Ad Code

តោះ​មក​ស្គាល់​តារា​៤​ដួង​អំឡុង​ ទសវត្សរ៍​ឆ្នាំ​៨០-៩០​ ដែល​​​មុខមាត់​បច្ចុប្បន្ន​ខុសស្រឡះ​កាលពី​អតីតកាល



ភ្នំពេញ ​៖ ​មហាជន​ខ្មែរ​មួយចំនួនធំ​ប្រហែលជា​ស្ទើរ​ភ្លេច​មុខមាត់​ពួក​បាត់ទៅហើយ​ បន្ទាប់ពី​ឃ្លាតឆ្ងាយ​ពូ​សិល្បៈ​មួយសន្ទុះ​ធំ​ ខណៈ​មាន​ខ្លះ​ទៀត​ក៏​នៅតែ​ស្គាល់​ និង​ចាំ​មុខ​តារា​ប្រុស​-​ស្រី​ទាំងនេះ​នៅឡើយ​ផង​នោះ។

កម្ពុ​ជាថ្មី​ថ្ងៃនេះ​សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​អ្នកអាន​មក​ស្គាល់​ពី​ប្រវត្តិ​ និង​អតីតកាល​របស់​តារា​ខ្មែរ​៤​ដួង​ដែល​អាចធ្វើ​ឲ្យ​មហាជន​អាច​ស្គាល់​និង​ចងចាំ​ពី​ប្រវត្តិ​របស់​ពួកគាត់​ឡើង​វិញ។

ផ្អែក​តាម​ផេ​ក​ផ្លូវការ​របស់​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា បាន​រៀបរាប់ថា ​ថ្ងៃនេះ​សូម​ប្រមូលផ្តុំ​ដោយ​អតីត​តារា​សម្ដែង​ខ្មែរ​ដ៏​ល្បីល្បាញ​៤​ដួង ដែល​មាន​មុខមាត់​បច្ចុប្បន្ន​ខុសស្រឡះ​កាលពី​អតីតកាល រហូត​ធ្វើអោយ​ទស្សនិកជន​ខ្លះ​ស្ទើរតែ​មិនអាច​ចំណាំ​បាន​ប្រសិនបើ​មិន​ស្គាល់​ច្បាស់ ដោយ​ក្នុងនោះ​មានដូចជា​៖
១- អតីត​កំពូល​តារា​សម្ដែង​ដ៏​ល្បីល្បាញ​កាលពី​ទសវត្សរ៍ ៨០-៩០ គឺ​លោក សម តារា បច្ចុប្បន្ន​នេះ​លោក​រស់នៅ​ក្នុងប្រទេស កម្ពុជា និងមាន​ឋានៈ​ជា ឯកឧត្ដម ឧត្ដមសេនីយ៍ឯក​ផ្កាយ​៣ ខាងក្រោម​នេះ ជា​រូប​របស់​លោក​កាលពី​មុន​ និង​រូប​បច្ចុប្បន្ន។



២-​អតីត​តារា​សម្ដែង​ស្រី​ដ៏​ល្បី​មួយ​ដួង​កាលពី​ទសវត្សរ៍ ៨០-៩០ គឺ​អ្នកស្រី សក្តិ សក្ការៈ​បុ​ផ្ផា សព្វ​ថ្ងៃនេះ​អ្នកស្រី​រស់នៅក្នុង​ប្រទេស​កម្ពុជា​ខាងក្រោម នេះ​ជា​រូបអ្នក​ស្រី​កាលពី​មុននឹង​រូប​បច្ចុប្បន្ន ។



៣- កំពូល​អតីត​តារា​សម្ដែង​ស្រី​ដ៏​ល្បីល្បាញ​ក្នុងអំឡុង​ទសវត្សរ៍ ៩០ គឺ​អ្នកស្រី ប៊ុន​ឈឿន សូ​រី​យាន ដែល​ទស្សនិកជន​ស្គាល់​អ្នកស្រី​យ៉ាងច្បាស់​នៅក្នុង​រឿង នាង​រំសាយសក់ បច្ចុប្បន្ននេះ​អ្នកស្រី​រស់នៅក្នុង​ប្រទេស ហ្វា​ង​ឡង់​ខាងក្រោម​នេះ​ជា​រូបអ្នក​ស្រី​កាលពី​មុននឹង​រូប​បច្ចុប្បន្ន។



ប្រភព​បាន​បន្តថា ​ចំណែក​តារា​ទី​៤​គឺ​អតីត​កំពូល​តារា​ឆ្នាស​​ឆ្នើម​ដ៏​ល្បីល្បាញ​កាលពី​ទសវត្សរ៍ ៨០-៩០ គឺ​អ្នកស្រី សួស សុគន្ធ​ថាវ​រី ទស្សនិកជន​ភាគច្រើន​ស្គាល់​អ្នកស្រី​យ៉ាងច្បាស់​នៅក្នុង​រឿង​ដំបៅ​ស្នេហ៍ ដោយ​អ្នកស្រី​សម្តែង​ជា​តួអង្គ​កាច រហូត​ធ្វើ​ឲ្យ​ទស្សនិកជន​ស្អប់​និង​ក្នាញ់​អ្នកស្រី បច្ចុប្បន្ននេះ​អ្នកស្រី​រស់នៅក្នុង​ប្រទេស អាល្លឺម៉ង់ ខាងក្រោម​នេះ​ជា​រូប​អ្នកស្រី​កាលពី​មុននឹង​រូប​បច្ចុប្បន្ន។



សូមបញ្ជាក់ថា ​តារា​ស្រី​ប្រុស​ទាំង​៤​រូប​ខាងលើនេះ​សុទ្ធសឹងតែ​តារា​ដែលមាន​ឈ្មោះ​ល្បីល្បាញ​នា​អំឡុង​ទស្សវវត្សរ៍​ឆ្នាំ​៨០-៩០​ដែលមាន​ទស្សនិកជន​មួយចំនួន​នៅតែ​បន្ត​ការគាំទ្រ​និង​ចាំ​ឈ្មោះ​របស់​ពួក​រហូត​ដល់ពេល​សព្វ​ថ្ងៃនេះ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu