Ad Code

ជនជាតិ​អាមេរិក​ម្នាក់​ ប្រព្រឹត្ត​បទល្មើស​រំលោភ​សេពសន្ថវៈ ​ហើយ​រត់​មក​លាក់ខ្លួន​នៅ​កម្ពុជា ត្រូវ​បាន​​ឃាត់​ខ្លួន



សៀមរាប ​៖ ​បុរស​អាមេរិក​ម្នាក់​គេចខ្លួន​តាំងពី​អាមេរិក តែ​ត្រូវ​សមត្ថកិច្ច​កម្ពុជា​ចាប់ខ្លួនបាន​នៅ​ខេត្តសៀមរាប ពាក់ព័ន្ធ​បទល្មើស​សេពសន្ថវៈ​ក្មេងស្រី នៅ​អាមេរិក។

ប្រតិបត្តិការ​នេះ ​ធ្វើឡើង​នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨ ដោយ​កម្លាំង​ផែន​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដោយមាន​ការ​សម្របសម្រួល​ពី ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប។

បុរស​ជា​ជនសង្ស័យ​រូបនេះ​ឈ្មោះ GILBERT MICHAEL GREENWOOD កើត​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​១៩៥៥ កាន់​លិខិតឆ្លងដែន​លេខ​488043160 ពាក់ព័ន្ធ​បទល្មើស​រំលោភ​សេពសន្ថវៈ​លើ​កុមារ ប្រព្រឹត្ត​នៅ​សហរដ្ឋអាមេរិក ចាប់ខ្លួន​តាម​សំណើរ​ផ្នែក​ភ្នាក់ងារ​សន្តិសុខ​ការទូត (Deplomatic Security Services . DSS) សហរដ្ឋអាមេរិក ប្រចាំ​ប្រទេស​កម្ពុជា។

ក្រោយ​ឃាត់ខ្លួន កម្លាំង​​ផែន​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បញ្ជូន​ជនសង្ស័យ ទៅកាន់ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​បណ្តេញ​ជនសង្ស័យ​រូបនេះ យកទៅអនុវត្ត​តាម​នីតិ​វិធី​ច្បាប់ បន្ត​នៅ​សហរដ្ឋអាមេរិក​វិញ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu