Ad Code

ផឹក​ស្រា ​ស្រវឹង​រត់​ទៅ​ចងក​២​លើក​ ទើប​បាន​​សម្រេច



កំពង់ចាម​ ៖​ យុវជន​ម្នាក់​ បាន​ផឹក​ស្រា​ស្រវឹង​​រហូត​បែក​ស្លុយ​ ហើយក៏​បាន​រត់​ទៅ​ចង ក ធ្វើ​អត្តឃាត​ដោយ​មិន​ដឹង​មូលហេតុ​ អស់​ចំនួន​២​លើក ទើប​បំណង​នេះ​បាន​សម្រេច​ ដោយ​សព​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ចង ក។

ប៉ូលិស​បានអោយដឹង​ថា ​ករណី​នេះ​ បាន​កើត​ទ្បើង​នៅ​ថ្ងៃ​ទី​១១ ​ខែ​មិថុនា ​ឆ្នាំ​២០១៨ ​ចន្លោះ​ម៉ោង​២២​ទៅ​២៣​ នៅ​ចំណុច​ចម្ការ​កៅស៊ូ​ក្រុមហ៊ុន ឡុង​ស្រេង​ ស្ថិតក្នុង​ភូមិ​មាឃ​បី​. ​ឃុំ​ព្រែកកក់ ​.​ស្រុក​ស្ទឹងត្រង់ ​ខេត្ត​កំពង់ចាម​ បង្ក​​ឡើង ​ដោយ​ឈ្មោះ រ៉ូ​ន​ចាន់​.​ ដា​រ៉ូ ​ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​70.​ ឃុំ​ព្រែកកក់ ​.​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ​បាន​យក ​អាវ​ចង​.​ក​.​ នឹង​ដើម​កៅស៊ូ​បណ្ដាល​អោយ​ស្លាប់។

អាណាព្យាបាល​ឈ្មោះ នួ​ច​.​រ៉ា​ន់ ​អាយុ​54​ឆ្នាំ ​(​ត្រូវជា​ម្តាយបង្កើត​)​ និង​អ្នកភូមិ​បានបញ្ជាក់​ថា​ នៅ​ថ្ងៃទី​11​ ខែមិថុនា​ ឆ្នាំ​2018​ វេលា​ម៉ោង​11​ ថ្ងៃត្រង់​ឈ្មោះ​រ៉ូ​ន​.​ដា​រ៉ូ​បាន​ចេញពីផ្ទះ​ទៅ​ផឹក​ស្រា​រហូតដល់​ម៉ោង​16.00​នាទី​ ទើប​មកដល់​ផ្ទះ​វិញ ដោយមាន​ស្នាមរបួស​លើ​មុខ​.​របួស​ដៃ​.​ជើង ​និង​ខ្លួន ព្រោះ​ស្រវឹងស្រា​​ជិះ​​ម៉ូតូ​ដួល។ លុះដល់​ម៉ោង​20​ថ្ងៃ​ដដែល​ឈ្មោះ​រ៉ូ​ន​ចាន់​.​ដា​រ៉ូ​បាន​រត់​ចេញពីផ្ទះ ហើយ​ស្រែក​ថា​ទៅ​ចង​.​ក​។

ពេលនោះ​ម្តាយ​និង​អ្នកភូមិ​នាំគ្នា​ចាប់​យកមក​ផ្ទះ​វិញ បន្ទាប់មក​ឈ្មោះ រ៉ូ​ន​ចាន់​.​ដា​រ៉ូ​បាន​រត់​ម្តងទៀត​អ្នកភូមិ​ចាប់​មិន​ឈ្នះ​ក៏​រត់​ចូល​ព្រៃ​កៅស៊ូ​បាត់។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​12​ ខែមិថុនា ​ឆ្នាំ​2018​វេលា​ម៉ោង​6.00​នាទី​ព្រឹក ប្រជាពលរដ្ឋ​ក៏​ប្រទះឃើញ​ឈ្មោះ​រ៉ូ​ន​ចាន់​.​ដា​រ៉ូ​ចង​.​ក​.​នឹង​ដើម​កៅស៊ូ​ក្បែរ​ផ្លូវ​ស្លាប់​បាត់ទៅហើយ។

លោក ប៉ាក ជាតិ អធិការ នគរបាល ស្រុក ស្ទឹងត្រង់​បានអោយដឹងថា ​ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​ ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​លើ​សាកសព​ឃើញ​ថា ឈ្មោះ​រ៉ូ​ន​.​ចាន់​ដា​រ៉ូ ពិតជា​ស្លាប់​ដោយសារ​ចង​.​ក​.​ពិតប្រាកដ​មែន មិន​មាន​ពាក់ព័ន្ធ​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ និង​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​អោយ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu