Ad Code

ចាប់ខ្លួន​មុខសញ្ញា​ប្លន់ ដែល​រត់​គេច​ខ្លួន​ទៅ​ថៃ ជិត​១០​ឆ្នាំ



បាត់ដំបង​ ៖ ​ជនសង្ស័យ​ម្នាក់​ ដែល​ជា​មុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ​ នា​ពេល​កន្លងមក​ ត្រូវ​បាន​កម្លាំង​ជំនាញ​ផ្នែក​អនុវត្ត​ដីកា ​សហការ​ជាមួយ​​​កម្លាំង​អធិការដ្ឋាន​ចុះ​បង្ក្រាប​ និង​ចាប់ខ្លួន​ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ​ បន្ទាប់ពី​ជនសង្ស័យ​រូបនេះ​បានធ្វើ​សកម្មភាព​ប្លន់​រួចហើយ​បាន​រត់​គេចខ្លួន​ទៅ​សំងំ​សុខ​នៅឯ​ប្រទេស​ថៃ អស់​រយៈពេល​ជិត​១០​ឆ្នាំ។

​បើតាម​របាយការណ៍​របស់​លោក​វរសេនីយ៍ត្រី កង សុ​ផា​ណ្ណា នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​បញ្ជាក់​ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ស្តីពី​ការ​វិលត្រឡប់រ​បស់​ជនស​ង្ស័​យ​ដែល​បានគេច​ខ្លួន​ទៅ​នៅ​ប្រទេស​ថៃ​ជិត​១០​ឆ្នាំ​រួចមក នៅ​ថ្ងៃទី​១១ ​ខែ​មិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១​និង​១០​នាទី កម្លាំង​របស់លោក បាន​ចុះទៅ​កាន់​ផ្ទះ​ជនល្មើស នៅ​ចំណុច​ក្រុមទី​១០ ភូមិ​ស្វាយជ្រុំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង ​ដើម្បី​អនុវត្ត​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន លេខ​៣៤៥ ដ ច ខ ចុះ​ថ្ងៃទី ៥ ខែមិថុនា ២០០៩ របស់​ចៅក្រម​ស៊ើបសួរ នៅ យ៉ា​រ័ត្ន នៃ​សាលាដំបូង​ខេត្តបាត់ដំបង។

នៅក្នុង​ដីកា​នេះដែរ តុលាការ​ បាន​បញ្ជា​អោយ​អនុវត្ត​ទៅ​​លើ​ឈ្មោះ ធឿន វណ្ណ​ថា ហៅ ខុង ភេទ​ប្រុស ​កើត​ឆ្នាំ​១៩៩០ មាន​ទីលំនៅ ត្រង់​ភូមិ ឃុំ ខាងលើ ដោយបាន ចោទប្រកាន់​ ពីបទ​(​ប្លន់​) ប្រព្រឹត្ត​នៅ​ភូមិ​អូរ​ដំបង ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០០៨ រួច​រត់គេចខ្លួន​ទៅ​នៅ​ប្រទេស​ថៃ។ ក្រោយ​អនុវត្តបាន​កម្លាំង​ជំនាញ បាន​បញ្ជូន​ជនសង្ស័យ​មកកាន់​ការិយាល័យ ដើម្បី​ចាត់ការ​បន្ត​ទៅ​កាន់​សាលាដំបូង​ខេត្ត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu