​មិន​​ស៊ី ​បុក​រថយន្ត​២​គ្រឿង​ខូចខាត​យ៉ាង​ដំណំ​សំណាងល្អ​ មិន​មាន​អ្នករបួស។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ ​​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១​ខែមិថុនា ​ឆ្នាំ​២០១៨​ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦​អា​ កែង​ផ្លូវ​បេតុង​ភូមិ​គៀន​ឃ្លាំង​ សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ ​រាជធានី​ភ្នំពេញ។

រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C 7831។ រថយន្ត​រងគ្រោះ​ទី​១​ម៉ាក​ម៉ា​ស្តា​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AA 5849។ រថយន្ត​រងគ្រោះ​ទី​២​ម៉ាក​កាមរី​ពណ៌​ស្លែ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2B 1841​ជា​រថយន្ត​របស់​សាលាបង្រៀន​បើកបរ​ដៃ​ចំណាប់ ​អ្នកបើករថយន្ត​ទាំង​៣​គ្រឿង​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​នោះទេ​ ហើយក៏​មិនមាន​អ្នកណាម្នាក់​រងរបួស​នោះទេ​។​

ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ នៅមុន​ពេល​កើតហេតុ​មាន​រថយន្ត​ពីរ​គ្រឿង​បើកមុខ​ក្រោយ​គ្នា​តាម​បណ្តោយ​ផ្លូវ​បេតុង​ពី​លិចទៅ​កើត​ ដោយ​រថយន្ត​កាមរី​បើកមុខ​រថយន្ត​ហ៊ីយ៉ាន់ដាយបើក​ក្រោយ​ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ត​កាមរី​បាន​ឆ្លង​ផុត​មុន​ស្របពេលនោះ​ក៏មាន​រថយន្ត​រងគ្រោះ​ម៉ាក​ម៉ា​ស្តា​បើក​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​តាមផ្លូវ​ជាតិ​កេខ​៦​អា ​រថយន្ត​បង្ក​​ជាន់​ហ្វ្រាំង​មិន​ស៊ី ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ម៉ា​ស្តា​ចំហៀង​ខាងស្តាំ​ពេញទំហឹង ​រួច​រថយន្ត​បង្ក​​ក៏​ជ្រុល​ទៅ​រថយន្ត​កាមរី​របស់​សាលាបង្រៀន​បើកដៃ​ចំណាប់​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​២​គ្រឿង​យ៉ាងដំណំ​ ចំណែក​អ្នក​បើក​រថយន្ត​ទាំង​៣​នាក់​មិន​រងរបួស​នោះទេ។

ក្រោយពេល​កើតហេតុ ​ម្ចាស់​រថយន្ត​ទាំងបី​គ្រឿង​ បាន​សម្របសម្រួល​គ្នា​នៅ​កន្លែងកើតហេតុ​ ដោយ​ភាគី​ខាង​រថយន្ត​បង្ក​ចេញថ្លៃ​ជួសជុល​រថយន្ត​រងគ្រោះ​ទាំង​២​គ្រឿង​ដើម្បី​បញ្ចប់រឿង៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu